វីងផ្តល់រង្វាន់ម៉ូតូ១គ្រឿង និងប្រាក់៩លានរៀល ជូនអតិថិជនដែលបានផ្ញើប្រាក់ពីកូរ៉េនិងថៃ
អាជីវកម្ម October 29, 2020 Khmernote

«តាំងពីខ្ញុំកើតមក ខ្ញុំមិនដែលមានម៉ូតូផ្ទាល់ខ្លួនជិះទេ តែថ្ងៃនេះវីងបានជួយសំរេចក្តីប្រាថ្នាខ្ញុំហើយ»។នេះជាការលើកឡើងរបស់លោកស្រី សុខ យ៉ាត វ័យ៦៨ឆ្នាំ ដែលបានទទួលរង្វាន់ម៉ូតូ ហុងដាឌ្រីមឆ្នាំ ២០២០ ពីវីងកាលពីពេលថ្មីៗនេះ។ កូនប្រុសរបស់លោកស្រីឈ្មោះ ម៉ឺន នៅ បានធ្វើការនៅប្រទេសកូរ៉េអស់រយៈពេល៣ឆ្នាំ ហើយបានផ្ញើប្រាក់មកលោកស្រីនៅឯស្រុកខ្សាច់កណ្តាលជារៀងរាល់ខែតាមរយៈដៃគូសហការវីងនៅឯក្រៅប្រទេស។

«ខ្ញុំត្រេកអរស្ទើរតែស្រក់ទឹកភ្នែក នៅពេលដែលឈ្នះម៉ូតូមួយគ្រឿងនេះ»។ លោកស្រីបន្តថា «ខ្ញុំអាចទទួលលុយពីកូននៅកូរ៉េបានស្រួលហើយ កូនឆាតប្រាប់ភ្លាមខ្ញុំដកបានភ្លាម ថែមទាំងបានឈ្នះម៉ូតូថ្មីពីវីងទៀតផង»។ ជាមួយគ្នានេះដែរ លោក ផល ភី អ្នកស្រុកពញាឮ ដែលជាអ្នកឈ្នះទឹកប្រាក់១លានរៀលក្នុងចំណោមអ្នកឈ្នះរង្វាន់ទាំង១០រូបបានឲ្យដឹងថា រាល់រដូវបុណ្យទានម្តងៗ កូនគាត់ឈ្មោះ ភី សុខហេង ដែលមានគ្រួសារនៅប្រទេសកូរ៉េតែងតែផ្ញើប្រាក់មកលោក តាមរយៈវីង។

«ទោះប្បីកូនខ្ញុំនៅសែនឆ្ងាយយ៉ាងណាក្តី ខ្ញុំនៅតែមានអារម្មណ៍ថា គាត់នៅគៀកខ្លួនខ្ញុំជានិច្ច»។ លោកបន្តថា គាត់អាចបើកប្រាក់ជាមួយភ្នាក់ងារវីងនៅក្បែរផ្ទះរបស់គាត់បាន យ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព ព្រមទាំងមានតម្លៃសេវាថោក។ «និយាយទៅកូនស្រីខ្ញុំផ្ញើប្រាក់ពេលព្រឹកខ្ញុំបើកបានពេលព្រឹកភ្លាមៗក្តៅៗ»។ លោកនិយាយទាំងទឹកមុខញញឹម។ ជាមួយ Wing2World លោកអ្នកដែលរស់នៅក្រៅប្រទេសអាចផ្ញើប្រាក់មកមនុស្សជាទីស្រលាញ់របស់អ្នកនៅកម្ពុជាបានយ៉ាងងាយស្រួលតាមរយៈដៃគូសហការវីង ជាង១៩៥ប្រទេស ហើយលោកអ្នកអាចដកប្រាក់បានយ៉ាងងាយស្រួលជាមួយភ្នាក់ងារវីងជាង៨០០០កន្លែងនៅទូទាំងប្រទេស៕