ព័ត៌មានចុងក្រោយ
  • ថៃ អាចនឹងបើកប្រទេសឡើងវិញនៅក្នុងឆ្នាំនេះ ប្រសិនបើការចាក់វ៉ាក់សាំងនៅតាមបណ្ដាប្រទេសដទៃទៀត បានបន្តបន្ធូរបន្ថយស្ថានការណ៍រាតត្បាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 11, 2021 Khmernote

    អ្នកនាំពាក្យនៃមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព Covid-19 (CCSA) បាននិយាយកាលពីថ្ងៃពុធ ថា​ ប្រសិនបើការចាក់វ៉ាក់សាំងនៅតាមបណ្ដាប្រទេសដទៃទៀត បានបន្តបន្ធូរបន្ថយស្ថានការណ៍រាតត្បាត ប្រទេសថៃអាចនឹងត្រូវបើកប្រទេសឡើងវិញនៅក្នុងឆ្នាំនេះ។ លោកស្រី Apisamai Srirangsan បានបន្តថា លោកស្រីបានពិភាក្សាគ្នាជាមួយអភិបាលរង សាមុត សាខុន លោក Thiraphat Khashmat អំពីការឆ្លងនៅក្នុងខេត្ត និងបានដឹងថាចំនួនករណីថ្មីបានធ្លាក់ចុះជាបន្តបន្ទាប់។ ហេតុដូច្នេះ (CCSA) នឹងពិចារណាកែតម្រង់ស្លាកពណ៌ថ្នាក់សម្រាប់ខេត្តនៅថ្ងៃទី១៩ ខែមីនា ព្រោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកមានតែខេត្តចំនួន ១០ ប៉ុណ្ណោះដែលបានរាយការណ៍អំពីការឆ្លង។ ជាមួយគ្នានេះ ការបន្ធូរបន្ថយវិធានការណ៍បន្ថែម អាចត្រូវបានពិចារណា មុនថ្ងៃទី០១ ខែមេសា ដូចនេះប្រជាជនអាចរីករាយនឹងពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ

  • ខណៈប្រទេសក៏ជួបទុក្ខលំបាក ជប៉ុនប្រកាសផ្តល់ជំនួយ ៤១ លានដុល្លារដល់ប្រជាជាតិអាស៊ីជុំវិញការផ្គត់ផ្គង់វ៉ាក់សាំង ក្នុងនោះក៏មានកម្ពុជាដែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 11, 2021 Khmernote

    ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រតេសជប៉ុននឹងផ្ដល់ជំនួយចំនួន ៤.៥ ពាន់លានយ៉េន (ប្រមាណ ៤១ លានដុល្លារ) តាមរយៈអង្គការអន្តរជាតិមួយទៅកាន់ប្រទេសចំនួន ២៥នៅក្នុងតំបន់អាស៊ី និងកោះនៅប៉ាស៊ីហ្វិក ដើម្បីជួយពួកគេបង្កើតបណ្តាញចែកចាយខ្សែសង្វាក់ត្រជាក់ សម្រាប់វ៉ាក់សាំង Covid-19។ យោងតាមក្រសួងបានឱ្យដឹងថា ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់កន្លែងស្តុកទុកត្រជាក់ រថយន្តដឹកជញ្ជូន និងឧបករណ៍ផ្សេងទៀតដែលចាំបាច់ សម្រាប់ការផ្តល់វ៉ាក់សាំងឲ្យមានស្ថេរភាពនៅក្នុងប្រទេសទាំងនោះរួមមាន៖ ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ប៊ូតាន ប្រ៊ុយណេ កម្ពុជា កោះ Cook ទីម័រខាងកើត ហ្វីជី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ Micronesia មីយ៉ាន់ម៉ា

  • អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាជាង ៨០០លានដុល្លារថែមទៀត សម្រាប់ដោះស្រាយវិបត្តិកូវីដ១៩ និងស្ដារសេដ្ឋកិច្ច ក្នុងឆ្នាំ២០២១ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2021 Khmernote

    អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កញ្ចប់ថវិកា ១១៦៤លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបម្រុងសម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២០ ដែលបានប្រើប្រាស់អស់មួយចំនួនធំហើយ ខណៈថវិកានៅសល់នឹងត្រូវបន្តចំណាយ សម្រាប់ឆ្នាំ២០២១នេះទៀត នេះបើយោងបណ្តាញព័ត៌មាន Fresh News។ លោក មាស សុខសេនសាន បានបន្តថា ចំពោះមុខសម្រាប់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានត្រៀមបម្រុងកញ្ចប់ថវិកាជាង ៨០០លានដុល្លារថែមទៀត សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ។ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពោលយ៉ាងដូច្នេះថា «ថវិកាយើងបានព្រៀងទុកសម្រាប់ឆ្នាំ២០២០ ចំនួន១១៦៤លានដុល្លារ ដោយយើងបានចាយបណ្តើរៗ ហើយសម្រាប់ឆ្នាំ២០២១នេះ

  • រយៈពេល ២ខែដើមឆ្នាំ២០២១ ចំណូលពីវិស័យជលផលទទួលបានជាង ៣១លានរៀល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2021 Khmernote

    រយៈពេល២ខែដើមឆ្នាំ២០២១ ចំណូលពីវិស័យជលផលទទួលបានចំនួន៣១,៥៣៣,៦២៥រៀល ស្មើនឹង៨,៧៩ភាគរយនៃផែនការចំនួន ៣៥៨,៦០០,០០០រៀល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការថយចុះចំនួន ២៨,៣៦២,៤៥៥ រៀល ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការនេសាទទឹកសាប ក្នុងនោះសម្រាប់ ដាយត្រី អនុវត្តបានចំនួន១០តោន សរុបរយៈពេល២ខែចំនួន ១,៣១០តោន ស្មើនឹង១០,៩២ភាគរយ នៃផែនការចំនួន ១២,០០០តោន ប្រៀបធៀបខែកុម្ភៈ ឆ្នាំ២០២០ ថយចុះចំនួន១៩០តោន ។នេសាទគ្រួសារក្នុងដែននេសាទអនុវត្តបានចំនួន ២៥,២០០តោន សរុបរយៈពេល២ខែចំនួន ៤៤,០០០តោន ស្មើនឹង១២,៧៥ភាគរយ នៃផែនការចំនួន ៣៤៥,០០០តោន

  • វៀតណាមនៅតែជាអ្នកផ្គត់ផ្គង់ទំនិញធំជាងគេរបស់បារាំង ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ហើយការនាំចេញរបស់វៀតណាមមាន​ឱកាសជ្រៀតចូលទីផ្សារអឺរ៉ុបបន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ប្រទេសវៀតណាមនៅតែជាអ្នកផ្គត់ផ្គង់ទំនិញធំជាងគេរបស់ប្រទេសបារាំង ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ហើយការនាំចេញរបស់វៀតណាមនៅតែមាន​ឱកាសជ្រៀតចូលទីផ្សារអឺរ៉ុបបន្ថែមទៀត។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមបាននាំចេញទំនិញមានតម្លៃជាង ៣០៨.៣ លានដុល្លារ ទៅកាន់ប្រទេសបារាំងក្នុងខែមករាកើនឡើង ២៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនោះដែរ ប្រទេសវៀតណាមក៏បាននាំចូលទំនិញពីប្រទេសបារាំងចំនួន ១៧៥ លានដុល្លារ ដែលជាការកើនឡើង ៩២% ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យមានអតិរេកពាណិជ្ជកម្មមានចំនួន ១៣៣.៣ លានដុល្លារ។ បើតាមប្រភពដដែល ការកើនឡើងខ្ពស់បំផុតត្រូវបានគេមើលឃើញតាមរយៈ មធ្យោបាយដឹកជញ្ជូន និងគ្រឿងបន្លាស់ សម្លៀកបំពាក់ វាយនភ័ណ្ឌ សម្លៀកបំពាក់ស្បែក ស្បែកជើង និងអង្ករ។ មិនតែប៉ុណ្ណោះ ទូរស័ព្ទ និងគ្រឿងបន្លាស់

  • ក្រុមហ៊ុនផលិតកៅស៊ូថៃ៖ «តម្រូវការកៅស៊ូនៅលើពិភពលោក នឹងស្ទុះឡើងវិញខ្លាំងនៅក្នុងឆ្នាំនេះ » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2021 Khmernote

    ក្រុមហ៊ុនផលិតកៅស៊ូដែលមានឈ្មោះថា Sri Trang Agro-Industry បានប៉ាន់ស្មានថា តម្រូវការកៅស៊ូធម្មជាតិនៅលើពិភពលោក នឹងស្ទុះឡើងវិញដល់ ១៣.៤លានតោននៅឆ្នាំនេះ ពោលគឺកើនឡើង ៧% បើធៀបនឹងឆ្នាំមុន។ លោក Veerasith Sinchareonkul នាយកប្រតិបត្តិក្រុមហ៊ុន Sri Trang បានមានប្រសាសន៍ថា តម្រូវការកៅស៊ូធម្មជាតិនៅឆ្នាំ ២០២១ ទំនងជានឹងងើបឡើងវិញយ៉ាងខ្លាំងនៅពេលដែលជំងឺរាតត្បាត Covid-19 បានស្រកចុះវិញ។ ជាក់ស្ដែងតម្លៃជ័រកៅស៊ូប្លុកក្នុងខែកុម្ភៈឆ្នាំ២០២១ បានកើនឡើងដល់ជាង ១៦០សេនដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម គឺកើនឡើង ២២% បើគិតជាមធ្យមនៅឆ្នាំ២០២០ ក្នុងចំនួន ១៣១សេនក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះដែរ លោកបាន​បន្ថែមថា

  • រដ្ឋបាលរាជធានីភ្នំពេញ៖ «ជនបរទេស និងម្ចាស់ទីតាំងអាជីវកម្មនៅរាជធានីភ្នំពេញនឹងមានទោស ប្រសិនបេីមិនអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល» អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 10, 2021 Khmernote

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ និងម្ចាស់ទីតាំងអាជីវកម្មនានា នឹងប្រឈមមុខនឹងមានការទោសទណ្ឌ នៅពេលដែលពួកគេ មិនអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរនិងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។ ការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេងបែបនេះ បានកើតមានក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាល​និងក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរុឹងជាថ្មីទៀត ជុំវិញការ បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា កន្លងមកយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃ ការបង្ការទប់ស្កាត់ នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី

  • អរគុណមិត្តជប៉ុន ខណៈបន្តផ្ដល់ជំនួយជាថវិកាជិត ១លានដុល្លារ សម្រាប់ការលើកកម្ពស់រឿងពីរយ៉ាងនេះនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2021 Khmernote

    កាលពីថ្ងៃទី ០៩ ខែមីនា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៨៥២,១៨៩ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ក្នុងនោះ ថវិកា ៧៦០,៣៤១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្ត “គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ (ឆ្នាំទី២) ហើយថវិកា ៩១,៨៤៨ ដុល្លារអាមេរិក ទៀត ត្រូវបានផ្តល់ទៅអង្គការ Nature Center Risen ដើម្បីអនុវត្តគម្រោង “ការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា