ព័ត៌មានចុងក្រោយ
  • គិតត្រឹមតែ ១ឆ្នាំដែលកូវីដវាយលុក ហ្វីលីពីនខាតចំណូលជាង ៨ពាន់លានដុល្លារពីវិស័យទេសចរដែលជាបង្គោលដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ច ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 6, 2021 Khmernote

    ប្រទេសហ្វីលីពីនបានខាតបង់ថវិកាប្រមាណជា ៤០០ ពាន់លានប៉េសូ ស្មើនឹង ៨.៣ ពាន់លានដុល្លារអាមេរិក នៅក្នុងចំណូលវិស័យទេសចរណ៍ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ មន្រ្តីទទួលបន្ទុកផ្នែកទេសចរណ៍លោក Roberto Alabado បានប្រាប់អង្គសន្និបាតសភាថា មានតែភ្ញៀវទេសចរបរទេសចំនួន ១.៣ លាននាក់ប៉ុណ្ណោះ ដែលបានទៅទស្សនាប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២០ ឬ ទាបជាង​ ៨០% នៃចំនួនភ្ញៀវទេសចរណ៍ ៨.៣ លាននាក់ដែលមកម្សាន្តនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីឆ្នាំ ២០១៩។ មន្រ្តីរូបនេះបានបន្តឲ្យដឹងថា ការធ្លាក់ចុះយ៉ាងរហ័សនៃចំនួ​នភ្ញៀវទេសចរបានប៉ះពាល់ដល់ការងារប្រហែល ៥.៧ លាននៅក្នុងវិស័យទេសចរណ៍ ហើយលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើឲ្យវិស័យទេសចរណ៍ងើបឡើងវិញ ព្រោះវិស័យនេះបានចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា

  • កោះកុង-ភ្នំពេញវិលវិញមិនឆ្ងាយ ខណៈព្រលានយន្ដហោះថ្មីក្នុងខេត្ត នឹងបើកឱ្យដំណើរការហោះហើរសាកល្បងនៅចុងឆ្នាំ២០២១នេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 6, 2021 Khmernote

    ព្រលានយន្ដហោះថ្មីខេត្តកោះកុង នឹងបើកឱ្យដំណើរការជើងហោះហើរសាកល្បង នៅចុងឆ្នាំ២០២១នេះ ខណៈបច្ចុប្បន្ន ផ្លូវរត់សម្រាប់យន្ដហោះ បានសាងសង់រួចរាល់ជាស្ថាពរហើយ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ដរបស់ខេត្តកោះកុង » នាទីស្តីការ គណ:រដ្ឋមន្រ្តី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា ព្រលានយន្ដហោះថ្មីដែលគ្រោងនឹងបើក ឱ្យដំណើរការជើងហោះហើរសាកល្បងនេះ គឺស្ថិតនៅតំបន់តារាសាគរ ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ។ លោកបានបន្តថា ព្រលានយន្ដហោះថ្មីនេះ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹកប្រាក់ ១៥០លានដុល្លារ

  • ប្រសើរណាស់! ព្រលានយន្តហោះក្នុងតំបន់ថ្មីមួយទៀត តម្លៃ ៤០លានដុល្លារគ្រោងនឹងបង្ហាញវត្តមាននៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 6, 2021 Khmernote

    ព្រលានយន្តហោះក្នុងតំបន់ថ្មីមួយទៀត គ្រោងនឹងបង្ហាញវត្តមាននៅក្នុងខេត្តកោះកុង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ដរបស់ខេត្តកោះកុង » នាទីស្តីការគណ:រដ្ឋមន្រ្តី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា ព្រលាន យន្ដហោះថ្មីមួយនឹងត្រៀមលេចចេញជារូបរាងក្នុងពេលខាងមុខ ក្រោយគម្រោងវិនិយោគ នៅខេត្តកោះកុងទទួល បានការយល់ព្រមពីរាជ រដ្ឋាភិបាល ដោយអនុញ្ញាតឲ្យអ្នក វិនិយោគសាងសង់ព្រលាន យន្តហោះក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ លោកបានបន្តថា គម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រុមហ៊ុន ក្នុងស្រុកនិងក្រៅស្រុកវិនិយោគ លើការ

  • ដំណឹងល្អ! រាជរដ្ឋាភិបាលនៅតែបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបានព្យួរកិច្ចសន្យាការងារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 6, 2021 Khmernote

    ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងអំពីការផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ លើកទី៤៩ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កម្មករនិយោជិតចំនួន ៦ ០៤០ នាក់ នៃរោងចក្រ សហគ្រាស ទាំង៣៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ ប្រភពដដែលបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៦០ ៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃ ដល់១០ថ្ងៃ ចំណែកឯ ១២១ ៥០០រៀល

  • ក្រសួងកសិកម្ម បញ្ជាក់ថា មានមូលហេតុពីរយ៉ាង ដែលបណ្ដាលឲ្យតម្លៃស្វាយនារដូវនេះធ្លាក់ចុះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 5, 2021 Khmernote

    ក្រសួងកសិកម្មបានបង្ហាញឱ្យដឹងថា ការធ្លាក់ចុះតម្លៃស្វាយនារដូវនេះ ដោយសារផលិតផលស្វាយមិនស្របតាម ស្តង់ដារនាំចេញ និងចំរដូវកាលបុណ្យចូលឆ្នាំចិនដែលពាណិជ្ជករផ្អាកការបញ្ជាទិញ ដូច្នេះសូមឱ្យអ្នកដាំដុះទាំងអស់ទៅចុះបញ្ជីកសិដ្ឋាន ឱ្យស្រប តាមស្តង់ដារភូតគាមអនាម័យសម្រាប់ការនាំចេញ។ ការបង្ហាញរបស់ក្រសួងកសិកម្មចំពោះតម្លៃស្វាយនាពេលនេះ ខណៈដែលកាលពីពេល ថ្មីៗនេះមានព័ត៌មានមួយចំនួនបានលើកឡើងអំពីបញ្ហាតម្លៃស្វាយកែវរមៀតធ្លាក់ចុះនៅតំបន់មួយចំនួនដែលធ្វើឱ្យអ្នកដាំដុះស្វាយមានការត្អូញត្អែរអំពីបញ្ហាតម្លៃស្វាយនេះ។ ក្រសួងបានបញ្ជាក់ថា ជាទូទៅ ទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសទាំងអស់នៅលើពិភពលោក គឺតម្លៃផលិតផលកសិកម្ម រួមទាំងស្វាយផងដែរ មានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការ។ ជាក់ស្តែង ដើមឆ្នាំនេះផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែនាដើមខែកុម្ភៈនេះ តម្លៃផ្លែស្វាយមានការធ្លាក់ចុះ ដោយសារដល់រដូវកាលប្រមូលផលមានបរិមាណផ្លែស្វាយច្រើន។ ទន្ទឹមគ្នានេះដែរ ក៏មានអ្នកដាំស្វាយមួយចំនួនលក់បានតម្លៃទាបដោយមូលហេតុថា ផ្លែស្វាយមិនទាន់មានគុណភាពល្អ ស្របតាមស្តង់ដារ ដូចជាមានទំហំតូច គ្មានសោភ័ណភាពនិងមិនទាន់ស្របតាមលក្ខខណ្ឌតម្រូវនៃការបញ្ជាទិញរបស់ក្រុមហ៊ុនស្របពេលនឹងរដូវកាលចូលឆ្នាំប្រពៃណីវៀតណាម និងចិន ធ្វើឱ្យពាណិជ្ជករផ្អាកការបញ្ជាទិញ។ ប្រភពដដែលបន្តថា

  • សុបិន្តក្លាយជាការពិត! ក្រោយតស៊ូអស់ច្រើនឆ្នាំ ពេលនេះមហាសេដ្ឋីថ្នាំលាបសាំងហ្គាពួរ បានកាន់កាប់ក្រុមហ៊ុនថ្នាំលាបធំជាងគេរបស់ជប៉ុន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 5, 2021 Khmernote

    ជិតមួយទសវត្សរ៍មុន កូនប្រុសមហាសេដ្ឋីថ្នាំលាបរបស់សាំងហ្គាពួរ គឺលោក Goh Cheng Liang បានដាក់គោលដៅដើម្បីទទួលបានការគ្រប់គ្រងពីក្រុមហ៊ុនថ្នាំលាបធំជាងគេរបស់ជប៉ុន ហើយនៅទីបំផុតគាត់ទទួលបានជោគជ័យ ដោយភាពជោគជ័យនេះជាផលប្រយោជន៍ដ៏ធំមួយក្នុងបង្កើនទ្រព្យសម្បត្តិរបស់គ្រួសារគាត់។ យោងតាមឯកសារដែលបានបង្ហាញនៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Wuthelam Holdings របស់មហាសេដ្ឋីរូបនេះ បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Nippon Paint Holdings ក្នុងកិច្ចព្រមព្រៀងទឹកប្រាក់ចំនួន ១២ពាន់លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីខែមុន។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg កិច្ចព្រមព្រៀងនេះ បានជួយបង្កើនទ្រព្យសម្បត្តិរបស់គាត់រហូតដល់ ២៤ពាន់លានដុល្លារអាមេរិក ពិចំនួន ១៦ពាន់លានដុល្លារ មុនពេលដែលសម្ព័ន្ធភាពនេះត្រូវបានប្រកាស។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន Wuthelam និង Nippon

  • កសិករខេត្តសៀមរាប ដាំតែប្រទាលកន្ទុយក្រពើ អាចរកចំណូលបានពី ១ពាន់ដុល្លារដល់ទៅ ៤ពាន់ដុល្លារក្នុងមួយខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 5, 2021 Khmernote

    លោកស្រី ទូច ស្រីរ័ត្ន ជាកសិករដាំប្រទាលកន្ទុយក្រពើ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាម ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មកដល់ពេលនេះការដាំប្រទាលកន្ទុយក្រពើ របស់លោកស្រី គឺមានលក្ខណៈល្អប្រសើរ ដោយមានភ្ញៀវមក ទិញជាហូរហែ និងកុម្មង់ទិញតាមរយៈអនឡាញជាដើម ដែលលោកស្រីអាចរកចំណូលបន្ថែមសម្រាប់ ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកស្រីបានចាប់មុខរបរដាំប្រទាលកន្ទុយក្រពើនេះ អស់រយៈពេល៥ឆ្នាំមកហើយ ដោយដំបូងឡើយយកពូជប្រទាលកន្ទុយ ក្រពើនេះ មកពីផ្ទះបងប្អូននៅប្រទេសជប៉ុនយកមកដាំ ហើយបច្ចុប្បន្ននេះការដាំប្រទាលកន្ទុយក្រពើរបស់លោកស្រី គឺជាលក្ខណៈគ្រួសារនៅឡើយទេ ដែលក្នុងមួយខែអាចមានលទ្ធភាពផ្គត់ផ្គង់កូនបានប្រហែល ៥០០០ ដើម ។ លោកស្រី បានបញ្ជាក់ថា ប្រទាលកន្ទុយក្រពើដែលលក់រាល់ថ្ងៃនេះ គឺលក់ច្រើនប្រភេទដូចជា៖ លក់កូនធម្មតា បណ្តុះដាក់ផើង

  • នាយករដ្ឋមន្រ្តីថៃ អនុម័តលើកញ្ចប់ជំនួយជាង ១.៣ ពាន់លានដុល្លារ ជួយសម្រួលទុក្ខលំបាកបុគ្គលិក និងសម្រាប់តែជនជាតិថៃតែប៉ុណ្ណោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 5, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា បានបើកភ្លើងខៀវដល់ការផ្ដល់ជំនួយហិរញ្ញវត្ថុ ដើម្បីបន្ធូរបន្ថយភាពលំបាករបស់នយោជិកដែលស្ថិតនៅក្រោមប្រព័ន្ធសន្តិសុខសង្គម។ ប្រភពដដែលបានឲ្យដឹងថា គម្រោងនេះនឹងធ្វើឲ្យរដ្ឋាភិបាលត្រូវខាតបង់ថវិកាប្រមាណ ៤០ពាន់លានបាត (ប្រមាណជាង ១.៣ ពាន់លានបាត) ដែលនយោជិកប្រហែល ៩លាននាក់នៃក្រុមហ៊ុនឯកជន ដែលស្ថិតនៅក្រោមមាត្រា ៣៣ នៃច្បាប់សន្តិសុខសង្គម នឹងទទួលបានជំនួយនេះ ខណៈដែលនយោជិកទាំងនេះមិនដែលទទួលបានកញ្ចប់ជំនួយ Covid-19 ណាមួយឡើយពីរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ និយោជិកម្នាក់ៗត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ១០០០បាត (ប្រមាណ ៣៣ដុល្លារ) ដែលចាប់ផ្តើមនៅខែក្រោយ រហូតដល់ការទូទាត់ប្រាក់ច្រើនបំផុតចាប់ពី ៣៥០០-៤៥០០បាត។ លើសពីនេះកញ្ចប់ជំនួយអាចនឹងដាក់ទៅគណៈរដ្ឋមន្រ្តីសម្រាប់ការអនុម័តនៅសប្តាហ៍ក្រោយ។ ដោយឡែក