- សេដ្ឋកិច្ចសេដ្ឋកិច្ច February 16, 2021 Khmernote
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា កំពង់ផែនាវាជម្រៅទឹកជាង ១៤ម៉ែត្រនៅក្រុងព្រះសីហនុ អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីបំពេញកំណើន និងទំហំនាវាចូលចត។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួង នៅថ្ងៃ ទី១៦ ខែកុម្ភៈនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) កំពុងសិក្សាលើគម្រោងសាងសង់នេះ ស្របគ្នានឹងការសិក្សាកំពង់ផែកុងតឺន័រទឹកជ្រៅជាង១៧ម៉ែត្រមួយទៀត ដើម្បីឱ្យក្លាយទៅជាកំពង់ផែលំដាប់ខ្នាតអន្តរជាតិ និងអាចផ្ទុកបរិមាណកុងតឺន័រតាមការចេញចូលរបស់នាវាដឹកទំនិញ។ តាមការសិក្សាសមត្ថភាពនៃកំពង់ផែកុងតឺន័រថ្មីដែលជម្រៅទឹក១៤,៥ម៉ែត្រ និងមានប្រវែង៣៥០ម៉ែត្រនេះ នឹងធានាដល់ការ ចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦ម៉ឺនតោន ឬស្មើនឹង៩៧ភាគយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣
- អាជីវកម្មអាជីវកម្ម February 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានបន្ថែមវ៉ាក់សាំងការពារមេរោគ Covid-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ទៅក្នុងបញ្ជីវ៉ាក់សាំង COVID-19 សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ប្រភពដដែលបានឲ្យដឹងថា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានធ្វើសេចក្តីប្រកាសនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ គួរឲ្យដឹងថា វ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំងទី២ ដែលត្រូវបានបន្ថែមទៅក្នុងបញ្ជីវ៉ាក់សាំង COVID-19 របស់អង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ខណៈវ៉ាក់សាំងមួយដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិកឈ្មោះថា Pfizer និងដៃគូរបស់ខ្លួនគឺក្រុមហ៊ុន BioNTech ជាវ៉ាក់សាំងដំបូងគេដែលត្រូវបានចុះបញ្ជី។ ទន្ទឹមនឹងនេះដែរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៨៧៩.៦៨ ប៊ីលានរៀល (ប្រមាណ ២១៧.២០ លានដុល្លារអាមេរិក) ជាចំណូលពន្ធក្នុងខែដំបូងនៃឆ្នាំ២០២១ នេះ គឺថយចុះ ៨.០៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូល ដែលបានលើកឡើងដោយគ្គនាយកដ្ឋានពន្ធដារនៅក្នុងកិច្ចប្រជុំបូកសរុបមួយដែលបានធ្វើឡើនៅថ្ងៃច័ន្ទ ក្រោមអធិបតីភាពរបស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងឲ្យ ៩.៦៨% នៃផែនការប្រចាំឆ្នាំ។ យ៉ាងណាមិញ ឯកឧត្តម បានណែនាំដល់មន្រ្តី ឲ្យបន្តអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលយ៉ាងតឹងរឹង និងមានប្រសិទ្ធភាព តាមរយៈវិធានការណ៍សំខាន់ៗរួមមាន ការពង្រឹងនិងការគ្រប់គ្រងកំណែទម្រង់ពន្ធ ការពង្រឹងប្រព័ន្ធបំពេញតាមអ៉ីនធឺណេត
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 16, 2021 Khmernote
អត្រាគ្មានការងារធ្វើរបស់ប្រទេសម៉ាឡេស៊ីកើនឡើងដល់ ៤.៥% នៅឆ្នាំ២០២០ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩៣ នៅពេលដែលប្រទេសត្រូវបានគេកត់ត្រាទុកនៅត្រឹម ៤.១% នេះបើយោងតាមនាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DoSM)។ ប្រធានស្ថិតិ Mohd Uzir Mahidin បានឲ្យដឹងថា មនុស្ស ៧៧២,៩០០នាក់ផ្សេងទៀត គ្មានការងារធ្វើនៅក្នុងខែធ្នូឆ្នាំ២០២០ កើនឡើង ៤.៨% ពីមួយខែទៅមួយខែ ខណៈពេលដែលចំនួនអ្នកធ្វើការបានកើនឡើងត្រឹមតែ ០.១% ពីមួយខែទៅមួយខែ ស្មើនឹង ១៩,៣០០។ ជាមួយគ្នានេះអត្រាកម្លាំងពលកម្ម (LFPR) ក្នុងឆ្នាំ២០២០ នៅតែមាន ៦៨.៤% ពោល គឺធ្លាក់ចុះ ០.៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយបញ្ហានេះលោក
- ទេសចរណ៍ទេសចរណ៍ February 16, 2021 Khmernote
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ជំងឺកូវីដ-១៩ដ៏កាចសាហាវនេះបានបន្ដអូសបន្លាយពេលប្រមាណ ជាង១ឆ្នាំ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជាជួបការលំបាកខ្លាំង ប៉ុន្តែមិនទាន់បានប្រកាសក្ស័យធនឬដួលរលំ នោះឡើយ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងវិបត្តិកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចអន្ដរាគមន៍ដល់ក្រុមហ៊ុនដែលប្រកបរបរលើវិស័យអាកាសចរណ៍ ប៉ុន្ដែការអន្ដរាគមន៍នេះ នៅមានកម្រិតនៅឡើយ ។ ទោះជាយ៉ាងនេះក្ដី កម្ពុជាមិនទាន់ឃើញមានក្រុមហ៊ុនអាកាសចរណ៍ណាប្រកាសពីការ ក្ស័យធនរបស់ក្រុមហ៊ុនខ្លួនឡើយ ប៉ុន្ដែក្រុមហ៊ុនកំពុងប្រឈមនឹងការលំបាកជាច្រើន ដោយបានកាត់បន្ថយបុគ្គលិក, កាត់បន្ថយប្រាក់ខែបុគ្គលិកនិងជាប់បំណុលច្រើនជាដើម។ ឯកឧត្តមបានបន្តថា មើលពីស្ថានភាពជាក់ស្ដែងកម្រិតម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជានៅមានកម្រិតនៅឡើយ ដូច្នេះប្រសិនបើ ទំនុកបម្រុងលើវិស័យឯកជនទាំងអស់ កម្ពុជានឹងប្រឈមការខ្វះខាតនិងជួបបញ្ហាជាច្រើន។ ថ្វីត្បិតបែបនេះក៏ពិតមែន ប៉ុន្ដែរាជដ្ឋាភិបាលកម្ពុជាមិនលែងដៃនោះទេ ដោយបានផ្ដល់អន្ដរាគមន៍មួយចំនួន ដែលអាចឱ្យក្រុមហ៊ុនឯកជនទាំងអស់ ទទួលយកបាន។ ឯកឧត្តមមានប្រសាសន៍ថា៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 15, 2021 Khmernote
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខាងត្បូងរាជធានីភ្នំពេញ ដែលជាគម្រោងរបស់អង្គការចៃកា ( Jica ) ប្រទេសជប៉ុន ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានប្រមាណជា៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ គ្រោងនឹងស្ថាបនាឡើងនាចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះហើយ ដើម្បីបង្កើនសមត្ថភាពរំដោះការជន់លិច ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។ គម្រោងសាងសង់នេះបានធ្វើឡើងក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានរំលោភលើទីតាំងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះរួចរាល់។ ការបង្ហាញពីគម្រោងនៃការស្ថាបនាស្ថានីយព្រឹត្តិកម្មខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញនាព្រឹកថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញនិងឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍បឹងទំពុននេះ មានសមត្ថភាពបំលែងទឹកកខ្វក់បានប្រមាណជា ៥០០០ ម៉ែត្រគីប ក្នុងមួយថ្ងៃ ដែលជាគម្រោងដ៏ធំដំបូងគេ។ គម្រោងនេះនឹងធ្វើឡើងនៅក្នុងដីទំហំ ៣ហិកតាសិន
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 15, 2021 Khmernote
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៧៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៦៦គម្រោង បានបោះទីតាំងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ សរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្ម របស់សហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា ដែលជានិច្ចកាលបានបន្តជំរុញសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើក ទោះបីមានការរំខានពីការរាតត្បាតនៃជំងឺកូវីឌ-១៩ ក៏ដោយ។ ឯកឧត្តមបន្តថា នេះជាសក្ខីភាពមួយ ដែលអ្នកវិនិយោគជប៉ុនបានបង្ហាញពីការប្តេជ្ញាចិត្តបន្តការវិនិយោគរបស់ខ្លួននៅកម្ពុជា
- គំនិតអប់រំគំនិតអប់រំ February 15, 2021 Khmernote
មនុស្សពេញវ័យជាង ៨% នៅសហរដ្ឋអាមេរិកមានទ្រព្យគ្រប់គ្រាន់ ដែលត្រូវបានគេចាត់ថ្នាក់ឲ្យជាមហាសេដ្ឋី នេះបើយោងតាមរបាយការណ៍ Global Wealth Report ឆ្នាំ២០២០ ដោយ Credit Suisse។ លោក Chris Hogan ម្ចាស់វិទ្យុ និងជាអ្នកនិពន្ធសៀវភៅ“ មហាសេដ្ឋីប្រចាំថ្ងៃ” បានធ្វើការស្ទង់មតិលើបុគ្គលមានទ្រព្យស្តុកស្តម្ភជាង ១០,០០០ នាក់ដើម្បីស្វែងយល់ពីអាថ៌កំបាំងនៃភាពជោគជ័យរបស់ពួកគេ។ អ្នកនិពន្ធរូបនេះ បានដឹងយ៉ាងឆាប់រហ័សថា មហាសេដ្ឋីភាគច្រើនមិនមែនជាអ្នកដែលមានយន្តហោះផ្ទាល់ខ្លួន ជាមួយជីវិតហ៉ឺហា ដូចដែលអ្នកឃើញនៅលើកញ្ចក់ទូរទស្សន៍ទេ។ ជាក់ស្ដែងលោក Hogan បាននិយាយថា៖ « មហាសេដ្ឋីទាំងនោះ គឺជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការងារប្រចាំថ្ងៃ ពួកគេមានគោលដៅច្បាស់លាស់ និងអនាគតភ្លឺស្វាង










