សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) ព្យាករណ៍ថា នឹងមានការធ្លាក់ចុះប្រាក់ចំណូលកាន់តែខ្លាំងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ ២០២១
សេដ្ឋកិច្ច October 28, 2020 Chan Sreyny

នៅឆ្នាំ ២០២១ នឹងកាន់តែអាក្រក់សម្រាប់ឧស្សាហកម្មទេសចរណ៍ ខណៈពេលដែលជំងឺរាតត្បាត Covid-19 បានវាយប្រហារទៅលើឧស្សាហកម្មមួយនេះយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមអង្គការដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ពិភពលោក។

សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បានប៉ាន់ស្មានថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍នឹងថយចុះ ៤៦% ក្នុងឆ្នាំ ២០២១ បើធៀបទៅនឹងឆ្នាំ ២០១៩ ។ IATA បានអំពាវនាវម្តងទៀតឲ្យមានការគាំទ្រពីរដ្ឋាភិបាលបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍។

គួរឱ្យដឹងផងដែរថា នៅក្នុងខែមិថុនា IATA បានព្យាករណ៍ថា តម្រូវការសកលសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនឹងចាប់ផ្តើមងើបឡើងវិញនៅត្រីមាសទី៤ ប៉ុន្តែ IATA បានបន្ទាបការព្យាករណ៍ពីមុនរបស់ខ្លួនដោយសារការបិទព្រំដែន និងការរឹតបន្តឹងការធ្វើដំណើរកំពុងពន្យារពេលការស្ទុះងើបឡើងវិញនៃតម្រូវការ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk