ចិន នឹងផ្តល់ជំនួយជាបរិក្ខារបច្ចេកទេសជូនដល់មន្ទីរពិសោធន៍​តេស្ដ​សំណាក​រក​ជំងឺវីរុស​កូវីដ​-១៩ នៅក្នុងខេត្តព្រះសីហនុ
សេដ្ឋកិច្ច February 25, 2021 Khmernote

បើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរពិសោធន៍តេស្ដ​សំណាក​រក​ជំងឺវីរុស​កូវីដ​-១៩ ត្រូវបានសាងសង់យ៉ាងរលូននៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ហើយក៏រំពឹងទុកថានឹងអាចបញ្ចប់មុនចុងខែមីនាខាងមុខនេះ។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខារតេស្តពិសោធន៍ដ៏មានជំនាញទៅកាន់មន្ទីរពិសោធន៍ខាងលើនេះ ព្រមទាំងផ្តល់ការតំឡើង រៀបចំ និងព្រមទាំងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកផងដែរ។

លើសពីនេះទៅទៀត ក្រោយពីបញ្ចប់ការសាងសង់ មន្ទីរពិសោធន៍ខាងលើនេះនឹងអាចមានសមត្ថភាពក្នុងការតេស្តពិនិត្យបានរហូតដល់ ១០០០ សម្រាប់ក្នុងមួយថ្ងៃ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាថែមទៀតផង៕

អត្ថបទ៖ លីនី