លោក Mark Zuckerberg ,Bill Gates ,Elon Musk និងមហាសេដ្ឋីអាមេរិកចំនួន ៦ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា ខាតបង់ប្រាក់ចំនួន ១៤ ពាន់លានដុល្លារក្នុងមួយថ្ងៃ
បុគ្គលជោគជ័យ October 28, 2020 Chan Sreyny

ដោយសារករណីជំងឺរាតត្បាត​ Covid-19 នៅតែបន្តកើនឡើងនៅពាសពេញសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក បានធ្វើឱ្យទីផ្សារភាគហ៊ុនបានចាប់ផ្តើមរងការខាតបង់នៅដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យអ្នកមានបំផុតចំនួន ១០ នាក់នៅសហរដ្ឋអាមេរិកបានខាតបង់ប្រាក់ចំនួន ១៤ ពាន់លានដុល្លារក្នុងមួយថ្ងៃ។

ការធ្លាក់ចុះទីផ្សារភាគហ៊ុន បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានរាយការណ៍អំពីការកើនឡើងនូវករណីឆ្លងជំងឺ Covid-19 ។ យោងតាមសារព័ត៌មាន Forbes បានឱ្យដឹងថា លោក Mark Zuckerberg ដែលទ្រព្យសម្បត្តិសុទ្ធមានចំនួនប្រហែល ១០១.៨ ពាន់លានដុល្លារ បានទទួលរងការខាតបង់ដ៏ធំបំផុតក្នុងមួយថ្ងៃចំនួន ២.៨ ពាន់លានដុល្លារបន្ទាប់ពីបិទទីផ្សារកាលពីថ្ងៃច័ន្ទ។

ទន្ទឹមនឹងនេះ មហាសេដ្ឋី Bill Gates ខាតបង់ ១.៧ ពាន់លានដុល្លារ រួមទាំងមហាសេដ្ឋីដែលគួរឱ្យកត់សម្គាល់ផ្សេងទៀតនៅក្នុងបញ្ជីអ្នកមានបំផុតទាំង ១០ របស់អាមេរិករួមមាននាយកប្រតិបត្តិ Tesla លោក Elon Musk និងលោក Warren Buffett ក៏មានការខាតបង់ប្រហាក់ប្រហែលគ្នានេះដែរ។

គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទី១ ទេដែលមហាសេដ្ឋីទាំងនេះបានមើលឃើញការខាតបង់ក្នុងរយៈពេលមួយយប់ក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ businessinsider