នាយករដ្ឋមន្រ្តីថៃ៖ ត្រូវតែធ្វើពិធីបុណ្យសង្ក្រាន្តនៅឆ្នាំនេះ ដើម្បីជួយដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងជួបការលំបាក
ទេសចរណ៍ March 9, 2021 Khmernote

លោកនាយករដ្ឋមន្ត្រី បា្រយុធ ចានអូចា នៅថ្ងៃច័ន្ទនេះ បានទទូចឲ្យមានការប្រារព្ធពិធីបុណ្យសង្ក្រាន្ត ដែលជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីថៃ ដែលនឹងមកដល់នាពេលខាងមុខនេះ។ ការទទូចរបសនាយករដ្ឋមន្រ្តីរូបនេះ គឺក្នុងគោលបំណងដើម្បីជួយដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងជួបការលំបាក។

ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់តំបន់ក្នុងប្រទេស ដើម្បីអបអរពិធីបុណ្យសង្រ្កាន្ត ប៉ុន្តែតំបន់នីមួយៗត្រូវតែដាក់ចេញនូវវិធានការដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ-១៩។ លោក ប្រាយុធ ចានអូចា បាន​មាន​ប្រសាសន៍ថា លោកចង់ឃើញសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ ហើយប្រាក់ចំណូលរបស់ប្រជាជនត្រូវបានជំរុញដោយសកម្មភាពទេសចរណ៍ក្នុងរយៈពេលវិស្សមកាលដ៏យូរមួយនេះ។

ហេតុដូច្នេះហើយទើបគាត់បានប្តេជ្ញាថា នឹងបន្ធូរបន្ថយការរឹតបន្តឹងនៅមុនថ្ងៃបុណ្យ ដូច្នេះប្រជាជនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំផែនការធ្វើដំណើរ និងធ្វើការកក់សណ្ឋាគារ។ យ៉ាងណាមិញមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព Covid-19 (CCSA) បាននិយាយថា ពិធីបុណ្យសង្រ្កាន្តនៅឆ្នាំនេះ នឹងត្រូវបានប្រារព្ធជាជាធម្មតា តែតាមបរិបថថ្មី។ ទន្ទឹមនឹងនេះ (CCSA) នឹងជួបប្រជុំនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដើម្បីពិចារណាពីការបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតជាបីដំណាក់កាល៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost