ព័ត៌មានចុងក្រោយ
  • នាយករដ្ឋមន្រ្តីថៃ អនុម័តថវិកាប្រមាណ ១២៨ លានដុល្លារ ដើម្បីធានាតម្លៃស្រូវ និងជួយដល់កសិករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 15, 2021 Khmernote

    គណៈកម្មាធិការគោលនយោបាយស្រូវជាតិដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា កាលពីពេលថ្មីៗនេះបានអនុម័តការចំណាយបន្ថែមចំនួន ៣.៨៣ ពាន់លានបាត (ប្រមាណជា ១២៨ លានដុល្លារ) សម្រាប់គម្រោងធានាតម្លៃស្រូវ ដែលឧបត្ថម្ភដោយរដ្ឋ សម្រាប់ឆ្នាំដាំ ២០២០-២១។ ការអនុម័តថវិកានេះ បានបង្កើនការចំណាយសរុបរហូតដល់ ៥០.៦ ពាន់លានបាតក្នុងរដូវកាលប្រមូលផលនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Buraphachaisri ថវិកាយ៉ាងច្រើនបែបនេះត្រូវបានគេបម្រុងទុក ដោយសារតែមានអ្នកចុះឈ្មោះបន្ថែមនៅក្នុងគម្រោងនេះ។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ មានគ្រួសារចំនួន ៤.៦៨ លានគ្រួសារដែលមានដីស្រែចំនួន ៦១.២ លានរ៉ៃបានចុះបញ្ជីជាមួយគម្រោងនេះ ពោលគឺកើនឡើងពី ៤.៥៧ លានគ្រួសារដែលមាន ៥៦ លានរ៉ៃ។

  • ក្រោយបិទអស់ពេលជិត ២ខែ និងឃើញតួលេខអ្នកឆ្លងធ្លាក់ចុះ ខេត្ត សាមុត សាខន នឹងបើកផ្សារត្រីចំនួន ២២ ឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា ខេត្ត សាមុត សាខន ដែលជាតំបន់ផ្ទុះវីរុស Covid-19 ជាថ្មីកាលពីខែធ្នូ នោះ នឹងបើកផ្សារលក់គ្រឿងសមុទ្រចំនួន ២២ ឡើងវិញនៅថ្ងៃនេះ ខណៈផ្សារទាំង ២២ ត្រូវបានបិទចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ដោយសារការផ្ទុះវីរុស និងឆ្លងរាលដាលស្ទើរពាសពេញប្រទេស។ មន្រ្តីនៅសាមុតសាខុនបានឲ្យដឹងថា ពួកគេចាប់ផ្តើមប្រតិបត្តិការបោសសម្អាតរយៈពេល ៣ថ្ងៃ នៅទូទាំងផ្សារ ទាំង២២ ក្នុងគោលបំណងលើកកម្ពស់ទំនុកចិត្តសាធារណៈ។ លោក Chingchai Bunprakhong អភិបាលខេត្ត សាមុត សាខន បានមានប្រសាសន៍ថា តំបន់ទាំងអស់ត្រូវបានសម្អាតកាលពីចុងសប្ដាហ៍មុន។

  • យុវជនក្នុងស្រុកបន្ទាយស្រីម្នាក់ រកចំណូលបានជាង ៥ពាន់ដុល្លារក្នុងមួយខែ ពីរបរចិញ្ចឹមឃ្មុំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 15, 2021 Khmernote

    យុវជន លី ហួរ ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ បង្ហាញថា រយ:ពេល ០៤ឆ្នាំ នៃការរៀនចិញ្ចឹមឃ្មុំនៅខេត្តរតនគិរី ធ្វើឲ្យលោក យល់ថា មានសមត្ថភាពក្នុងការចិញ្ចឹមឃ្មុំនេះ ដោយរកប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពយ៉ាងល្អប្រសើរ។ យុវជនម្នាក់នេះ រកចំណូលបានជាង ៥ពាន់ដុល្លារ ក្នុងមួយខែៗ ពីរបរចិញ្ចឹមឃ្មុំ នេះ។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោក លី ហួរ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមឃ្មុំ របស់លោក ស្ថិតក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកបន្តថា ការចិញ្ចឹមឃ្មុំ មានភាពងាយស្រួលជាងការដាំបន្លែ

  • រយៈពេល ២ថ្ងៃ នៃចូលឆ្នាំចិន-វៀតណាម កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៦០ម៉ឺននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 15, 2021 Khmernote

    ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា រយៈពេលពីរថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣ កុម្ភៈ) កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៦១៣,៥៩៦ ម៉ឺននាក់។ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ភ្ញៀវបានចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួន ៤០៨,៥២១ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤០៣,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤,៧៣៥ នាក់។ ជាមួយគ្នានេះបើតាមលោករដ្ឋមន្ត្រី ថោង ខុន ដូចការគ្រោងទុក ចលនាភ្ញៀវនាថ្ងៃទី២ មានសន្ទះខ្លាំងជាងថ្ងៃទី១ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តនៅតាមគោលដៅជិតៗ ឬ វិលល្ងាច។ ជាក់ស្តែង

  • ជួយគាំទ្រផង! កូនខ្មែរមួយរូប ជានិស្សិតឆ្នាំទី២ ផ្តួចផ្តើមផលិតកាបូបស្បែកម៉ាក “ក្រវ៉ាញ” របស់ខ្មែរ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 13, 2021 Khmernote

    យោងតាមការបង្ហោះសារតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា លោកថុល តូម៉ា បានបង្ហាញអំពីម៉ាកកាបូប fashion ជាផលិតផលម៉ាកខ្មែរសុទ្ធសាធដែលបានរចនាអក្សរក្បាច់ខ្មែរ ផលិតអំពីស្បែកក្រពើ ស្បែកគោ និងសូត្រខ្មែរជំហ៊ានដំបូង។ លោក ថុល តូម៉ា បានបន្តថា ការផ្តួចផ្តើមគំនិតនេះ បានធ្វើឡើង បន្ទាប់ពីលោកបានចូលរួមពិពណ៌វប្បធម៌អន្តរជាតិជាច្រើនលើកទាំងអាស៊ី អ៊ឺរ៉ុប និង តំបន់លោកខាងលិច ម្យ៉ាងធនធានកូនៗដែលទទួលបានអាហារូបករណ៍ តាមរយៈរូបលោកផ្ទាល់ ដែលមានស្រាប់ផង ក៏សម្រេចបង្កើតម៉ាក “ក្រវ៉ាញ”នេះឡើង។ ក្រវ៉ាញជារុក្ខជាតិព្រៃដើមស្រដៀងខ្ញី មានផ្កាក្រអូបទាក់ទាញ ឯផ្កាទៀតសោតក៏មានតម្លៃថ្លៃអាចផលិតជាគ្រឿងថែសម្រស់

  • ប្រទេសថៃរំពឹងនាំចេញអង្ករឱ្យបាន ៦លានតោន នៅឆ្នាំ២០២១នេះ ក្រោយខាតជិត ២៥% កាលពីឆ្នាំមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 10, 2021 Khmernote

    ក្រសួងពាណិជ្ជកម្មថៃ (FTD) កាលពីថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ បាននិយាយថា គោលដៅនាំចេញអង្កររបស់ប្រទេសថៃត្រូវបានកំណត់ត្រឹម ៦ លានតោនក្នុងឆ្នាំ២០២១នេះ។ លោក Keerati Rushchano អគ្គនាយក FTD បាននិយាយថា គោលដៅត្រូវបានកំណត់បែបនេះ បន្ទាប់ពីមានកិច្ចពិភាក្សារវាងនាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមាគមនាំចេញអង្ករថៃ។ លោកបាននិយាយថា ការកំណត់គោលដៅនាំចេញនេះគឺជារឿងសមហេតុផលមួយ ប៉ុន្តែអ្វីដែលពិបាកគឺតម្លៃរបស់អង្ករថៃ ដោយសារថាអង្ករគូប្រជែងដូចជាវៀតណាម និងឥណ្ឌា មានតម្លៃធូរធ្លៃជាងអង្ករថៃ។ កត្តាផ្សេងទៀតគឺគ្មានកុងតឺន័រដាក់អង្ករ និងការធ្លាក់ចុះនៃការទិញរបស់ប្រទេសនាំចូល ដោយសារតែវិបត្តិនៃជំងឺរាតត្បាត COVID-19 ។ លោក Keerati បានបន្ថែមថា អត្រាប្តូរប្រាក់បាត គឺជាគន្លឹះសំខាន់ដើម្បីបំពេញតាមគោលដៅនាំចេញនេះ។

  • កម្ពុជាបានជាប់ឈ្មោះក្នុងចំណោមប្រទេសទាំង ៥ ដែលល្អហើយមានតម្លៃធូរថ្លៃសម្រាប់ការរស់នៅពេលចូលនិវត្តន៍ក្នុងឆ្នាំ២០២១ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 10, 2021 Khmernote

    ទស្សនាវដ្តី International Living បានចេញផ្សាយនូវសន្ទស្សន៍ «ការចូលនិវត្តន៍ជាសកលប្រចាំឆ្នាំ២០២១» របស់ពួកគេ ដែលបានបង្ហាញថា៖ កម្ពុជា និងវៀតណាម ជាទិសដៅ ២ នៅក្នុងតំបន់ទន្លេមេគង្គ ដែលល្អហើយមានតម្លៃធូរថ្លៃសម្រាប់ការរស់នៅពេលចូលនិវត្តន៍។ ជាក់ស្ដែងអ្នកស្រី Jennifer Stevens នាយកប្រតិបត្តិរបស់ International Living បាននិយាយថា៖«ខណៈដែលមនុស្សខ្លះគិតចង់ចូលនិវត្តន៍នៅឯបរទេស ដោយសារហេតុផលជាច្រើនដូចជា៖ ការផ្សងព្រេង, ឱកាសដើម្បីស្វែងរកកន្លែង និងរៀនភាសាថ្មី, ឱកាសធ្វើដំណើរ និងអ្វីៗផ្សេងទៀត – គំនិតលើការចំណាយធូរថ្លៃក្នុងការរស់នៅ ស្របពេលនឹងការលើកកម្ពស់គុណភាពជីវិត គឺដើរតួសំខាន់សម្រាប់មនុស្សជាច្រើន»។ បើនិយាយទៅ សូម្បីតែមុនពេលមានជំងឺ COVID-19 មនុស្សភាគច្រើនមិនបានសន្សំគ្រប់គ្រាន់សម្រាប់ការចូលនិវត្តន៍របស់ពួកគេទេ ហើយការបាត់បង់ការងារយ៉ាងច្រើនដែលយើងកំពុងមើលឃើញ នឹងធ្វើឱ្យស្ថានភាពនោះកាន់តែធ្ងន់ធ្ងរថែមទៀត។ ដូច្នេះការប្ដូរទៅរស់នៅទីតាំងល្អដែលមានតម្លៃធូរថ្លៃ នឹងធ្វើឱ្យពួកគេមានការសន្សំសំចៃ

  • ប្រទេសថៃមានមហិច្ឆតាចង់ឱ្យទីផ្សាររថយន្តរបស់ខ្លួននៅឆ្នាំ២០៣០ គឺជាយានយន្តអគ្គិសនី ៣០% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 10, 2021 Khmernote

    ប្រទេសថៃមានគោលបំណងចង់ឱ្យផលិតកម្មយានយន្ត ៣០% គឺជាយានយន្តអគ្គិសនីនៅឆ្នាំ២០៣០ ដើម្បីគោលបំណងកាត់បន្ថយការបំពុលបរិយាកាស ព្រោះថាគុណភាពខ្យល់នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ ជាពិសេសទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ជារឿយៗការបំពុលបរិយាកាសបានឡើងដល់កម្រិតគ្មានសុវត្ថិភាព និងរហូតអាចចាត់ចូលថាមានគ្រោះថ្នាក់បំផុតសម្រាប់ផ្នែកខ្លះទៀតផង នេះបើតាមការកត់ត្រាដោយ IQAir ។ ជម្រាបដែរថា យានយន្តអគ្គិសនីដែលគេផ្ដោតសំខាន់រួមមាន៖ រថយន្ត ម៉ូតូ និងឡានក្រុងជាដើម។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Suriya Jungrungreangkit មានប្រសាសន៍ថា៖«រដ្ឋាភិបាលចង់ពន្លឿនការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនី ដោយយុទ្ធសាស្ត្រជាតិគឺផ្តោតលើបរិស្ថាន និងដំណោះស្រាយបំពុលបរិយាកាស»។ ថ្វីបើការដុតដំណាំនៅតាមបណ្តាខេត្តភាគខាងជើង គឺជាកត្តាចំបងក្នុងការបំពុលបរិយាកាស ហើយការបំភាយឧស្ម័នពីរថយន្ត ឡានក្រុង និងរថយន្តដឹកទំនិញ មិនមែនជាបុព្វហេតុចម្បងនៃគុណភាពខ្យល់មិនល្អក៏ដោយ ក៏ការស្ទង់មតិថ្មីៗនេះពី Nissan Motor Co,