- សេដ្ឋកិច្ចសេដ្ឋកិច្ច February 15, 2021 Khmernote
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៧៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៦៦គម្រោង បានបោះទីតាំងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ សរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្ម របស់សហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា ដែលជានិច្ចកាលបានបន្តជំរុញសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើក ទោះបីមានការរំខានពីការរាតត្បាតនៃជំងឺកូវីឌ-១៩ ក៏ដោយ។ ឯកឧត្តមបន្តថា នេះជាសក្ខីភាពមួយ ដែលអ្នកវិនិយោគជប៉ុនបានបង្ហាញពីការប្តេជ្ញាចិត្តបន្តការវិនិយោគរបស់ខ្លួននៅកម្ពុជា
- គំនិតអប់រំគំនិតអប់រំ February 15, 2021 Khmernote
មនុស្សពេញវ័យជាង ៨% នៅសហរដ្ឋអាមេរិកមានទ្រព្យគ្រប់គ្រាន់ ដែលត្រូវបានគេចាត់ថ្នាក់ឲ្យជាមហាសេដ្ឋី នេះបើយោងតាមរបាយការណ៍ Global Wealth Report ឆ្នាំ២០២០ ដោយ Credit Suisse។ លោក Chris Hogan ម្ចាស់វិទ្យុ និងជាអ្នកនិពន្ធសៀវភៅ“ មហាសេដ្ឋីប្រចាំថ្ងៃ” បានធ្វើការស្ទង់មតិលើបុគ្គលមានទ្រព្យស្តុកស្តម្ភជាង ១០,០០០ នាក់ដើម្បីស្វែងយល់ពីអាថ៌កំបាំងនៃភាពជោគជ័យរបស់ពួកគេ។ អ្នកនិពន្ធរូបនេះ បានដឹងយ៉ាងឆាប់រហ័សថា មហាសេដ្ឋីភាគច្រើនមិនមែនជាអ្នកដែលមានយន្តហោះផ្ទាល់ខ្លួន ជាមួយជីវិតហ៉ឺហា ដូចដែលអ្នកឃើញនៅលើកញ្ចក់ទូរទស្សន៍ទេ។ ជាក់ស្ដែងលោក Hogan បាននិយាយថា៖ « មហាសេដ្ឋីទាំងនោះ គឺជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការងារប្រចាំថ្ងៃ ពួកគេមានគោលដៅច្បាស់លាស់ និងអនាគតភ្លឺស្វាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 15, 2021 Khmernote
គណៈកម្មាធិការគោលនយោបាយស្រូវជាតិដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា កាលពីពេលថ្មីៗនេះបានអនុម័តការចំណាយបន្ថែមចំនួន ៣.៨៣ ពាន់លានបាត (ប្រមាណជា ១២៨ លានដុល្លារ) សម្រាប់គម្រោងធានាតម្លៃស្រូវ ដែលឧបត្ថម្ភដោយរដ្ឋ សម្រាប់ឆ្នាំដាំ ២០២០-២១។ ការអនុម័តថវិកានេះ បានបង្កើនការចំណាយសរុបរហូតដល់ ៥០.៦ ពាន់លានបាតក្នុងរដូវកាលប្រមូលផលនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Buraphachaisri ថវិកាយ៉ាងច្រើនបែបនេះត្រូវបានគេបម្រុងទុក ដោយសារតែមានអ្នកចុះឈ្មោះបន្ថែមនៅក្នុងគម្រោងនេះ។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ មានគ្រួសារចំនួន ៤.៦៨ លានគ្រួសារដែលមានដីស្រែចំនួន ៦១.២ លានរ៉ៃបានចុះបញ្ជីជាមួយគម្រោងនេះ ពោលគឺកើនឡើងពី ៤.៥៧ លានគ្រួសារដែលមាន ៥៦ លានរ៉ៃ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 15, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា ខេត្ត សាមុត សាខន ដែលជាតំបន់ផ្ទុះវីរុស Covid-19 ជាថ្មីកាលពីខែធ្នូ នោះ នឹងបើកផ្សារលក់គ្រឿងសមុទ្រចំនួន ២២ ឡើងវិញនៅថ្ងៃនេះ ខណៈផ្សារទាំង ២២ ត្រូវបានបិទចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ដោយសារការផ្ទុះវីរុស និងឆ្លងរាលដាលស្ទើរពាសពេញប្រទេស។ មន្រ្តីនៅសាមុតសាខុនបានឲ្យដឹងថា ពួកគេចាប់ផ្តើមប្រតិបត្តិការបោសសម្អាតរយៈពេល ៣ថ្ងៃ នៅទូទាំងផ្សារ ទាំង២២ ក្នុងគោលបំណងលើកកម្ពស់ទំនុកចិត្តសាធារណៈ។ លោក Chingchai Bunprakhong អភិបាលខេត្ត សាមុត សាខន បានមានប្រសាសន៍ថា តំបន់ទាំងអស់ត្រូវបានសម្អាតកាលពីចុងសប្ដាហ៍មុន។
- អាជីវកម្មអាជីវកម្ម February 15, 2021 Khmernote
យុវជន លី ហួរ ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ បង្ហាញថា រយ:ពេល ០៤ឆ្នាំ នៃការរៀនចិញ្ចឹមឃ្មុំនៅខេត្តរតនគិរី ធ្វើឲ្យលោក យល់ថា មានសមត្ថភាពក្នុងការចិញ្ចឹមឃ្មុំនេះ ដោយរកប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពយ៉ាងល្អប្រសើរ។ យុវជនម្នាក់នេះ រកចំណូលបានជាង ៥ពាន់ដុល្លារ ក្នុងមួយខែៗ ពីរបរចិញ្ចឹមឃ្មុំ នេះ។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោក លី ហួរ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមឃ្មុំ របស់លោក ស្ថិតក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកបន្តថា ការចិញ្ចឹមឃ្មុំ មានភាពងាយស្រួលជាងការដាំបន្លែ
- ទេសចរណ៍ទេសចរណ៍ February 15, 2021 Khmernote
ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា រយៈពេលពីរថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣ កុម្ភៈ) កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៦១៣,៥៩៦ ម៉ឺននាក់។ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ភ្ញៀវបានចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួន ៤០៨,៥២១ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤០៣,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤,៧៣៥ នាក់។ ជាមួយគ្នានេះបើតាមលោករដ្ឋមន្ត្រី ថោង ខុន ដូចការគ្រោងទុក ចលនាភ្ញៀវនាថ្ងៃទី២ មានសន្ទះខ្លាំងជាងថ្ងៃទី១ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តនៅតាមគោលដៅជិតៗ ឬ វិលល្ងាច។ ជាក់ស្តែង
- អាជីវកម្មអាជីវកម្ម February 13, 2021 Khmernote
យោងតាមការបង្ហោះសារតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា លោកថុល តូម៉ា បានបង្ហាញអំពីម៉ាកកាបូប fashion ជាផលិតផលម៉ាកខ្មែរសុទ្ធសាធដែលបានរចនាអក្សរក្បាច់ខ្មែរ ផលិតអំពីស្បែកក្រពើ ស្បែកគោ និងសូត្រខ្មែរជំហ៊ានដំបូង។ លោក ថុល តូម៉ា បានបន្តថា ការផ្តួចផ្តើមគំនិតនេះ បានធ្វើឡើង បន្ទាប់ពីលោកបានចូលរួមពិពណ៌វប្បធម៌អន្តរជាតិជាច្រើនលើកទាំងអាស៊ី អ៊ឺរ៉ុប និង តំបន់លោកខាងលិច ម្យ៉ាងធនធានកូនៗដែលទទួលបានអាហារូបករណ៍ តាមរយៈរូបលោកផ្ទាល់ ដែលមានស្រាប់ផង ក៏សម្រេចបង្កើតម៉ាក “ក្រវ៉ាញ”នេះឡើង។ ក្រវ៉ាញជារុក្ខជាតិព្រៃដើមស្រដៀងខ្ញី មានផ្កាក្រអូបទាក់ទាញ ឯផ្កាទៀតសោតក៏មានតម្លៃថ្លៃអាចផលិតជាគ្រឿងថែសម្រស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 10, 2021 Khmernote
ក្រសួងពាណិជ្ជកម្មថៃ (FTD) កាលពីថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ បាននិយាយថា គោលដៅនាំចេញអង្កររបស់ប្រទេសថៃត្រូវបានកំណត់ត្រឹម ៦ លានតោនក្នុងឆ្នាំ២០២១នេះ។ លោក Keerati Rushchano អគ្គនាយក FTD បាននិយាយថា គោលដៅត្រូវបានកំណត់បែបនេះ បន្ទាប់ពីមានកិច្ចពិភាក្សារវាងនាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមាគមនាំចេញអង្ករថៃ។ លោកបាននិយាយថា ការកំណត់គោលដៅនាំចេញនេះគឺជារឿងសមហេតុផលមួយ ប៉ុន្តែអ្វីដែលពិបាកគឺតម្លៃរបស់អង្ករថៃ ដោយសារថាអង្ករគូប្រជែងដូចជាវៀតណាម និងឥណ្ឌា មានតម្លៃធូរធ្លៃជាងអង្ករថៃ។ កត្តាផ្សេងទៀតគឺគ្មានកុងតឺន័រដាក់អង្ករ និងការធ្លាក់ចុះនៃការទិញរបស់ប្រទេសនាំចូល ដោយសារតែវិបត្តិនៃជំងឺរាតត្បាត COVID-19 ។ លោក Keerati បានបន្ថែមថា អត្រាប្តូរប្រាក់បាត គឺជាគន្លឹះសំខាន់ដើម្បីបំពេញតាមគោលដៅនាំចេញនេះ។










