ក្រសួងទេសចរណ៍ ឲ្យផ្អាកក្លឹបហាត់ប្រាណទាំងអស់នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩
អាជីវកម្ម March 1, 2021 Khmernote

ក្រសួងទេសចរណ៍ ជម្រាបជូនអភិបាលរាជធានី-ខេត្ត ស្តីពីការផ្អាកអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពក្នុង និងក្រៅសណ្ឋាគារនៅទូទាំងប្រទេសឡើងវិញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់មានការជូនដំណឹងជាថ្មី។ គួរបញ្ជាក់ផងដែរថា ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍ ២០ កុម្ភៈ៕