ប្រទេសសិង្ហបុរីអនុញ្ញាតឲ្យអ្នកដំណើរទាំងអស់មកពីប្រទេសចិនដីគោក និងរដ្ឋវិចតូរីយ៉ារបស់អូស្រ្តាលីចូលទៅក្នុងប្រទេសសិង្ហបុរី ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកាតទៅ ប្រសិនបើពួកគេឆ្លងកាត់ការធ្វើតេស្តវីរុស Covid-19 នៅពេលមកដល់។ ជាមួយគ្នានេះដែរចំពោះពលរដ្ឋសិង្ហបុរី អ្នកស្នាក់នៅអចិន្រ្តៃយ៍ និងអ្នកកាន់លិខិតឆ្លងដែនរយៈពេលវែងដែលត្រឡប់មកពីតំបន់ទាំងពីរនេះ ក៏អនុវត្តដូចគ្នាដែរ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បាននិយាយនៅថ្ងៃទី ២៩ ខែតុលាថា ចិនដីគោក និងរដ្ឋវិចតូរីយ៉ា ត្រូវបានបញ្ចូលក្នុងបញ្ជីនេះ ដោយសារពួកគេមានប្រព័ន្ធឃ្លាំមើលសុខភាពសាធារណៈគ្រប់ជ្រុងជ្រោយ និងបានគ្រប់គ្រងការរីករាលដាលនៃវីរុស Covid-19 បានល្អ។ អ្នកទេសចរមកពីតំបន់ទាំងពីរនឹងអាចដាក់ពាក្យសុំលិខិតឆ្លងដែនផ្លូវអាកាស ដើម្បីចូលប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី៣០ ខែតុលារហូតដល់ថ្ងៃចូលថ្ងៃទី ៦ ខែវិច្ឆិកា។

ប៉ុន្តែទោះជយ៉ាងនេះក្ដី បេក្ខជនត្រូវស្នាក់នៅប្រទេសចិន ឬ អូស្ត្រាលីក្នុងរយៈពេល ១៤ ថ្ងៃជាប់គ្នាមុនពេលចូលប្រទេសសិង្ហបុរី។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២៩ ខែតុលានេះ CAAS បានយល់ព្រមលើពាក្យសុំចំនួន ១,៣៧៥ នាក់ ដើម្បីចូលប្រទេសសិង្ហបុរីពីប្រទេសប្រ៊ុយណេ ញ៉ូហ្សេឡែន វៀតណាម និងអូស្ត្រាលី (មិនរាប់បញ្ចូលរដ្ឋវិចតរីយ៉ា)៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


