យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា តម្លៃនាំចេញ-នាំចូលផលិតផលកសិ-រុក្ខកម្ម និងជលផល បានកើនឡើងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២១ នេះ ដែលធ្វើឲ្យមានអតិរេកពាណិជ្ជកម្ម ១.៣៧ ពាន់លានដុល្លារ កើនឡើង ២៨.៤% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រសួងបានបន្តឲ្យដឹងថា ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំត្រូវបានកត់សំគាល់ក្នុងតម្លៃនាំចេញផលិតផលជាច្រើនដូចជា កៅស៊ូ តែ ស្វាយចន្ទី បន្លែ ផ្លែឈើ និងផលិតផលព្រៃឈើ។ ជាក់ស្ដែង សមាគមនាំចេញផលិតផលជលផលវៀតណាម (VASEP) បានឱ្យដឹងថា ការនាំចេញផលិតផលជលផលបានកើនឡើងដល់ ៤០៥ លានដុល្លារក្នុងខែកុម្ ភៈដែលជំរុញឱ្យតួលេខក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២១ កើនឡើងដល់ជាង ១ពាន់លានដុល្លារ ពោលគឺកើនឡើង ២.២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សមាគមបន្តឲ្យដឹងថា ការនាំចេញត្រីត្រា បានមើលឃើញសញ្ញាវិជ្ជមានចាប់តាំងពីដើមឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០ ជាមួយនឹងការកើនឡើង ១.៧% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២១ ដល់ ២១៤ លានដុល្លារ។ ជាក់ស្ដែងនៅក្នុងខែមករា ក្រៅពីប្រទេសចិននិងសហភាពអឺរ៉ុប ការកើនឡើងនេះត្រូវបានគេមើលឃើញនៅក្នុងទីផ្សារភាគច្រើននៃត្រីត្រាវៀតណាមរួមទាំងសហរដ្ឋអាមេរិក ដែលមាន ៥១% ម៉ិកស៊ិក ៧៣% អូស្ត្រាលី ៤៥% និងកាណាដា ៤២%។ ខណៈទីផ្សារផ្សេងទៀតដូចជា ប្រេស៊ីលកូឡុំប៊ី ចក្រភពអង់គ្លេស និងរុស្ស៊ី ក៏មានកំណើនកើនឡើងពី ៣៧-១២៩% ផងដែរ។

ទន្ទឹមនឹងនេះសមាគមបានព្យាករណ៍ថា តម្លៃនាំចេញក្នុងខែមីនា នឹងកើនឡើងដល់ប្រមាណ ៦៤០ លានដុល្លារពោល គឺកើនឡើង ១.៥% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតម្រូវការខ្ពស់នៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសមាជិកនៃកិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតនៃផលិតផលកសិកម្ម រុក្ខាប្រមាញ់ របស់វៀតណាមដោយមានទឹកប្រាក់ចំនួន ២.០៤ ពាន់លានដុល្លារកើនឡើង ៥៧.៣% ពីមួយឆ្នាំទៅមួយឆ្នាំ និងមានចំណែកទីផ្សារ ៣៣.០៥% ខណៈអមដោយប្រទេសចិន អាស៊ាន សហភាពអឺរ៉ុប ជប៉ុននិងសាធារណរដ្ឋកូរ៉េ៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


