ព័ត៌មានចុងក្រោយ
  • សំបុកត្រចៀកកាំវៀតណាម ត្រៀមខ្លួនហោះទៅកាន់ទីផ្សារប្រទេសចិន ហើយរកចំណូលឲ្យវៀតណាមរាប់រយលានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 1, 2021 Khmernote

    ការនាំចេញសំបុកត្រចៀកកាំរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងមានតម្លៃដល់ទៅរាប់រយលានដុល្លារ នៅពេលដែលប្រទេសនេះទទួលបានឱកាសនាំចូល ពីទីផ្សារធំបំផុតរបស់ពិភពលោកគឺប្រទេសចិននៅឆ្នាំនេះ។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា តម្រូវការរបស់ប្រទេសចិនសម្រាប់សំបុកត្រចៀកកាំ កំពុងកើនឡើងខ្លាំង ប៉ុន្តែទោះជាយ៉ាងនេះក្ដី​ ក្រុមហ៊ុនវៀតណាមចាំបាច់ត្រូវចាត់វិធានការថ្មីដើម្បីនាំចេញជាផ្លូវការទៅកាន់ប្រទេសនោះជាជាងពាក់ព័ន្ធនឹងពាណិជ្ជកម្មក្រៅផ្លូវការ។ ទន្ទឹមនឹងនេះដែរ បើតាម​អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien បាននិយាយថា ឧស្សាហកម្មផលិតសំបុកត្រចៀកកាំនេះកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ដោយភាគច្រើននៅភាគខាងត្បូង ប៉ុន្តែពាណិជ្ជកម្មក្រៅផ្លូវការបានធ្វើឱ្យតម្លៃ និងប្រាក់ចំណេញទាប។ បន្ថែមពីនេះ បច្ចុប្បន្នប្រទេសវៀតណាម មានកន្លែងចិញ្ចឹមត្រចៀកកាំចំនួន ២០,០០០ នៅក្នុងខេត្តចំនួន ៤២ និងក្រុងចំនួន ៦៣ ដែលផលិតបរិមាណបានប្រហែល ១២០តោន គិតជាប្រាក់ប្រមាណជា ៤៥០

  • ទីបំផុត! ផ្សារបង្គាដ៏ធំនៅកណ្ដាលខេត្ត សាមុត សាខន បានបើកដំណើរការឡើងវិញហើយ ធ្វើឲ្យអាជីវករក្នុងផ្សារទាំងអស់ញញឹមខ្ចឹបតែម្ដង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 1, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បាឲ្យដឹងថា​ ផ្សារបង្គាដ៏ធំនៅកណ្ដាលខេត្ត សាមុត សាខន បានបើកដំណើរការឡើងវិញហើយនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីត្រូវបិទទ្វារចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ដោយសារការផ្ទុះលើងនៃវីរុស Covid-19 នៅទីនោះ។ ប្រភពដដែល​បានឲ្យដឹងថា ក្នុងថ្ងៃបើកដំណើរដំបូង ផ្សារនេះមានសភាពអ៊ូរអរក្រោយស្ងប់ស្ងាត់អស់ជាង ២ខែ ដែលមានអ្នកទិញ ,ឈ្មួញ និងកម្មករចំណាកស្រុកជាច្រើនបានចាប់ផ្ដើមលក់ ដូរ និងធ្វើការឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណានេះក្ដី ពួកគេទាំងអស់ ត្រូវតែអនុវត្តយ៉ាងតឹងរឹងនូវវិធានការដែលបានដាក់ដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩។ ជាក់ស្ដែង ឡានដឹកទំនិញ ដឹកជញ្ជូនគ្រឿងសមុទ្រទៅកាន់ទីផ្សារ ហើយយានយន្តរបស់អ្នកលក់ និងអ្នកទិញ ត្រូវឆ្លងកាត់ចំណុចត្រួតពិនិត្យ។ ខណៈសីតុណ្ហភាពរបស់អ្នកកាន់កាប់ទាំងអស់ត្រូវបានត្រួតពិនិត្យ ហើយពួកគេត្រូវតែបង្ហាញភស្តុតាងដែលពួកគេបានតេស្តរកវីរុស Covid-19

  • ស្អាតណាស់! រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ខណៈការស្ថាបនាផ្លូវចូលកំពុងត្រូវបានពន្លឿន មានកញ្ចុះអង្គុយហើយតម្លៃអាហារមិនថ្លៃឡើយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 1, 2021 Khmernote

    (ប៉ៃលិន)៖ រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ ឬទឹកធ្លាក់អូរតាវ៉ៅ» ដែលស្ថិតក្នុងទឹកដី នៃខេត្តប៉ៃលិន បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យទៅទស្សនាតំបន់ដ៏ស្រស់បំព្រងមួយនេះយ៉ាងខ្លាំង។ តំបន់ធម្មជាតិនៅភាគខាងលិច នៃដែនដីសុវណ្ណភូមិនេះ មានទឹកធ្លាក់រហូតដល់ទៅ ៧ជាន់ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន និងមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។ រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» មានស្ទឹងធម្មជាតិដែលមានទឹកថ្លាឆ្វង់ មានជ្រោះទឹកហូរធ្លាក់បែកផ្កាត្រែងលើល្បាក់ថ្មដាយ៉ាងខ្ពស់ មានខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូង ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងយ៉ាងសប្បាយរីករាយក្រៃលែង។ បន្ថែមលើនេះ បរិវេណកម្សាន្តត្រូវបានកែច្នៃឲ្យមានកន្លែងអង្គុយលេងជាច្រើន មានកញ្ចុះអង្គុយ ហើយអាហារលក់ដូរមិនថ្លៃនោះទេ។ ជាមួយគ្នានេះ មានកន្លែងសម្រាប់ទុកដាក់យានយន្ត ដោយមានសន្តិសុខយាមកាមយ៉ាងល្អ មិនព្រួយបារម្ភពីការបាត់បង់ឡើយ។

  • ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបជាង ៩ម៉ឺននាក់ទទួលផលប្រយោជន៍ពីគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងកំឡុងពេលជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 1, 2021 Khmernote

    ប្រជាពលរដ្ឋក្នុងខេត្តសៀម រាបជាង៩ម៉ឺននាក់ទទួលផល ប្រយោជន៍ពីគម្រោងសាច់ប្រាក់ ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករឆ្នាំ២០២០-២០២២ ជនបទក្នុងកំឡុងពេលជំងឺកូវីដ-១៩ តាមរយៈផ្តល់ឱកាសការងារលើកកម្ពស់ជីវភាព និងអាចបង្កើតជាសមិទ្ធផលរចនាសម្ព័នផ្លូវថ្នល់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន។ លោកសុខ សុធន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀម រាបនិងជាមន្ត្រីបច្ចេកទេសនៃគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងការគាំទ្រកសិករឆ្នាំ២០២០-២០២២បាន ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា គម្រោងនេះប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមក្នុងឆ្នាំ២០២០រហូតដល់ឆ្នាំ២០២២ ដោយអនុវត្តចំនួន ១៧ខេត្តក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។ លោកបន្តថា រហូតមកដល់ពេលនេះគម្រោង សាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងការគាំទ្រកសិករ បានអនុវត្តចំនួន៣ ជំហានហើយសម្រាប់ខេត្តសៀមរាប ក្នុងនោះអនុវត្តបានចំនួន៣០៦អនុគម្រោង លើផ្លូវថ្នល់ប្រវែងសរុបជាង៣៤០គីឡូម៉ែត្រ ដែលបានអនុវត្តគម្រោងចប់១០០ភាគរយ នៅតាមបណ្តាស្រុកគោលដៅចំនួន១១។ លោកបានបន្ថែមថា គម្រោង នេះមិនត្រឹមតែជាជំនួយអន្តរាគមន៍សង្គមដែលនឹងជួយបង្កើតការងាររយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនក្រីក្រប្រមាណជាង៩ម៉ឺននាក់ នៅតាមមូលដ្ឋានមានការងារធ្វើ និងសម្រេចបានសមិផលផ្លូវថ្នល់

  • ដំណឹងល្អ! ខណៈកូវីដកំពុងរាតត្បាត រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ ចំនួន ៤០ ម៉ឺនដូសជូនដល់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 1, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាមុននេះបន្តិចបានឲ្យដឹងថា រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា។ ប្រភពដដែលបានបន្តឲ្យដឹងថា ការផ្ដល់ជំនួយឥតសំណងជាវ៉ាក់សាំងនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុជា។ សូមរម្លឹកផងដែរថា នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ក្នុនោះកាលពីខែកុម្ភៈកន្លងទៅនេះ វ៉ាក់សាំងចិនបានមកដល់កម្ពុជាចំនួន ៦០ម៉ឺនដូស៕ អត្ថបទ ៖ លីនី

  • ក្រសួងទេសចរណ៍ ឲ្យផ្អាកក្លឹបហាត់ប្រាណទាំងអស់នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 1, 2021 Khmernote

    ក្រសួងទេសចរណ៍ ជម្រាបជូនអភិបាលរាជធានី-ខេត្ត ស្តីពីការផ្អាកអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពក្នុង និងក្រៅសណ្ឋាគារនៅទូទាំងប្រទេសឡើងវិញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់មានការជូនដំណឹងជាថ្មី។ គួរបញ្ជាក់ផងដែរថា ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍ ២០ កុម្ភៈ៕

  • ទីក្រុងហូជីមីញ នឹងអនុញ្ញាតឲ្យសេវាកម្មដែលមិនចាំបាច់ចាប់ផ្ដើមបើកដំណើរការឡើងវិញនៅដើមខែក្រោយ លើកលែងតែអាជីវកម្មប៉ុន្មានប្រភេទនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 27, 2021 Khmernote

    ទីក្រុងហូជីមីញ ប្រទេសវៀតណាម​នឹងអនុញ្ញាឲ្យសេវាកម្មដែលមិនចាំបាច់ចាប់ផ្ដើមបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១ ខែមីនាតទៅ លើកលែងតែបារ ក្លឹប ខារ៉ាអូខេ កន្លែងហាត់ប្រាណ និងអាងហែលទឹកដែលត្រូវតែបន្តបិទទ្វារ។ យោងតាមការចុះ​ផ្សាយរបស់សារព័ត៌មានក្នុងស្រុក vnexpress បានឲ្យដឹងថា ការសម្រេចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយអនុប្រធានទីក្រុងលោក Duong Anh Duc បន្ទាប់ពីទីប្រជុំជនភាគខាងត្បូងមិនបានរាយការណ៍ពីការចម្លងវីរុស Covid-19 នៅក្នុង សហគមន៍អស់រយៈពេល ១៤ថ្ងៃ។ ប្រភពដដែលបានបន្តឲ្យដឹងថា នៅក្រោមការសម្រេចចិត្តចុងក្រោយ មជ្ឈមណ្ឌលអាពាហ៍ពិ ពាហ៍ភោជនីយដ្ឋាន រោងកុន និងកន្លែងកំសាន្តផ្សេងទៀតនឹងបើកដំណើរការវិញនៅថ្ងៃច័ន្ទក្រោយ។ ទន្ទឹមនឹងនេះសកម្មភាពទេសចរណ៍ ការដឹកជញ្ជូន សេវាកម្មម្ហូបអាហារ មជ្ឈមណ្ឌលទិញទំនិញ សារមន្ទីរវត្ថុបុរាណប្រវត្តិសាស្ត្រ និងបណ្ណាល័យក៏ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញដែរ ប៉ុន្តែត្រូវធានាឲ្យមានការរក្សាគម្លាតពីគ្នា

  • ជប៉ុននឹងផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់កម្ពុជា ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ១០.៨ លានដុល្លារ ដើម្បី​អនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 27, 2021 Khmernote

    ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹងចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ១.១៣២លានយ៉េន (ប្រហែល ១០,៨ លានដុល្លារអាមេរិក) ដើម្បី​អនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។​ ​ហិរញ្ញប្បទានឥតសំណង​ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រម​ទាំង​ពង្រឹងបន្ថែមទៀតនូវចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ ​ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមទប់ស្កាត់​ «ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍»​ ឬហៅថា ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០