ត្រឹមរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះការនាំអង្ករចេញរបស់កម្ពុជាកើនឡើង ១៧%
សេដ្ឋកិច្ច November 2, 2020 Chan Sreyny

ប្រទេសកម្ពុជា បាននាំចេញអង្ករ ៥៣៦,៣០៥ តោនក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាមានទឹកជំនន់ធ្ងន់ធ្ងរក៏ដោយ។

យោងតាមតួលេខពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញអង្ករ ១៧៤,៣៩១ តោនទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុបកើនឡើង ៣២% និង ១៩៤,៤៤១ តោនទៀតទៅកាន់ទីផ្សារប្រទេសចិនកើនឡើង ៣៦% ។

ទន្ទឹមនឹងនេះ ការនាំចេញអង្ករទៅកាន់បណ្តាប្រទេសអាស៊ានបានកើនឡើង ១៣% ចំនួន ៧១,៨៨២ តោននិងទៅកាន់ទីផ្សារផ្សេងទៀត ៩៥,៥៨១ តោន។ កម្ពុជាក៏បាននាំចេញស្រូវចំនួន ១.៤ លានតោនទៅកាន់ប្រទេសជិតខាងគឺវៀតណាម និងថៃ។

គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុនប្រទេសកម្ពុជាបាននាំចេញទៅទីផ្សារបរទេសចំនួន ៦២០,១០៦ តោន៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus