- អាជីវកម្មអាជីវកម្ម February 17, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង បានបោះទុន ២០លានដុល្លារនៅក្នុងការបង្កើតរោងចក្រដំឡើងទោចក្រយានយន្ត និងត្រីចក្រក្រយានយន្ដ ដែលប្រើថាមពលអគ្គិសនី នឹងអាចបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាក្នុងអំឡុងដើមខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC អនុម័តជាផ្លូវការកាលពីចុងសប្ដាហ៍មុន។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ឲ្យទៅក្រុមហ៊ុន ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង សម្រាប់គម្រោងបង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល, មានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។ (រូបតំណាង) ដោយសារក្រុមហ៊ុនមានអគារមួយចំនួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិរួចហើយ ដូច្នេះបន្ទាប់ពីទទួលបានការយល់ព្រមពី CDC ក្រុមហ៊ុនកំពុងតែសម្រុកសាងសង់ផលិតកម្មឲ្យបានលឿន ដើម្បីឈានទៅការចាប់ផ្ដើមសកម្មភាពដំឡើងត្រីចក្រក្រយានយន្ត
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 17, 2021 Khmernote
ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ ចាប់យានយន្តដឹកលើសទម្ងន់កំណត់បានសរុប ៥៨៦.១០៣ម៉ឺនគ្រឿង ក្នុងចំណោមយានយន្តដែលបានហៅឃាត់ដើម្បីត្រួតពិនិត្យនៅតាមគោលដៅជាង ២លានគ្រឿង។ របាយការណ៍របស់ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលចែកផ្សព្វផ្សាយក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈ បានបញ្ជាក់ថា ការដឹកលើសទម្ងន់នេះ ចាប់ពីផ្ទុកលើសទម្ងន់ក្រោម៥ភាគរយ រហូតដល់ផ្ទុកលើសទម្ងន់លើសពី២០ភាគរយ។ ប៉ុន្តែក្នុងចំណោមរថយន្តដែលផ្ទុកលើសទម្ងន់កំណត់ជាង ៥៨ម៉ឺនគ្រឿងនេះ គឺមានតែរថយន្តចំនួន ៣.២៨៩គ្រឿងប៉ុណ្ណោះ ដែលត្រូវបានផាកពិន័យ ដោយមានទឹកប្រាក់សរុបជិត ៦ពាន់លានរៀល ឬ ប្រហាក់ប្រហែលជា១លាន៤សែនដុល្លារអាមេរិក។ ឯកឧត្តម
- ទេសចរណ៍ទេសចរណ៍ February 17, 2021 Khmernote
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី លោក Sandiaga Uno បានឲ្យដឹងកាលម្សិលមិញថា ប្រទេសនេះនឹងផ្តល់ប្រាក់កម្ចីទន់ដែលមានតម្លៃ ៩.៤ ទ្រីលានរូពី (៦៧០ លានដុល្លារ) ដើម្បីពន្លឿនការស្តារវិស័យទេសចរណ៍នៅកោះបាលី ដែលមានប្រជាជន ៨០ ភាគរយរកប្រាក់ចំណូលបាននៅក្នុងវិស័យនេះ។ បើយោងតាមអភិបាលខេត្តកោះបាលីលោក Wayan Koster បាននិយាយថា កញ្ចប់ជំរុញសេដ្ឋកិច្ចត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្ដារសេដ្ឋកិច្ចជាតិ។ អភិបាលខេត្តដដែល បានឲ្យដឹងបន្ថែមថាកញ្ចប់ជំនួយនេះនឹងប្រើក្នុងកម្មវិធីដែលពឹងផ្អែកលើកម្លាំងពលកម្មជាច្រើន សម្រាប់ធ្វើឱ្យវិស័យទេសចរណ៍កោះបាលីចាប់ផ្ដើមរស់រានឡើងវិញ។ គួរបញ្ជាក់ផងដែរថា យោងតាមស្ថិតិឥណ្ឌូណេស៊ី ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសនេះចំនួន ៣.៥៦ លាននាក់នៅចុងខែវិច្ឆិកាឆ្នាំ២០២០ ដែលធ្លាក់ចុះចំនួន ៧០.៥៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេប៉ាន់ស្មានថា បានបាត់បង់ ការដោះដូររូបិយប័ណ្ណបរទេសចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 17, 2021 Khmernote
ខណៈពេលដែលចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ ជាពិសេសត្រង់ចំណុចស្ពានច្បារអំពៅ កកស្ទះណែនណាន់ តាន់តាប់រាល់ថ្ងៃនោះ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC គ្រោងដាក់ឲ្យដំណើរការសាឡាងឆ្លងជាបណ្តោះអាសន្ន។ យោងតាមការបង្ហោះនៅលើផេករបស់ឯកឧត្តម ប៉ែន វិបុល បានឲ្យដឹងថា សាលារាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC គ្រោងដាក់ឲ្យដំណើរការសាឡាងឆ្លងជាបណ្តោះអាសន្នពីតំបន់កោះនរា ទៅតំបន់កោះពេជ្រ។ ការដាក់ដំណើរការ សាឡាងឆ្លងជាបណ្តោះអាសន្ននេះ គឺដើម្បីសម្រួលដល់ការកកស្ទះលើកំណាត់ផ្លូវជាលលេខ១ ដែលកំពុងកកកុញ ណែនណាន់តាន់តាប់ជារៀងរាល់ថ្ងៃ។ គួរបញ្ជាក់ផងដែរថា កាលពីខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន OCIC បានបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ក្នុងខណ្ឌច្បារអំពៅ ដែលនឹងចំណាយថវិកាប្រមាណ ៤០.៨ លានដុល្លារ។ បើតាមក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 17, 2021 Khmernote
ប្រទេសកម្ពុជាបានស្នើឲ្យសាធារណរដ្ឋប្រជាមានិតចិន ជួយជំរុញការវិនិយោគក្នុងការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ដោយការស្នើសុំនេះត្រូវបានធ្វើឡើងដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុក្នុងពិធីជួបសំណេះសំណាលជាមួយលោក ជាំង វ៉ៃ ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ កាលពីម្សិលមិញ។ ការស្នើសុំជំរុញការវិនិយោគក្នុងការអភិវឌ្ឍផ្លូវដែកនៅកម្ពុជានេះ ព្រោះផ្លូវដែកនៅប្រទេសចិនឈរលំដាប់លេខ១ ម្យ៉ាងទៀតការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃទាប កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម ផ្លូវដែកក៏បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានជម្រាបជូនលោក ជាំង វ៉ៃ អំពីការរីកចម្រើន និងសក្តានុពលរបស់ខេត្តក្នុងវិស័យផ្សេងៗ ដោយបន្ថែមថា ខេត្តព្រះសីហនុ គឺជាបង្គោលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ឯកឧត្តម អភិបាលខេត្តបន្តថា ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគរយនៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 17, 2021 Khmernote
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើប្រធានសភាពាណិជ្ជកម្មអឺរ៉ុបថ្មីប្រចាំនៅកម្ពុជា ជួយពិនិត្យ ពិចារណាលើកសិផលកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាអាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើន ថែមទៀត។ ការស្នើសុំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសទទួលជួបប្រតិភូអញ្ជើញមកពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia, The EuroCham) ដែលដឹកនាំដោយលោកប្រធាន Tassilo Brinzer នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១។ ឯកឧត្តម វេង សាខុន បានជម្រាបជូនប្រតិភូអំពីដំណើរការវិវត្ដន៍រីកចម្រើនរបស់វិស័យកសិកម្មក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលកម្ពុជាធា
- អាជីវកម្មអាជីវកម្ម February 17, 2021 Khmernote
ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motors បានជ្រើសរើសប្រទេសថៃ ដើម្បីបង្កើតមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់សម្រាប់រថយន្តអគ្គិសនី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ ប្រភពដដែលបានបន្តឲ្យដឹងថា កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា លោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងថាមពល លោក Dissathat Hotrakit អគ្គលេខាធិការនាយករដ្ឋមន្ត្រី និងលោក Duangjai Asawajintajit អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគបានស្វាគមន៍លោក Zhang Jiaming ប្រធានក្រុមហ៊ុន Great Wall Motors ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក
- បុគ្គលជោគជ័យបុគ្គលជោគជ័យ February 16, 2021 Khmernote
មហាសេដ្ឋី Elon Musk កាលពីពេលថ្មីៗនេះបានដណ្ដើមដំណែងជាអ្នកមានបំផុតនៅលើពិភពលោកពីមេ Amazon គឺមហាសេដ្ឋី Jeff bezos ប៉ុន្តែមិនទាន់បានប៉ុន្មានផងក៏ត្រូវរបូតវិញ ហើយមហាសេដ្ឋីពីររូបនេះកំពុងប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។ ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុនអវកាស SpaceX ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនស្រាវជ្រាវប្រព័ន្ធប្រសាទ Neuralink ក៏ដូចជាស្ថាបនិកក្រុមហ៊ុន The Boring Company ដែលសាងសង់ផ្លូវរូងក្រោមដី លោក Musk មានការងារជាច្រើនក្នុងការគ្រប់គ្រងរាល់ថ្ងៃ។ ក្នុងកម្មវិធីសម្ភាសន៍ជាមួយ Joe Rogan នៅវគ្គចុងក្រោយដែលមានឈ្មោះថា “បទពិសោធន៍របស់ Joe Rogan” មហាសេដ្ឋីសញ្ជាតិកាណាដារូបនេះ បាននិយាយថា៖ «










