ផ្ទៃដី​ស្រូវ​រដូវវស្សា​ជិត ​២ ម៉ឺន​ហិកតា​បាន​ប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង​
សេដ្ឋកិច្ច November 3, 2020 Chan Sreyny

​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​ទេ​សាទ​ខេត្តកំពង់ធំ បានឱ្យដឹង​នៅ​​ថ្ងៃ​អង្គារ ទី​ ០៣ ខែវិច្ឆិកានេះ​ថា ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​នៅ​ខេត្តកំពង់ធំ​បាន​ស្រក​ជា​បណ្ដើរៗ​ហើយ​។

គិត​ត្រឹម​ថ្ងៃទី​ ​០២ ខែវិច្ឆិកា ឆ្នាំ ​២០២០ ផ្ទៃដី​ស្រូវ​រដូវវស្សា​សរុប​ចំនួន ១៨,៨៥០​ហិកតា បាន​ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង ក្នុងនោះ​ខូចខាត​អស់​ចំនួន ១០,៣៣៥​ហិកតាស្មើនឹង ១២,០៩៩​គ្រួសារ​ ផ្ទៃដី​អាច​ស្ដារ​ឡើ​វិញ​បាន​ចំនួន​៦,៩៧៨​ហិកតាស្មើនឹង ៥,៨៧៧​គ្រួសារ​។​

​លោក ប៉ែន វណ្ណ​រិ​ទ្ធ បានឱ្យដឹង​ដែរ​ថា ស្រុក​បារាយណ៍ប៉ះពាល់​ផ្ទៃដី​ចំនួន ​៥៧៣​ហិកតា ក្នុងនោះ​ខូចខាត​ចំនួន ៥៣៤​ហិកតា​ ផ្ទៃដី​អាច​ស្ដារ​ចំនួន ៥៣៤​ហិកតា​ ស្រុក​កំពង់ស្វាយប៉ះពាល់​ផ្ទៃដី​ចំនួន ៣,១៧៤​ហិកតា ខូចខាត​អស់​ចំនួន ២,២៥៦​ហិកតា និង​អាច​ស្ដារ​បាន​ចំនួន ២,១០៤​ហិកតា​ ក្រុង​ស្ទឹងសែនប៉ះពាល់​ផ្ទៃដី​ចំនួន ២,៨៤១​ហិកតា ក្នុងនោះ​ខូច​ខា​អស់​ចំនួន ១,៧១១​ហិកតា ផ្ទៃដី​អាច​ស្ដារ​បាន​ចំនួន ១,៧១១​ហិកតា​។

ស្រុក​ប្រាសាទ​បល្ល័ង្កប៉ះពាល់​ផ្ទៃដី​ចំនួន ២,៨៦០​ហិកតា ខូចខាត​អស់​ចំនួន ៧៤១​ហិ​កតា ពុំ​អាច​ស្ដារឡើងវិញ​បានទេ​ដោយ​គ្មាន​ប្រភពទឹក ស្រុក​ប្រាសាទ​សំបូរប៉ះពាល់​ផ្ទៃដី​ចំនួន ១,៣៣៥​ហិកតា ខូចខាត​អស់​ចំនួន ១,០២៨​ហិកតា ផ្ទៃដី​អាច​ស្ដារ​បាន​ចំនួន​ ១,០២៨​ហិកតា​ ស្រុក​សណ្តាន់ប៉ះពាល់​ផ្ទៃដី​ចំនួន ១,៨០៥​ហិកតា ខូចខាត​ចំនួន ៨៦៧​ហិកតា និង​អាច​ស្ដារឡើងវិញ​បាន​ចំនួន ២៩៥​ហិកតា​ ស្រុក​សន្ទុកប៉ះពាល់​ផ្ទៃដី​ចំនួន ១,៤៧៤​ហិកតា​ ស្រុក​ស្ទោងប៉ះពាល់​ផ្ទៃដី​ចំនួន ៤,៤៣៣​ហិកតា ក្នុងនោះ​ខូចខាត​ចំនួន ២,៩២៨​ហិកតា និង​ផ្ទៃដី​ចំនួន ១,០៣៦​ហិកតា អាច​ស្ដារឡើងវិញ​បាន​ ស្រុក​តាំងគោគប៉ះពាល់​ផ្ទៃដី​ចំនួន ៣៦៥​ហិកតា ខូចខាត​ចំនូ​ន ២៧០​ហិកតា អាច​ស្ដារឡើងវិញ​បាន​។

​លោក​ប្រធាន​មន្ទីរ​កសិកម្មបាន​បន្តថា ក្នុង​គ្រោះទឹកជំនន់​នោះដែរមាន​ដំណាំ​រួមផ្សំ​ផ្សេងៗ និង​បន្លែ​ចំនួន ២៥៦​ហិកតា បាន​ប៉ះពាល់​។ នៅ​ខេត្តកំពង់ធំ​ បានបញ្ចប់​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ចុងខែ​តុលា ឆ្នាំ​២០២០ ដោយ​ធ្វើបាន​ចំនួន ២២៣,៧៨៥​ហិកតា ស្មើនឹង ​១០៤.៩២​% នៃ​ផែនការ ២១៣,៣០០​ហិកតា ទាប​ជាង​ឆ្នាំមុន​ចំនួន ១,១០៥​ហិកតា និង​បាន​ដាំ​ដំណាំ​ផ្សេងៗ​ក្នុង​រដូវវស្សា​បាន​ចំនួន​ជាង ៤៩,៥០០​ហិកតា​៕​

ប្រភព៖ ក្រសួងព័ត៌មាន