- សេដ្ឋកិច្ចសេដ្ឋកិច្ច February 19, 2021 Khmernote
យោងតាមអនុសាខាគយច្រកព្រំដែនខេត្តបានឲ្យដឹងថា ត្រឹមរយៈពេល ៧ថ្ងៃ ប្រទេសវៀតណាមបាននាំចេញផ្លែស្រកានាគជាង ១៤,០០០ តោន ទៅប្រទេសចិន។ ការនាំចេញនេះគិតចាប់ពីថ្ងៃទី ១០-១៧ ខែកុម្ភៈ (ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីរយៈពេល ៧ ថ្ងៃ) តាមរយៈច្រកព្រំដែន (Lao Cai) នៅភាគខាងជើងនៃប្រទេសឡាវ។ ក្នុងរយៈពេលនោះប្រាក់ចំណូលសរុបនៃការនាំចេញ – នាំចូលតាមរយៈច្រកព្រំដែន Lao Cai បានឈានដល់ជាង ១១ លានដុល្លារ ក្នុងនោះការនាំចូលមានតម្លៃ ២.៤ លានដុល្លារ ភាគច្រើន គឺជី និងផលិតផលកសិកម្ម ហើយការនាំចេញដែលមានតម្លៃ ៨.៨ លានដុល្លារ
- អាជីវកម្មអាជីវកម្ម February 19, 2021 Khmernote
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានកាត់បន្ថយមុខតំណែងបុគ្គលិកជាន់ខ្ពស់ចំនួន ២៤០នាក់់ នៅឯក្រុមហ៊ុនអាកាសចរណ៍ដែលជាផ្នែកមួយនៃដំណើរការរៀបចំរចនាសម្ព័ន្ធក្ស័យធនឡើងវិញ។ សេចក្ដីប្រកាសនេះធ្វើឡើងនៅពេលក្រុមហ៊ុន ជិតដល់ពេលដែលកំណត់ដើម្បីបញ្ជូនផែនការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនទៅតុលាក្ស័យធន ដើម្បីទទួលការយល់ព្រមពីម្ចាស់បំណុល ស្របពេលដែលជំងឺរាតត្បាតរីករាលដាលបន្ថែមទៀត បានធ្វើឱ្យមានបញ្ហាដល់ក្រុមហ៊ុនអាកាសចរណ៍ដែលបានតស៊ូតាំងពីឆ្នាំ ២០១២ មក។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចំនួនមុខតំណែងប្រតិបត្តិត្រូវបានកាត់បន្ថយពី ៧៤០ នាក់មកនៅត្រឹម ៥០០ នាក់» ។ ជាមួយគ្នានេះពេលវេលាកំណត់របស់តុលាការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដើម្បីបញ្ជូនផែនការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនគឺថ្ងៃទី ២ ខែមីនា បន្ទាប់ពីនោះម្ចាស់បំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍នឹងពិចារណាប្រសិនបើការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងដំណើរការ។ គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Thai Airways ដែលមានបុគ្គលិកប្រហែល ២១,០០០ នាក់បាននិយាយថា ខ្លួនបានណែនាំកិច្ចព្រមព្រៀងលាលែងដោយស្ម័គ្រចិត្តជាច្រើន ប៉ុន្តែមិនបានបញ្ជាក់ថាតើមានបុគ្គលិកប៉ុន្មាននាក់បានដាក់ពាក្យសុំនោះទេ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 19, 2021 Khmernote
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ឱ្យក្រុមហ៊ុនសាងសង់ឱ្យរួចរាល់នូវផ្លូវជាតិលេខ២ និងលេខ២២ នៅត្រឹមខែមេសាឆ្នាំ២០២២ ខណៈល្បឿនការងារ បច្ចុប្បន្នមានភាពយឺតយ៉ាវជាងផែនការ។ ថ្លែង ក្នុងដំណើរចុះត្រួតពិនិត្យ វឌ្ឍនភាពការងារសាងសងកំណាត់ផ្លូវជាតិលេខ២ និងលេខ២២ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងផែនការ គឺរាជរដ្ឋាភិបាលបានកំណត់ឱ្យក្រុមហ៊ុនទទួលសិទ្ធិសាងសង់អនុវត្តការងារត្រូវប្រើរយៈ ពេល៣០ខែ គិតចាប់ពីថ្ងៃបើកការដ្ឋាន ដោយគិតមកដល់ពេលនេះ គឺអស់ពេលជាង៥០ភាគរយហើយ ប៉ុន្តែល្បឿននៃការសាងសង់ទើបសម្រេចបាន ២៧ភាគរយប៉ុណ្ណោះ។ ឯកឧត្តម មានប្រសាសន៍ថា ក្រុមហ៊ុន ត្រូវតែបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្ម ដើម្បីពន្លឿនការសាងសង់ ខណៈក្នុងរដូវប្រាំង
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 19, 2021 Khmernote
មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីបានឱ្យដឹងថា ខេត្តមណ្ឌលគិរី ត្រូវបានគេកត់សម្គាល់ថា មានលក្ខណៈភូមិសាស្រ្តអំណោយផលខាងវិស័យកសិកម្ម ដោយសារមានអាកាសធាតុ ត្រជាក់ ដី មានជីវជាតិយ៉ាងល្អសម្រាប់ដាំដុះដំណាំស្ទើរគ្រប់ ប្រភេទ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ថា ដោយសារកត្តាអំណោយផលពីធម្មជាតិនេះហើយ បានធ្វើឱ្យបន្លែសរីរាង្គដែលកសិករបានដាំនៅខេត្តមណ្ឌលគិរី លូតលាស់ល្អ ព្រមទាំងមានរសជាតិឆ្ងាញ់ប្លែកធ្វើឱ្យមានការបញ្ជាទិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូត ដល់មានក្រុមហ៊ុនមកចុះ កុងត្រាជាមួយកសិករ ដើម្បីនាំយកមករាជធានីភ្នំពេញ។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការដាំបន្លែធម្មជាតិរបស់កសិករក្នុងខេត្តមណ្ឌលគិរី មានការកើនឡើង យ៉ាងច្រើន បន្ទាប់ពីមន្ទីរបានបង្កើតឱ្យមានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន២ នៅក្នុងក្រុងសែនមនោរម្យ និងស្រុកកោះញែក ដែលមានកសិករជាច្រើនគ្រួសារជាសមាជិក។ លោកបន្តថាបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន២ បានចុះកិច្ចសន្យាបញ្ជាទិញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 19, 2021 Khmernote
ការខាតបង់សេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយសារការយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង ត្រូវបានគេមើលឃើញថា មានចំនួនប្រហែល ២៥០ ពាន់លានបាត (ប្រមាណជាង ៨.៣ ពាន់លានដុល្លារ) ក្នុងមួយខែ ហើយការពន្យារពេលនេះបានធ្វើឲ្យការរីករាលដាលនៃជំងឺរាតត្បាតមានការស្ទុះងើបឡើងវិញលឿន នេះបើយោងតាមសមាជិកសភាប្រឆាំង។ សមាជិកសភាម្នាក់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសនេះស្ថិតនៅក្រោយបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ក្នុងការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីប្រាយុធ ចាន់អូចា ទទួលខុសត្រូវចំពោះការពន្យាពេលនេះ។ ខណៈពេលចូលរួមក្នុងកិច្ចពិភាក្សាដេញដោលប្រឆាំងនឹងរដ្ឋាភិបាលលោកឧត្តមសេនីយ៍ ប្រាយុធ នៅក្នុងសភាកាលពីថ្ងៃពុធ លោក Wiroj បានលើកឡើងថា៖ « នៅពេលរដ្ឋាភិបាលពន្យារពេលការចាប់ផ្តើមការចាក់វ៉ាក់សាំងរបស់ខ្លួនជារៀងរាល់ថ្ងៃ ប្រទេសនេះត្រូវបានខាតបង់ថវិកាចំនួន ៨.៣ ពាន់លានបាត ខណៈការវ៉ាក់សាំងមិនត្រឹមតែជាការការពារវីរុស Covid-19 ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចកាន់តែលឿនថែមទៀតផង »។ លោកបាបន្តថា
- អាជីវកម្មអាជីវកម្ម February 19, 2021 Khmernote
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា ក្ដាមថ្មបានក្លាយជាអាហារដ៏ពេញនិយមសម្រាប់មនុស្សគ្រប់គ្នា ហើយខណៈពេលដែលទីផ្សារកំពុងត្រូវប៉ាន់ខ្លាំង គ្រួសាររាប់សិបគ្រួសារនៅតំបន់ដីសណ្ដទន្លេមេគង្គ ខេត្ត ត្រាវិញ ប្រទេសវៀតណាម បាននាំគ្នាចាប់ផ្ដើមចិញ្ចឹមក្ដាមថ្មនៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន vietnamplus បានឲ្យដឹងថា របរចិញ្ចឹមក្ដាមថ្មរបស់ប្រជាជននាពេលបច្ចុប្បន្ននេះ មានកូនក្ដាមដល់ទៅចំនួន ៣៧លានក្បាល នៅលើផ្ទៃដីសរុប ៧,៣៣០ ហិកតា។ លោក Nguyen Van Vung មកពីឃុំ Long Hoa ស្រុក Chau Thanh បាននិយាយថា ប្រជាកសិករបានទាញយកផលពីលក្ខខណ្ឌទឹកដែលអំណោយផលនៅឆ្នាំនេះ ដើម្បីព្រលែងកូនក្តាមសមុទ្រនៅដើមឆ្នាំដោយសង្ឃឹមថាអាចប្រមូលផលបាន ៣ ដងពេញមួយឆ្នាំ។ ជាមួយគ្នានេះដែរតម្លៃក្ដាមនៅតែមានស្ថេរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ
- ទេសចរណ៍ទេសចរណ៍ February 19, 2021 Khmernote
អភិបាលរងខេត្តសៀមរាបរំពឹងថា ខេត្តទេសចរណ៍វប្បធម៌ដ៏ធំមួយនេះអាចនឹងទទួលបានភ្ញៀវទេសចរឡើងវិញក្នុងរង្វង់ ៨លាននាក់ក្នុងមួយឆ្នាំៗ ក្រោយពីការអនុវត្តផែនការមេ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានបញ្ចាប់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តសៀមរាប នៅថ្ងៃទី ១៨ ខែ កុម្ភៈ នាទីស្តីការគណៈរដ្ឋមន្រ្តី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បានបង្កើតផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្ត សៀមរាបចាប់ពី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥ ដើម្បីស្រូបទាញភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តនេះឱ្យ បានកាន់តែច្រើនឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ លោកបន្តថា ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង» ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកស្ទួយវប្បធម៌ជាតិ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 19, 2021 Khmernote
មជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំលាយបញ្ចូលនូវសមាសធាតុផ្សំដែលមាននៅក្នុងស្រុក ដើម្បីផលិតចំណីសិប្បនិម្មិតសម្រាប់ចិញ្ចឹមដង្កូវនាងដោយសិប្បនិម្មិត ដើម្បីកាត់បន្ថយសរសៃសូត្រនាំចូលពីក្រៅប្រទេស។ នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសូត្រ និងជាទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា។ ថ្លែងក្នុងពិធីប្រគល់ និងទទួលសម្ភារពិសោធន៍សម្រាប់មជ្ឈមណ្ឌលសូត្រខ្មែរ និងការផ្តល់អាហារូបករណ៍ដល់និស្សិតជីវសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីធនាគារ CIMB នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ឯកឧត្តម ម៉ី កល្យាណ បានបញ្ជាក់ថា មជ្ឈមណ្ឌលសូត្រខ្មែរដែលបច្ចុប្បន្នស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិងកំពុងបង្កើនការចិញ្ចឹមពូជដង្កូវនាង ដើម្បីចែកដល់កសិករបង្គោលនៅខេត្តគោលដៅដើម្បីធ្វើការចិញ្ចឹមបន្ត ខណៈសរសៃសូត្រសម្រាប់សិប្បកម្មតម្បាញសូត្រខ្មែរក្នុងពេលបច្ចុប្បន្ន ត្រូវបាននាំចូលពីក្រៅប្រទេសប្រមាណ៩៩ភាគរយ។ ជាមួយគ្នានេះ ក៏បានរៀបចំប្រភេទចំណីសិប្បនិម្មិតជំនួសស្លឹកមនជាអាហារ ដើម្បីកាត់បន្ថយកម្លាំងពលកម្មក្នុងការចិញ្ចឹមដង្កូវនៅដំណាក់កាលកូនញាស់ និងជួយជំរុញការលូតលាស់របស់ដង្កូវនាងផងដែរ។ ឯកឧត្តម មានប្រសាសន៍ថា «មកដល់ពេលនេះ យើងបានកសាងគ្រឹះរឹងមាំមួយហើយ










