- សេដ្ឋកិច្ចសេដ្ឋកិច្ច February 23, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK កាលពីពេលថ្មីៗនេះបានឲ្យដឹងថា បាតុកម្មប្រឆាំងរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះជាប់គាំងលែងដើរ។ សារព័ត៌មានដដែលបានបន្តឲ្យដឹងថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជាជននៅទូទាំងប្រទេសមីយ៉ាន់ម៉ាបានធ្វើកូដកម្មកាលពីថ្ងៃច័ន្ទ ដើម្បីតវ៉ានឹងរដ្ឋប្រហារយោធាកាលពីដើមខែនេះ ហើយមកទល់ពេលនេះមានមនុស្សរាប់លាននាក់បានចូលរួមធ្វើបាតុកម្ម។ ជាមួយគ្នានេះដែរការធ្វើបាតុកម្មនេះ ធ្វើឲ្យផ្សារទំនើបជាច្រើន ក៏ដូចជាផ្សារត្រីក្នុងស្រុក និងអ្នកលក់រាយនៅក្នុងទីក្រុង Yangon បានបិទទ្វារ។ លើសពីនេះទៅទៀត ទីក្រុងដ៏ធំមួយនេះត្រូវបានជាប់គាំងផ្នែកសេដ្ឋកិច្ច នៅពេលដែលរោងចក្រ ធនាគារ ផ្លូវដែក និងឡានក្រុង បានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ប្រជាជនមីយ៉ាន់ម៉ាបានធ្វើបាតុកម្មនៅទូទាំងប្រទេស ដោយយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា វាជាការតវ៉ាធំបំផុតចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រីអ៊ុង សានស៊ូជី និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច ហើយបានប្រកាសអាសន្ននៅថ្ងៃទី ១ ខែកុម្ភៈ៕ T អត្ថបទ៖
- អាជីវកម្មអាជីវកម្ម February 23, 2021 Khmernote
រដ្ឋាភិបាលថៃ បាននិងកំពុងតាមឃ្លាំមើលយ៉ាងខ្លាំងទៅលើហាងលក់ទំនិញដែលមានតម្លៃទាប និងហាងលក់រាយដទៃទៀតដែលបានចូលរួមក្នុងគម្រោងផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដែលមានឈ្មោះថា Rao Chana (We Win) ដោយគំរាមដកហូតសិទ្ធរបស់ពួកគេក្នុងការចូលរួម និងដាក់បណ្តឹងតាមផ្លូវច្បាប់ ប្រសិនបើពួកគេត្រូវបានរកឃើញថា បានទាញយកអត្ថប្រយោជន៍ពីគ្រោងការណ៍ដោយដំឡើងតម្លៃផលិតផលដោយមិនមានការអនុញ្ញាត។ លោក Wattanasak Sur-iam អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មបាននិយាយថា នាយកដ្ឋានបានចាត់តាំងមន្ត្រីរួចហើយ ដើម្បីពន្លឿនការត្រួតពិនិត្យហាងនិងអាជីវករ បន្ទាប់ពីប្រជាជនត្អូញត្អែរពីការដំឡើងថ្លៃមិនសមហេតុផលចំពោះតម្លៃដែលត្រូវបានចោទប្រកាន់ដោយហាងដែលចូលរួមជាមួយគ្រោងការណ៍ឧបត្ថម្ភរបស់រដ្ឋាភិបាល។ លោក Wattanasak ក៏បាននិយាយផងដែរថា មន្ទីរបាននិងកំពុងតាមដានតម្លៃផលិតផលអ្នកប្រើប្រាស់ជាទូទៅហើយ គ្រាន់តែឃើញថាតម្លៃប្រេងដូងសម្រាប់ចម្អិនអាហារបានកើនឡើង ដែលការកើនឡើងនេះដោយសារតែតម្លៃវត្ថុធាតុដើមខ្ពស់ត្រូវបានប្រើដើម្បីផលិតប្រេង។ ជាក់ស្ដែងតម្លៃដូងប្រេងក្នុងស្រុកបានឡើងថ្លៃដល់ ៧បាតក្នុងមួយគីឡូក្រាមនៅចុងឆ្នាំ២០២០ ពី ៣ ទៅ ៣.៥០ បាតក្នុងមួយគីឡូក្រាមនៅពាក់កណ្តាលឆ្នាំ។ ទោះយ៉ាងណាលោកបានបន្តថា ផលប៉ះពាល់បែបនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលខ្លី ខណៈនាយកដ្ឋានបានសន្យាសហការជាមួយក្រុមហ៊ុនផលិត
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 23, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុន Keiyo Plant Engineering Co., Ltd និងក្រុមហ៊ុន Kojimagumi Co., Ltd មានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគ លើការកែច្នៃសម្រាម ទៅជាថាមពលអគ្គិសនី និងជីកំប៉ុស នៅកម្ពុជា។ ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាំងពីនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបរវាងឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ទទួលស្វាគមន៍ប្រធានក្រុមហ៊ុន Keiyo Plant Engineering Co., Ltd និងប្រធានក្រុមហ៊ុន Kojimagumi Co., Ltd កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ សូមជម្រាបថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 23, 2021 Khmernote
រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីស្ថិតក្នុងខេត្តកណ្តាល ភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ កំពុងតែដំណើរការកំណត់ទីតំាង ដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកនៅឆ្នាំ ២០២៣ ខាងមុខ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដកណ្តាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា មកដល់ពេលនេះគម្រោងសាងសង់ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញថ្មីនេះបាន ដំណើរការតាមផែនការនៅក្នុងការរៀបចំនិងអភិវឌ្ឍន៍ព្រលាន ដែលទំហំដីភាគច្រើនខាងគម្រោងបានទិញពីប្រជាពលរដ្ឋ និងមួយចំនួនទៀតជាដីសាធារណៈរបស់រដ្ឋ ខណៈពេលគម្រោងនេះមានទំហំផ្ទៃដី ២.៦០០ហិកតា ។ ឯកឧត្តមបន្តថា នៅក្នុងតំបន់ដែលគ្រោងសាងសង់ព្រលាន យន្តហោះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 22, 2021 Khmernote
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) បានជំរុញឱ្យវិស័យឯកជន ងាកមកចាប់អារម្មណ៍ លើការវិនិយោគផ្នែកកសិកម្ម លើជំនាញបណ្ដុះពូជនិងផលិតពូជ ដើម្បីជំរុញឱ្យវិស័យនេះមានការរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងខ្វះអ្នកជំនាញផ្នែកកសិកម្ម ដែលផ្ដោតលើអ្នកជំនាញបណ្ដុះពូជ និង ផលិត គ្រាប់ពូជដំណាំផ្សេងៗ ដើម្បីចែកចាយបន្ដឱ្យប្រជាកសិករក្នុងការធ្វើកសិកម្ម ខណៈដែលសព្វថ្ងៃបើប្រជាកសិករត្រូវការ គ្រាប់ពូជដែលមានគុណភាពត្រូវទិញផលិតផលទាំងនោះពីក្រៅប្រទេស ។ ឯកឧត្តម បន្តថា ជំនាញនេះនឹងផ្តល់ឱកាសដល់វិស័យឯកជនសម្រាប់វិនិយោគ ដោយសារបច្ចុប្បន្ន ប្រជាកសិករកំពុង ប្រឈមនឹងការជ្រើសរើសគ្រាប់ពូជមិនត្រឹមត្រូវ ដែលបង្កបង្កើនផលមិនទទួលបានផលសមប្រកប ។ ឯកឧត្តម បានបន្ថែមទៀតថា ជំនាញបណ្ដុះពូជ និងផលិតគ្រាប់ពូជដំណាំផ្សេងៗ
- អាជីវកម្មអាជីវកម្ម February 22, 2021 Khmernote
កសិករចិញ្ចឹមត្រីកន្ធរក្នុងខេត្តត្បូងឃ្មុំអាចរកចំណូលបានដល់ទៅ ៤០០០ដុល្លារក្នុងមួយខែ ខណៈដែលបច្ចុប្បនុ្ន កំពុងតែមានតម្រូវការសម្រាប់អ្នកបរិភោគនិងអ្នកយកទៅចិញ្ចឹមលក់បន្ត នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក គឹម តារារិទ្ធ ម្ចាស់កសិដ្ឋានចែកចាយពូជត្រីមួយកន្លែងស្ថិតនៅក្នុងឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណ៧ប្រភេទ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅ រាជធានី-ខេត្តផ្សេងៗទៀត។ លោកបញ្ជាក់ថា មុខរបរចិញ្ចឹមត្រីកន្ធរ គឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុន ពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ជាដំបូងយើងត្រូវសិក្សាទៅលើប្រភេទទឹកដែលជាប្រភេទទឹកធម្មជាតិ ពិសេសគឺត្រូវសិក្សាស្វែងយល់ពីការបង្កាត់ពូជ និងការឱ្យចំណីឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យខាតបង់ថវិកា។ លោកបន្ថែមថាក្នុងមួយខែ លោកអាចរកចំណូលបានពីចន្លោះ ៤០០០ដុល្លារ រហូតដល់៥០០០ដុល្លារ ពីការលក់ពូជត្រីទាំងអស់ នៅក្នុងកសិដ្ឋាននេះ។ ម្ចាស់កសិដ្ឋានខាងលើក៏បានអំពាវនាវសុំដល់ខាងមន្ទីរកសិកម្មខេត្ត ជួយរកទីផ្សារត្រីសាច់បន្ថែម ខណៈដែលបច្ចុប្បន្នមាន ប្រជាកសិករជាច្រើនកំពុងប្រកបរបរចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា លោក
- អាជីវកម្មអាជីវកម្ម February 22, 2021 Khmernote
ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក គឺវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាបានបញ្ជាក់ថា ខ្លួនត្រូវបំពេញ និងផ្គត់ផ្គង់តម្រូវការវ៉ាក់សាំង Covid-19 នៅក្នុងស្រុកជាមុនសិន មុនពេលចែកចាយទៅកាន់បរទេស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ CNBC បានឲ្យដឹងថា ការផ្លាស់ប្តូរនេះបញ្ជាក់ថា រដ្ឋាភិបាលបរទេសអាចប្រឈមនឹងការពន្យារពេលបញ្ជាទិញពីក្រុមហ៊ុន នៅពេលដែលប្រទេសនេះដាក់សេចក្តីត្រូវការរបស់ឥណ្ឌានាំមុខអ្នកដទៃ។ នាយកប្រតិបត្តិលោក Adar Poonawalla បានសរសេនៅលើគណនី Tweeter របស់ខ្លួនថា៖ “ បណ្តាប្រទេសនិងរដ្ឋាភិបាលជាទីគោរព នៅពេលដែលអ្នករង់ចាំការផ្គត់ផ្គង់ #COVISHIELD ខ្ញុំសូមអភ័យទោស និងសូមមេត្តាអត់ធ្មត់ ” ។ ជាមួយគ្នានេះនៅក្នុងវិទ្យាស្ថាន Serum លោកបាននិយាយថា៖ « វិទ្យាស្ថាន
- ទេសចរណ៍ទេសចរណ៍ February 22, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National thailand បានឲ្យដឹងថា ប្រទេសថៃទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើកដំបូង កាលពីថ្ងៃអាទិត្យ ចាប់តាំងពីប្រទេសនេះប្រកាសបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញ។ ប្រភពដដែលបានបន្តឲ្យដឹងថា ភ្ញៀវទេសចរបានមកដល់កោះភូកេត កាលពីថ្ងៃអាទិត្យ ម្សិលមិញ បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្ត Covid-19 ហើយឥឡូវនេះពួកគេកំពុងត្រូវបានដាក់ឱ្យនៅដាច់ពីគេ ៩ធ្វើចត្តាឡីស័ក) រយៈពេល ១៤ ថ្ងៃនៅសណ្ឋាគារលំដាប់ផ្កាយមួយកន្លែងមាឈ្មោះថា Sri Panwa Hotel។ អ្នកទេសចរ ៥៩នាក់ សុទ្ធជាអ្នកមាន ដែលមកពីបណ្ដាប្រទេសអឺរ៉ុប ហើយបានហោះហើរចេញពីប្រទេសឥណ្ឌូនេស៊ី ដែលនេះស្របតាមសេចក្ដីសម្រេចរបស់មជ្ឈមណ្ឌលរដ្ឋបាល Covid-19 កាលពីឆ្នាំមុន ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសវិលត្រលប់មកប្រទេសថៃវិញ។ លោក Phichet Panapong










