ព័ត៌មានចុងក្រោយ
  • កសិករនៅខេត្តមួយ ដំបូងឡើយកែច្នៃទំពាំងឫស្សីធ្វើជាអាហារត្រៀមបង្ការ តែក្រោយមកក៏មានការបញ្ជាទិញហើយលក់ទៅកាន់ទីផ្សារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 24, 2021 Khmernote

    ស្ទឹងត្រែង៖ កសិករនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាបង្កើតក្រុមផលិតកែច្នៃទំពាំង ដើម្បីធ្វើជាអាហារត្រៀមបង្ការ សម្រាប់ដោះស្រាយនៅពេលមានការខ្វះខាតម្ហូបអាហារក្នុងស្ថានភាពកូវីដ-១៩នេះ។ ក្នុងសកម្មភាពកែច្នៃទំពាំងឫស្សីធ្វើជាអាហារត្រៀមបង្ការប្រចាំក្រុមគ្រួសារ កាលពីថ្ងៃទី២២កុម្ភៈ លោ កសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថាៈបច្ចុប្បន្នប្រជាពលរដ្ឋ បានកែច្នៃទំពាំងសម្រាប់លក់ផងបរិភោគផង ហើយអាជ្ញាធរ លើកទឹកចិត្តឱ្យកសិករយើងរៀបចំជាក្រុមចាប់ពី១៥ទៅ២០គ្រួសារ សហការគ្នាបង្កើតជាផលិតផលមួយភូមិមួយ ឱ្យមានជា ប្រចាំនៅក្នុងភូមិ ។ លោកអភិបាលស្រុកបន្តថា មុខរបរនេះកន្លងមកប្រជាកសិករ បាននាំគ្នាធ្វើនៅតាមគ្រួសារនីមួយៗ សម្រាប់តែជាស្បៀង ត្រៀមបង្ការក្នុងពេលមានទឹកជំនន់ឡើងលិចតែប៉ុណ្នោះ តែបច្ចុប្បន្នពួកគាត់ផលិតសម្រាប់លក់ដូរយកប្រាក់ដោះស្រាយ ជីវភាពរស់នៅបន្ថែមទៀត។ លោកស្រី ថៃ ណាង រស់នៅណុចចាន់តាង៉យ ភូមិស្រែតាប៉ាន

  • កូវីដស្រកចុះបន្តិច ថៃអនុញ្ញាតឲ្យបើកហាងស្រា បារ និងក្លឹបនៅក្នុងក្រុងបាងកកឡើងវិញចាប់ពីថ្ងៃនេះតទៅ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 24, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation thailand បានឲ្យដឹងថា ហាងស្រា បារ និងផាប់ កម្សាន្តនាពេលរាត្រី នៅទីក្រុងបាងកក ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញរហូតដល់ម៉ោង ១១យប់​ ចាប់ពីថ្ងៃនេះ​តទៅ។​ ការអនុញ្ញាតនេះ ត្រូវបានធ្វើឡើង​ បន្ទាប់ពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺឆ្លង បានបន្ធូរបន្ថយការរឹតបន្តឹងវីរុស Covid-19។ អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក (PMA) លោក Pongsakorn Kwanmuang បាននិយាយថា ទោះយ៉ាងណាក៏ដោយ ទីតាំងជល់មាន់ និងការជល់ត្រី នឹងនៅតែបិទដដែល។ ក្រោមការណែនាំថ្មី ភោជនីយដ្ឋានទាំងអស់អាចបម្រើអាហារ និងគ្រឿងស្រវឹងរហូតដល់ម៉ោង ១១ យប់ ខណៈកន្លែងកម្សាន្ត

  • កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យពលករបរទេសទាំងអស់ ដែលមានកិច្ចសន្យាអនុញ្ញាតប្រព័ន្ធការងារ (EPS) ផុតកំណត់ បន្តទិដ្ឋការរហូតដល់ឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 24, 2021 Khmernote

    កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យពលករវៀតណាម និងជនជាតិបរទេសដទៃទៀតដែលមានកិច្ចសន្យាអនុញ្ញាតប្រព័ន្ធការងារ (EPS) ផុតកំណត់ ក្លាយជានិយោជិកតាមរដូវកាលរហូតដល់ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ មជ្ឈមណ្ឌលការងារក្រៅប្រទេសក្រោមក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា ការអនុញ្ញាតថ្មីនឹងអនុវត្តចំពោះពលករបរទេសទាំងអស់ក្រោមប្រព័ន្ធ (EPS) ដែលបានបញ្ចប់​កិច្ចសន្យារយៈពេល ៣ ឬ ៤ឆ្នាំ ដោយប្រើប្រាស់ទិដ្ឋការ E-9 (មិនមែន ការងារអាជីព)។ ជាមួយគ្នានេះមជ្ឈមណ្ឌលការងារក្រៅប្រទេសបានបន្តឲ្យដឹងថា ដោយសារតែមិនអាចត្រលប់មកប្រទេសកំណើតវិញបានព្រោះតែជំងឺរាតត្បាតកូវីដ-១៩ ពលករទាំងអស់នឹងត្រូវបានផ្ដល់ការអនុញ្ញាតឲ្យស្នាក់នៅបន្តដោយក្រសួងយុត្តិធម៌របស់កូរ៉េខាងត្បូង។ លើសពីនេទៅទៀតបើតាមមជ្ឈមណ្ឌល ក៏បានបញ្ជាក់ផងដែរថាកម្មវិធីការងារតាមរដូវកាលកំពុងជ្រើសរើសកម្មករកសិកម្មចំនួន ៤,១៧៩នាក់ សម្រាប់តំបន់ចំនួន ២៧ នៅទូទាំងប្រទេស និងប្រហែល ២០០ នាក់សម្រាប់វិស័យជលផលនៅក្នុងមូលដ្ឋានមួយ។ មជ្ឈមណ្ឌលបានបន្ថែមថា ការចុះឈ្មោះនឹងត្រូវបានផ្តល់ការងារចាប់ពីថ្ងៃទី ២ ខែមីនាឆ្នាំនេះរហូតដល់ថ្ងៃទី

  • ឡើងចុះនឹងកាន់តែស្រួលជាងមុន ខណៈផ្លូវបេតុងថ្មីប្រវែងជាង ៣០គីឡូម៉ែត្រ ឡើងភ្នំគូលែន ក្នុងខេត្តសៀមរាប សាងសង់សម្រេចបាន ៦០% ហើយ! ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 24, 2021 Khmernote

    គិតត្រឹមថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១នេះ ការសាងសង់ផ្លូវថ្មី ឡើងភ្នំគូលែន ដែលបាននឹងកំពុងដំណើរការសាងសង់ ចាប់ពីចំណុចទីរួមស្រុកស្វាយលើ ដល់ចំណុចជើងជើងភ្នំគូលែនខាងលិច ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ប្រវៃងសរុប ៣២គីឡូម៉ែត្រ សម្រេចបាន ៦០ភាគរយហើយនេះ បើតាមការឲ្យដឹងពីលោក យ៉ត រ៉េត អ្នកទទួលខុសត្រូវការដ្ឋានសាងសង់ របស់ក្រុមហ៊ុន ទ្រី ភាពគ្រុប។ លោក យ៉ត រ៉េត បញ្ជាក់បន្ថែមថា ការដ្ឋានផ្លូវបេតុងនេះ ចាប់ផ្ដើមសាងសង់អំឡុងខែសីហា ឆ្នាំ២០១៧ ដែលមានទទឹងប្រវៃង៦ម៉ែត្រ និងចិញ្ចើមផ្លូវ២ម៉ែត្រ។ ចំពោះការសាងសង់ ក្រុមការងារ ត្រូវឈូសឆាយដីភ្នំ ធ្វើជាផ្លូវថ្មីសុទ្ធសាធ

  • នាយករដ្ឋមន្រ្តីថៃ៖ រដ្ឋាភិបាលនឹងពិចារណាលុបចោលការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ សម្រាប់ភ្ញៀវទេសចរដែលបានបញ្ជាក់ថាបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 24, 2021 Khmernote

    នាយករដ្ឋមន្រ្តីថៃ​ លោក ប្រាយុធ ចានអូចា បានលើកឡើងថា រដ្ឋាភិបាលនឹងពិចារណាលុបចេញការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ សម្រាប់ភ្ញៀវទេសចរដែលបានបញ្ជាក់ថាពួកគេបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា អស់រយៈពេលជាច្រើនខែមកហើយ ដែលរដ្ឋាភិបាលប្រកាន់ជំហររបស់ខ្លួនចំពោះភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងរួចត្រូវតែធ្វើចត្តាឡីស័ក ព្រោះវាលឿនពេកដែលថាវ៉ាក់សាំងអាចបង្ការការឆ្លងបាន។ ប៉ុន្តែជាមួយការព្រមានរបស់មេដឹកនាំឧស្សាហកម្មទេសចរណ៍ថា សេដ្ឋកិច្ចកំពុងដួលរលំ ហើយក្ដីសង្ឃឹមតែមួយគត់ គឺពឹងផ្អែកលើការធ្វើឲ្យប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ដែលបានចូលរួមចំណែកសេដ្ឋកិច្ចដ៏សំខាន់មុនពេលផ្ទុះវីរុស Covid-19 ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg ធនាគារកណ្តាលនិយាយថា ភាពមិនប្រាកដប្រជាដែលប្រឈមនឹងវិស័យទេសចរណ៍ គឺជាការគំរាមកំហែងដ៏ធំមួយចំពោះកំណើនសេដ្ឋកិច្ចរយៈពេលមធ្យម។ ជាមួយគ្នានេះអភិបាលខេត្តលោក Sethaput Suthiwartnarueput មានប្រសាសន៍ថា វានឹងមានការលំបាកខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច

  • មិនធម្មតាទេ ! ឈ្នះផុយៗពេកហើយ គ្រាន់តែតេចូលក៏បានឈ្នះលុយពី ប៊ូសស្រ្តងដែរ Boostrong
    Boostrong
    Boostrong February 24, 2021 Khmernote

    អស្ចារ្យណាស់ នៅដើមខែកុម្ភះនេះ ប៊ូសស្រ្តងបានរៀបចំកំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយដ៏ធំអស្ចារ្យមួយទៀតហើយ ដែលអនុញ្ញាតឲ្យមហាជនអាចតេចូលដើម្បីមានឳកាសឈ្នះលុយសុទ្ធ និងមាសសុទ្ធ ជាច្រើននាក់រៀងរាល់សប្តាហ៍ ដែលកំពូលកម្មវិធីមហាសំណាងនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង11ព្រឹក រហូតដល់ម៉ោង12:30ថ្ងៃត្រង់ នៅលើស្ថានីយទូរទស្សន៍ CTN។ កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ គឺជាកំពូលកម្មវិធីមហាសំណាងដែលបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តង ហើយបានផ្តល់ឳកាសដល់មហាជនជាច្រើនរូបគ្រប់ទីកន្លែងទូទាំងប្រទេសបានតេចូលឈ្នះមាសសុទ្ធជាច្រើនតម្លឹង និងលុយសុទ្ធរាប់រយលានរៀលរួចទៅហើយ។ កំពូលកម្មវិធីដ៏អស្ចារ្យនេះ នៅតែដល់ឳកាសដល់បងប្អូនអាចតេចូលជាច្រើននាក់ទៀត ដោយគ្រាន់តែត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តងសម្រាប់តេចូល រួចឆ្លើយសំណួរងាយៗឲ្យបានត្រឹមត្រូវ បន្ទាប់មកឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់វគ្គបើកប្រអប់ បើជ្រើសរើសបាន៖ – មេដាយមាស 1 ស្លាក ស្មើរនឹង

  • ក្រសួងកសិកម្ម៖ ដោយសារកត្តាទាំងនេះ ធ្វើឲ្យតម្លៃស្វាយកំពុងធ្លាក់ចុះ ដោយតម្លៃស្វាយស្រស់នៅចិនបានធ្លាក់ចុះមកត្រឹមពី ១ដុល្លារ១កាក់ ទៅ១ដុល្លារ២កាក់ ក្នុង១គីឡូក្រាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 24, 2021 Khmernote

    យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា តម្លៃផលិតផលកសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល អាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ។ ជាក់ស្តែង នាដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែចាប់ពីដើមខែកុម្ភៈមកទល់បច្ចុប្បន្ននេះ តម្លៃផ្លែស្វាយកំពុងមានការធ្លាក់ចុះ ដោយសារជារដូវកាលប្រមូលផលផ្លែស្វាយនៅកម្ពុជា និងនៅប្រទេសផ្សេងៗ ដែលបណ្តាលឱ្យមានបរិមាណ ផ្លែស្វាយជន់ច្រើនលើសលប់នៅលើទីផ្សារ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចទូទៅកំពុងស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាន នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រ www.globalprice.info បច្ចុប្បន្ន តម្លៃផ្លែស្វាយស្រស់ នៅ ប្រទេសចិន បានធ្លាក់ចុះមកត្រឹមពី ១ដុល្លារ១កាក់ ទៅ១ដុល្លារ២កាក់ ក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងបញ្ហានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវអ្នកដាំដំណាំស្វាយ

  • ខេត្តត្បូងឃ្មុំ គ្រោងកែលម្អរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ ហោង តំបន់ធម្មជាតិទឹកធ្លាក់ខួបប្រាំងខួបវស្សា ដើម្បីទាក់ទាញភ្ញៀវទេសចរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 23, 2021 Khmernote

    ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំលោក លោកស្រី អភិបាលរង ខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សសយក និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យរមណីយដ្ឋានទឹកធ្លាក់ហោង ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីកែលម្អសោភ័ណភាពឲ្យមានភាពស្រស់ស្អាត និងទាក់ទាញ។ ក្រោយចុះពិនិត្យហើយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរដែនដី ធ្វើការសាងសង់ស្ពានឆ្លងអូរ ដាំកូនឈើ និងរៀបចំទីតាំងបរិវេណជុំវិញឲ្យបានស្អាត ឲ្យក្លាយទៅជារមណីយដ្ឋានគំរូប្រចាំខេត្ត តាមផែនការរបស់រដ្ឋបាលខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តតំបន់ធម្មជាតិ ទឹកធ្លាក់ខួបប្រាំងខួបវស្សានេះ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត