- អាជីវកម្មអាជីវកម្ម February 25, 2021 Khmernote
ការិយាល័យនៃការអប់រំឯកជនដែលហៅកាត់ថា (Opec) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា សាលារៀនដែលគ្រប់គ្រងដោយឯកជនបានសងប្រាក់ទៅឪពុកម្តាយសិស្សវិញ សម្រាប់សេវាកម្មដែលមិនត្រូវបានផ្ដល់ឱ្យក្នុងកំឡុងពេលបិទទ្វារ ដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុស Covid-១៩ ថ្មីៗនេះ។ បើតាមប្រភពដដែលបានបន្តឲ្យដឹងថា សាលាឯកជនចំនួន ៥២៤កន្លែង នៅទូទាំងប្រទេសបានប្រគល់ប្រាក់សរុបចំនួន ៥៦១លានបាត (ប្រមាណជាង ១៨.៦ លានដុល្លារ) ជូនដល់ឪពុកម្តាយដែលបានបង់ថ្លៃសិក្សាក្នុងអំឡុងពេលសិក្សាបច្ចុប្បន្នសម្រាប់សេវាកម្មផ្សេងៗ។ អគ្គលេខាធិការនៃ(Opec) លោក Atthapol Truektrong បាននិយាយកាលពីម្សិលមិញថា ការផ្ទុះឡើងនៃវីរុសនេះបានបង្ខំឱ្យសាលារៀននៅតាមខេត្តដែលរងផលប៉ះពាល់ត្រូវបញ្ឈប់ថ្នាក់រៀននៅតាមកន្លែងអស់ជាច្រើនសប្តាហ៍ ហើយប្តូរទៅរៀនតាម អ៉ីនធឺណេតវិញ។ ជាមួយគ្នានេះក្រសួងអប់រំបានចេញសារាចរណ៍ដល់សាលារៀន ដើម្បីបង់ថ្លៃសេវា និងចំណាយដែលមិនបានប្រើរួមមានអាហារថ្ងៃត្រង់ ទឹកដោះគោ កុំព្យូទ័រ ថ្នាក់បង្រៀនភាសាបន្ថែម ហែលទឹក និងសកម្មភាពកីឡា។ លោកបានបន្តថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 25, 2021 Khmernote
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងផ្ដល់ម៉ាសក្រណាត់ជាង ២៥ លានម៉ាស ដោយឥតគិតថ្លៃដល់សហគមន៍ដែលនៅតែខ្វះលទ្ធភាពទទួលបាននូវការការពារជាមូលដ្ឋាន ប្រឆាំងនឹងជំងឺរាតត្បាត។ មន្រ្តីសេតវិមានបាននិយាយថា ម៉ាសដែលត្រូវចែកចាយនៅសហរដ្ឋអាមេរិក នឹងជាម៉ាសប្រភេទក្រណាត់ដែលផលិតដោយអាមេរិកផ្ទាល់ ហើយមានគុណភាពខ្ពស់ ដោយម៉ាសទាំងនោះនឹងត្រូវបញ្ជូនទៅមណ្ឌលសុខភាពក្នុងសហគមន៍ចំនួនជាង ១៣០០ កន្លែង ដែលកំពុងបម្រើប្រជាជនក្រីក្រ ដើម្បីឱ្យបុគ្គលម្នាក់ៗអាចទទួលបាន ព្រមទាំងប្រគល់តាមកន្លែងចែកចាយអាហារផងដែរ។ ប្រភពដដែលបានបន្តឲ្យដឹងថា អ្នកទទួលជំនួយនឹងត្រូវទទួលបានម៉ាសចំនួនពីរសម្រាប់មនុស្សម្នាក់ៗនៅក្នុងគ្រួសារ ខណៈរដ្ឋបាល បៃដិន បានបន្តលើកទឹកចិត្តប្រជាជនឱ្យនៅតែពាក់ម៉ាសការពារ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការរាតត្បាតដែលបានសម្លាប់មនុស្សជាងកន្លះលាននាក់នៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ សេតវិមានបានឲ្យដឹងថា ជាលទ្ធផលនៃសកម្មភាពរដ្ឋបាលប្រជាធិបតេយ្យនាពេលខាងមុខ ប្រជាជនអាមេរិកប្រមាណពី ១២ ទៅ ១៥ លាននាក់នឹងទទួលបានម៉ាសទាំងនេះ។ គួរបញ្ជាក់ផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 24, 2021 Khmernote
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងមហាផ្ទៃ ជាពិសេសេសអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដកបទបញ្ជាដែលហាមមិនឱ្យប្រជាពលរដ្ឋដឹកទំនិញចេញ-ចូល ពីកម្ពុជាទៅកាន់ប្រទេសជិតខាងនោះចេញជាបន្ទាន់។ ក្នុងសារជាសំឡេង នាថ្ងៃទី ២៤ ខែកម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា កន្លងទៅយើងបានពង្រឹងការធ្វើចត្តាឡីស័កគ្រប់គ្រងការចេញ-ចូលរបស់ប្រជាជន ហើយយកគោលដៅច្បាស់លាស់ពង្រឹងការធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីចៀសវាងការហូរចូលនៃជំងឺពីក្រៅប្រទេសចូលមកក្នុងប្រទេស។ ប៉ុន្តែចំពោះការដឹកទំនិញរកស៊ីជាមួយប្រទេសជិតខាងនៅតែបន្តធ្វើធម្មតា។ សម្ដេចតេជោថ្លែងឱ្យដឹងថា សម្ដេចទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានដាក់បទបញ្ជានៅតាមខេត្តដែលនៅជាប់ព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសនៅច្រកខេត្តប៉ៃលិន ថាមិនឱ្យបងប្អូនខ្មែរយើងដឹកកសិផលទៅព្រំដែនថៃដូចពីមុនទៀតនោះទេ ដោយចាប់អនុវត្តន៍ពីថ្ងៃស្អែក ហើយរថយន្តរបស់ថៃបែរជាចូលមកក្នុងប្រទេសរបស់យើងវិញបាន។ សម្ដេចតេជោគូសបញ្ជាក់ថា “ប្រសិនបើយ៉ាងដូច្នេះ ខ្ញុំស្នើឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឱ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា ហើយមិនត្រឹមតែរកស៊ីធម្មតាទេ ដោយពេលនេះជារដូវកាលប្រមូលផលកសិកម្ម
- អាជីវកម្មអាជីវកម្ម February 24, 2021 Khmernote
ស្ទឹងត្រែង៖ កសិករនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាបង្កើតក្រុមផលិតកែច្នៃទំពាំង ដើម្បីធ្វើជាអាហារត្រៀមបង្ការ សម្រាប់ដោះស្រាយនៅពេលមានការខ្វះខាតម្ហូបអាហារក្នុងស្ថានភាពកូវីដ-១៩នេះ។ ក្នុងសកម្មភាពកែច្នៃទំពាំងឫស្សីធ្វើជាអាហារត្រៀមបង្ការប្រចាំក្រុមគ្រួសារ កាលពីថ្ងៃទី២២កុម្ភៈ លោ កសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថាៈបច្ចុប្បន្នប្រជាពលរដ្ឋ បានកែច្នៃទំពាំងសម្រាប់លក់ផងបរិភោគផង ហើយអាជ្ញាធរ លើកទឹកចិត្តឱ្យកសិករយើងរៀបចំជាក្រុមចាប់ពី១៥ទៅ២០គ្រួសារ សហការគ្នាបង្កើតជាផលិតផលមួយភូមិមួយ ឱ្យមានជា ប្រចាំនៅក្នុងភូមិ ។ លោកអភិបាលស្រុកបន្តថា មុខរបរនេះកន្លងមកប្រជាកសិករ បាននាំគ្នាធ្វើនៅតាមគ្រួសារនីមួយៗ សម្រាប់តែជាស្បៀង ត្រៀមបង្ការក្នុងពេលមានទឹកជំនន់ឡើងលិចតែប៉ុណ្នោះ តែបច្ចុប្បន្នពួកគាត់ផលិតសម្រាប់លក់ដូរយកប្រាក់ដោះស្រាយ ជីវភាពរស់នៅបន្ថែមទៀត។ លោកស្រី ថៃ ណាង រស់នៅណុចចាន់តាង៉យ ភូមិស្រែតាប៉ាន
- អាជីវកម្មអាជីវកម្ម February 24, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation thailand បានឲ្យដឹងថា ហាងស្រា បារ និងផាប់ កម្សាន្តនាពេលរាត្រី នៅទីក្រុងបាងកក ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញរហូតដល់ម៉ោង ១១យប់ ចាប់ពីថ្ងៃនេះតទៅ។ ការអនុញ្ញាតនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺឆ្លង បានបន្ធូរបន្ថយការរឹតបន្តឹងវីរុស Covid-19។ អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក (PMA) លោក Pongsakorn Kwanmuang បាននិយាយថា ទោះយ៉ាងណាក៏ដោយ ទីតាំងជល់មាន់ និងការជល់ត្រី នឹងនៅតែបិទដដែល។ ក្រោមការណែនាំថ្មី ភោជនីយដ្ឋានទាំងអស់អាចបម្រើអាហារ និងគ្រឿងស្រវឹងរហូតដល់ម៉ោង ១១ យប់ ខណៈកន្លែងកម្សាន្ត
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 24, 2021 Khmernote
កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យពលករវៀតណាម និងជនជាតិបរទេសដទៃទៀតដែលមានកិច្ចសន្យាអនុញ្ញាតប្រព័ន្ធការងារ (EPS) ផុតកំណត់ ក្លាយជានិយោជិកតាមរដូវកាលរហូតដល់ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ មជ្ឈមណ្ឌលការងារក្រៅប្រទេសក្រោមក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា ការអនុញ្ញាតថ្មីនឹងអនុវត្តចំពោះពលករបរទេសទាំងអស់ក្រោមប្រព័ន្ធ (EPS) ដែលបានបញ្ចប់កិច្ចសន្យារយៈពេល ៣ ឬ ៤ឆ្នាំ ដោយប្រើប្រាស់ទិដ្ឋការ E-9 (មិនមែន ការងារអាជីព)។ ជាមួយគ្នានេះមជ្ឈមណ្ឌលការងារក្រៅប្រទេសបានបន្តឲ្យដឹងថា ដោយសារតែមិនអាចត្រលប់មកប្រទេសកំណើតវិញបានព្រោះតែជំងឺរាតត្បាតកូវីដ-១៩ ពលករទាំងអស់នឹងត្រូវបានផ្ដល់ការអនុញ្ញាតឲ្យស្នាក់នៅបន្តដោយក្រសួងយុត្តិធម៌របស់កូរ៉េខាងត្បូង។ លើសពីនេទៅទៀតបើតាមមជ្ឈមណ្ឌល ក៏បានបញ្ជាក់ផងដែរថាកម្មវិធីការងារតាមរដូវកាលកំពុងជ្រើសរើសកម្មករកសិកម្មចំនួន ៤,១៧៩នាក់ សម្រាប់តំបន់ចំនួន ២៧ នៅទូទាំងប្រទេស និងប្រហែល ២០០ នាក់សម្រាប់វិស័យជលផលនៅក្នុងមូលដ្ឋានមួយ។ មជ្ឈមណ្ឌលបានបន្ថែមថា ការចុះឈ្មោះនឹងត្រូវបានផ្តល់ការងារចាប់ពីថ្ងៃទី ២ ខែមីនាឆ្នាំនេះរហូតដល់ថ្ងៃទី
- ទេសចរណ៍ទេសចរណ៍ February 24, 2021 Khmernote
គិតត្រឹមថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១នេះ ការសាងសង់ផ្លូវថ្មី ឡើងភ្នំគូលែន ដែលបាននឹងកំពុងដំណើរការសាងសង់ ចាប់ពីចំណុចទីរួមស្រុកស្វាយលើ ដល់ចំណុចជើងជើងភ្នំគូលែនខាងលិច ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ប្រវៃងសរុប ៣២គីឡូម៉ែត្រ សម្រេចបាន ៦០ភាគរយហើយនេះ បើតាមការឲ្យដឹងពីលោក យ៉ត រ៉េត អ្នកទទួលខុសត្រូវការដ្ឋានសាងសង់ របស់ក្រុមហ៊ុន ទ្រី ភាពគ្រុប។ លោក យ៉ត រ៉េត បញ្ជាក់បន្ថែមថា ការដ្ឋានផ្លូវបេតុងនេះ ចាប់ផ្ដើមសាងសង់អំឡុងខែសីហា ឆ្នាំ២០១៧ ដែលមានទទឹងប្រវៃង៦ម៉ែត្រ និងចិញ្ចើមផ្លូវ២ម៉ែត្រ។ ចំពោះការសាងសង់ ក្រុមការងារ ត្រូវឈូសឆាយដីភ្នំ ធ្វើជាផ្លូវថ្មីសុទ្ធសាធ
- ទេសចរណ៍ទេសចរណ៍ February 24, 2021 Khmernote
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានលើកឡើងថា រដ្ឋាភិបាលនឹងពិចារណាលុបចេញការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ សម្រាប់ភ្ញៀវទេសចរដែលបានបញ្ជាក់ថាពួកគេបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា អស់រយៈពេលជាច្រើនខែមកហើយ ដែលរដ្ឋាភិបាលប្រកាន់ជំហររបស់ខ្លួនចំពោះភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងរួចត្រូវតែធ្វើចត្តាឡីស័ក ព្រោះវាលឿនពេកដែលថាវ៉ាក់សាំងអាចបង្ការការឆ្លងបាន។ ប៉ុន្តែជាមួយការព្រមានរបស់មេដឹកនាំឧស្សាហកម្មទេសចរណ៍ថា សេដ្ឋកិច្ចកំពុងដួលរលំ ហើយក្ដីសង្ឃឹមតែមួយគត់ គឺពឹងផ្អែកលើការធ្វើឲ្យប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ដែលបានចូលរួមចំណែកសេដ្ឋកិច្ចដ៏សំខាន់មុនពេលផ្ទុះវីរុស Covid-19 ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg ធនាគារកណ្តាលនិយាយថា ភាពមិនប្រាកដប្រជាដែលប្រឈមនឹងវិស័យទេសចរណ៍ គឺជាការគំរាមកំហែងដ៏ធំមួយចំពោះកំណើនសេដ្ឋកិច្ចរយៈពេលមធ្យម។ ជាមួយគ្នានេះអភិបាលខេត្តលោក Sethaput Suthiwartnarueput មានប្រសាសន៍ថា វានឹងមានការលំបាកខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច










