ដំណឹងល្អ! ខណៈកូវីដកំពុងរាតត្បាត រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ ចំនួន ៤០ ម៉ឺនដូសជូនដល់កម្ពុជា
សេដ្ឋកិច្ច March 1, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាមុននេះបន្តិចបានឲ្យដឹងថា រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា។ ប្រភពដដែលបានបន្តឲ្យដឹងថា ការផ្ដល់ជំនួយឥតសំណងជាវ៉ាក់សាំងនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុជា។ សូមរម្លឹកផងដែរថា នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ក្នុនោះកាលពីខែកុម្ភៈកន្លងទៅនេះ វ៉ាក់សាំងចិនបានមកដល់កម្ពុជាចំនួន ៦០ម៉ឺនដូស៕

អត្ថបទ ៖ លីនី