ព័ត៌មានចុងក្រោយ
  • កម្ពុជា និងអូស្រ្តាលី ចាប់ដៃគ្នា បង្កើតអង្គភាពជំនាញដើម្បីជំរុញ ទាក់ទាញ និងរក្សាការវិនិយោគបរទេស លើការកែឆ្នៃផលិតផលកសិកម្ម និងម្ហូបអាហារ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់កសិករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 27, 2021 Khmernote

    ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្រ្តនៃការស្តារឡើងវិញពីជំងឺកូវីដ-១៩ របស់ខ្លួន ប្រទេសកម្ពុជាកំពុងព្យាយាមទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសលើការកែឆ្នៃផលិតផលកសិកម្ម និងម្ហូបអាហារ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់កសិករ។ តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា – អូស្រ្តាលី ដែលមានឈ្មោះថា (កាវ៉ាក់) យើងកំពុងធ្វើការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងការបង្កើតអង្គភាពជំនាញដើម្បីជំរុញ ទាក់ទាញ និងរក្សាការវិនិយោគបរទេស ដែលមានគុណភាពខ្ពស់ នៅក្នុងវិស័យកសិ-ចំណីអាហារ។ ជាមួយគ្នានេះដែរ កាលពីសប្តាហ៍មុន ឯកអគ្គរាជទូត Kang រួមជាមួយ ឯកឧត្តម ជា វុទ្ធី និង ឯកឧត្តម នុត ​អ៊ុនវ័នរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង ស្តីពីការបង្កើតអង្គភាពទទួលបន្ទុកលើការវិនិយោគវិស័យកសិ-ចំណីអាហារ។

  • គិតត្រឹម២៤ ខែកុម្ភៈ រាជរដ្ឋាភិបាល ចំណាយថវិកាជាង ២៣០លានដុល្លារ ដើម្បីបើកជូនគ្រួសារក្រីក្រជួបការលំបាកអំឡុងពេលជំងឺកូវីដ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 27, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា​ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានផ្ដល់ការអន្ដរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំណាយថវិការដ្ឋ ចំនួន ២៣០.៥៨លានដុល្លារអាមេរិក។ របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលអ្នកសារព័ត៌មានទទួលបាននៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ (ទាំងក្រ១ និងក្រ២) ដែលទទួលបានការឧបត្ថម្ភ មាន ៦៨៨,៥៣៩គ្រួសារ ។ គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ

  • ចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយលើពិភពលោក ពន្យារពេលបើកដំណើរការរោងចក្រថ្មី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 27, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា រដ្ឋប្រហា​រយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានជំរុញឲ្យក្រុមហ៊ុន Toyota Motor ពន្យារពេលបើកដំណើរការរោងចក្រថ្មីរបស់ខ្លួននៅក្នុងប្រទេសមីយ់ាន់ម៉ា។ បើតាមប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានសំរេចចិត្តសាងសង់រោងចក្រនេះនៅឆ្នាំ២០១៩ ដោយរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់រថយន្តថ្មីនៅទីនោះ។ ជាមួយគ្នានោះក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមប្រមូលរថយន្តប្រភេទ pickup trucks នៅរោងចក្រក្នុងខែនេះទៀតផង។ ទោះជាយ៉ាងណាក្ដី អស្ថិរភាពនយោបាយ និងការតវ៉ាតាមដងផ្លូវដែលកំពុងរីករាលដាលបានរំខានដល់ការសាងសង់ ខណៈអ្នកជំនួញមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កម្មកររបស់ពួកគេ។ បើតាមអ្នកជំនាញពីក្រុមហ៊ុន Toyota Motor បានឲ្យដឹងថា ពួកគេនឹងតាមដានការអភិវឌ្ឍក្នុងតំបន់ មុនពេលសម្រេចចិត្តលើកាលបរិច្ឆេទបើកដំណើរការ។ ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេចាត់ទុកថា ជាព្រំដែនចុងក្រោយរបស់អាស៊ី ខណៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើប្រជាធិបតេយ្យូបនីយកម្មកំពុងលើកទឹកចិត្តក្រុមហ៊ុនបរទេសឱ្យមកវិនិយោគ៕ អត្ថបទ​៖ លីនី ប្រភព៖ nhk

  • មានដីកុំទុកឱ្យទំនេរចោល! សាកល្បងដាំប្រទាលកន្ទុយក្រពើយក្ស ងាយស្រួលដាំ ឆាប់បានផល ពិសេសលក់បានតម្លៃល្អ ហើយស្រួលរកទីផ្សារទៀត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 26, 2021 Khmernote

    ម្ចាស់កសិដ្ឋាន៤០០នៅខេត្តមណ្ឌលគិរី ពេញចិត្តក្នុងការចាប់យកមុខរបរដាំ ប្រទាលកន្ទុយក្រពើយក្សបន្ថែម នៅក្នុងកសិដ្ឋានរបស់ខ្លួន ដោយសារមានអត្ថប្រយោជន៍ច្រើន លក់បានតម្លៃថ្លៃ និងមានទីផ្សារល្អ ។ លោក ហាច ឆន ម្ចាស់កសិដ្ឋានដាំប្រទាលកន្ទុយក្រពើយក្សបានប្រាប់វិទ្យុជាតិកម្ពុជាថា កសិដ្ឋានរបស់លោក បានចាប់យកការដាំប្រទាលកន្ទុយក្រពើ យក្ស បន្ថែមពីលើការចិញ្ចឹមពូជ សត្វផ្សេងៗទៀត ដើម្បីបំពេញតម្រូវការក្នុងកសិដ្ឋានផ្ទាល់ ដែលជួយលើកស្ទួយសេដ្ឋកិច្ចក្នុងគ្រួសារ និងការនាំចេញទៅកាន់ខេត្តនានា។ លោកបញ្ជាក់ថា ប្រទាលកន្ទុយក្រពើយក្សនេះ ជាប្រភេទពូជររបស់ប្រទេសជប៉ុន ហើយជាដំបូងគឺត្រូវ មានការយល់ដឹងឱ្យបានច្បាស់ ពីបច្ចេកទេសនៃការដាំ ពិសេសគឺត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការ ស្រោចទឹក ការដាក់ជី ដើម្បីឱ្យឆាប់រីកលូតលាស់ល្អ។ ជាមួយគ្នានេះលោកបន្តថា ប្រទាលកន្ទុយក្រពើយក្ស មានអត្ថប្រយោជន៏ជាច្រើន

  • ទុក្ខជាន់ទុក្ខ! ខណៈកំពុងជាប់បំណុលវ័ណ្ណកដោះមិនទាន់ចេញ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ប្រកាសពីការខាតបង់សុទ្ធជាង ៤.៦ ពាន់លានដុល្លារថែមទៀត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 26, 2021 Khmernote

    ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែ​លកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុបានប្រកាសពីការខាតបង់សុទ្ធយ៉ាងខ្លាំងដែលមានចំនួនដល់ទៅ ១៤១ពាន់លានបាត (ប្រមាណជាង ៤.៦ពាន់លានដុល្លារ) កាលពីឆ្នាំមុននៅពេលវិបត្តិ Covid-19 បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មួយនេះចុះខ្សោយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រុមហ៊ុន Thai Airways និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនទទួលបានប្រាក់ចំណូលសរុបចំនួន ៤៨.៣ ពាន់លានបាត ជាមួយនឹងការចំណាយសរុបចំនួន ៩៦.៤ ពាន់លានបាត។ លោក Chai Eamsiri អនុប្រធាននាយកប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យរបស់ Thai Airways បាននិយាយថា លទ្ធផលនេះបានធ្វើឱ្យខាតបង់ប្រតិបត្តិការចំនួន ៤៨.១ ពាន់លានបាតហើយប្រែជាការខាតបង់សុទ្ធចំនួន ១៤១.១

  • ល្អមែនទែន! អង្គការ WWF បង្កើតជា “ធនាគារគោ” ប្រវាស់ឱ្យប្រជាសហគមន៍យកទៅចិញ្ចឹម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 26, 2021 Khmernote

    អង្គការ WWF បង្កើតជា “ធនាគារគោ” ប្រវាស់ឱ្យប្រជាសហគមន៍យកទៅចិញ្ចឹម ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ និងបានកាត់បន្ថយការទាញយកអនុផលពីព្រៃឈើធម្មជាតិ ។ លោក ហម ចន្ទដេត ប្រធានកម្មវិធីតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ របស់អង្គការ WWF បានឱ្យដឹងថា អង្គការលោក បានសហការជាមួយ មន្ទីរកសិកម្មខេត្តក្រចេះ រួមជាមួយអាជ្ញាធរមូលដ្ឋាន ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បានចងក្រងបង្កើតឱ្យមានជាធនាគារគោ ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋខ្ចី ឫ ប្រវាស់យកទៅចិញ្ចឹម បង្កើនចំណូលផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារបានយ៉ាងល្អ ។ លោកបញ្ជាក់ថា ការផ្តល់ពូជគោ ឱ្យប្រជាសហគមន៍ខ្ចី ឫប្រវាស់ចិញ្ចឹមនេះ ត្រូវបានជ្រើសរើសកសិករដែលមានភាពសកម្ម ក្នុងកាងារចូលរួមការពារ

  • អរគុណមិត្តជប៉ុន! ខណៈប្រទេសក៏កំពុងជួបការលំបាក ជប៉ុនឆ្លៀតផ្តល់ថវិកាជិត ៣លានដុល្លារ សម្រាប់គម្រោងមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 26, 2021 Khmernote

    រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ២,៩លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ដើម្បីគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរបស់ខ្លួន សំដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយទំនួលខុសត្រូវនៅក្នុងតំបន់។ សេចក្តីប្រកាសព័ត៌មានរបស់ MRCនៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ជំនួយនេះ សម្រាប់រយៈពេល៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំនេះ ដល់ឆ្នាំ ២០២៤ ដើម្បីជួយបង្កើនសមត្ថភាពតាមដាន និងវាយតម្លៃបរិស្ថានទន្លេ និងសម្របទៅនឹងការប្រែប្រួលជាទូទៅរបស់ MRC និងប្រទេសជាសមាជិករបស់ខ្លួន រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ សកម្មភាពសំខាន់ៗ គាំទ្រក្រោមជំនួយនេះ រួមមានការធ្វើឱ្យប្រសើរឡើងនូវបណ្តាញតាមដានទន្លេនិងសមត្ថភាពព្យាករណ៍ ក៏ដូចជាការបង្កើតនូវស្ថានីយតាមដានថ្មីៗ តាមដងទន្លេមេគង្គ។

  • រដ្ឋាភិបាលថៃ យល់ព្រមបញ្ចេញប្រាក់ជាង ៣ពាន់លានដុល្លារ សម្រាប់ជួយដល់កសិករធ្វើស្រែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 26, 2021 Khmernote

    ធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) កាលពីពេលថ្មីៗនេះបាននិយាយថា រដ្ឋាភិបាលបានបញ្ចូលដើមទុនដែលមានទឹកប្រាក់ជាង ១០០ពាន់លានបាត (ប្រមាណជា ៣.៣ ពាន់លានដុល្លារ) ដើម្បីជួយសម្រួលដល់ស្ថានភាពកសិករសម្រាប់រដូវប្រមូលផលឆ្នាំ ២០២០-២០២១ ។ លោក Kasab Ngeanruang អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ធនាគារ (BAAC) បានថ្លែងថា ធនាគារបានអនុម័តគម្រោងធំៗ ចំនួន ៣ ដើម្បីជួយកសិករ។ លោកបានបន្តថា ក្នុងនោះគម្រោងទី១ គឺ ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការគ្រប់គ្រងថ្លៃដើមនិងការអភិវឌ្ឍផលិតកម្មស្រូវសម្រាប់រដូវប្រមូលផល ២០២០-២០២១។ គម្រោងទី ២ គឺជាកម្មវិធីប្រាក់កម្ចីដើម្បីគាំទ្រដល់ការពន្យាពេលក្នុងការលក់ស្រូវចំនួន ១.៨២លានតោនដែលប្រមូលផលក្នុងរដូវកាល ២០២០-២០២១ ដោយកម្មវិធីនេះមានបណ្តាញឥណទានសរុបចំនួន ២៤,៣ ពាន់លានបាត។