ល្អមែនទែន! ក្រុមហ៊ុនជប៉ុនចំនួន ២ ចាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគ លើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងជីកំប៉ុសនៅកម្ពុជា
សេដ្ឋកិច្ច February 23, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេស​ជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុន Keiyo Plant Engineering Co., Ltd និងក្រុមហ៊ុន Kojimagumi Co., Ltd មានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគ លើការកែច្នៃសម្រាម ទៅជាថាមពលអគ្គិសនី និងជីកំប៉ុស នៅកម្ពុជា។ ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាំងពីនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបរវាងឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ទទួលស្វាគមន៍ប្រធានក្រុមហ៊ុន Keiyo Plant Engineering Co., Ltd និងប្រធានក្រុមហ៊ុន Kojimagumi Co., Ltd កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

សូមជម្រាបថា ទាំងនេះជាគម្រោងល្អបំផុតសំរាប់កម្ពុជា ដែលចូលរួមចំណែកក្នុងការការពារបរិស្ថាន និងការផ្គត់ផ្គង់ថាមពលអគ្គិសនី ដែលប្រៀបបាននឹងព្រួញមួយបាញ់បានសត្វ២ ។ ស្ថានទូតសូមលើកទឹកចិត្ត ដល់ក្រុមហ៊ុនទាំង ២ខាងលើនេះ ហើយ សង្ឃឹមថា គំរោងនេះនឹងចេញជារូបរាង នាពេលអនាគតដ៏ខ្លីខាងមុខ៕

(រូបតំណាង)

(រូបតំណាង)

អត្ថបទ៖ លីនី