ព័ត៌មានចុងក្រោយ
  • ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ក្រសួងឧស្សាហកម្មដាក់ឱ្យប្រើប្រាស់សញ្ញា “ផលិតផលកម្ពុជាមានគុណភាព” អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 9, 2021 Khmernote

    ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលវិទ្យុជាតិកម្ពុជា បានទទួលឱ្យដឹងថា ក្រសួងបានចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជំរុញលើកកម្ពស់ ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណង ជ្រៀតចូលទីផ្សារទំនើប, ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់និងអតិថិជន។ ប្រភពដដែលបន្តថា ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ-ចូលតែមួយ របស់ក្រសួងឧស្សាហកម្ម

  • ជ្រូកឡើងថ្លៃខ្ពស់កប់ពពក វៀតណាមសម្រេចបង្កើនការនាំចូលសាច់ជ្រូក ដើម្បីបន្ថយតម្លៃក្នុងស្រុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 9, 2021 Khmernote

    យោងតាមស្ថិតិគយបានបង្ហាញថា ប្រទេសវៀតណាមបាននាំចូលសាច់ជ្រូកជាង ១៤១,០០០តោន ដោយគិតជាទឹកប្រាក់ស្មើនឹង ៣៣៣.​៤ លានដុល្លារក្នុងឆ្នាំ២០២០ ដោយតួលេខនេះតំណាងឲ្យការកើនឡើង ៣៨២% និង៥០០% រៀងគ្នាធៀបនឹងឆ្នាំមុន។ បើតាមប្រភពដដែលបានឲ្យដឹងថា ការកើនឡើងនៃការនាំចូល គឺដើម្បីបំពេញកង្វះខាតការផ្គត់ផ្គង់សាច់ជ្រូកដែលបណ្តាលមកពីជំងឺគ្រុនក្តៅជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យតម្លៃសាច់ក្នុងស្រុកកើនឡើងក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ ២០២០។ ជាមួយគ្នានេះដែរ សាច់ជ្រូកត្រូវបាននាំចូល​ជាចម្បង​ពីប្រទេស ប្រេស៊ីល រុស្ស៊ី ប៉ូឡូញ អាមេរិក និងកាណាដា ខណៈប្រេស៊ីល គឺជាអ្នកនាំចេញសាច់ជ្រូកធំជាងគេទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំមុន ដែលមានចំនួន ២៤.៥% នៃបរិមាណនាំចូល។ ដោយឡែកបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា បានអនុម័តប្រទេសចំនួន ២៥ ឲ្យនាំចេញសាច់សត្វ និងសាច់បសុបក្សីទៅកាន់ប្រទេសវៀតណាមក្នុងនោះមានសហគ្រាសជាង

  • ឆ្នាំនេះមិនដូចឆ្នាំមុន ខណៈវីរុសរាតត្បាតធ្វើឲ្យការចំណាយក្នុងបុណ្យចូលឆ្នាំចិននៅប្រទេសថៃឆ្នាំនេះ នឹងធ្លាក់ចុះជាង ៤០០ លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 9, 2021 Khmernote

    សភាពាណិជ្ជកម្មថៃ បានរំពឹងថាការចំណាយក្នុងឱកាសបុណ្យចូលឆ្នាំចិននៅឆ្នាំ២០២១នេះ​ នឹងធ្លាក់ចុះចំនួន ១២ពាន់លានបាត (ប្រមាណជាង ៤០០ លានដុល្លារ) បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលចំនួននេះគឺស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងរយៈពេល ១៣ឆ្នាំកន្លងមក។ បើតាមការស្ទង់មតិរបស់សភាពាណិជ្ជកម្មថៃពីឥរិយាបទក្នុងការចំណាយរបស់ប្រជាជនទូទាំងប្រទេស បានព្យាករណ៍ថា ការចំណាយក្នុងពិធីបុណ្យចូលឆ្នាំចិនដែលនឹងមកដល់នៅថ្ងៃសុក្រនេះ (ថ្ងៃទី ១២ ខែកុម្ភៈ) នឹងមាន ៤៤.៩៣៩ ពាន់លានបាត ធ្លាក់ចុះ ២១.៨៥% ពីឆ្នាំមុន។ បើតាមលោក Thanawat Phonvichai អ្នកប្រឹក្សានៅមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការចំណាយក្នុងថ្ងៃឈប់សម្រាកដ៏ធំមួយនេះ គឺដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុស Covid-19 ថ្មី ដែលវាយប្រហារទៅលើប្រាក់ចំណូលរបស់ប្រជាជន។ ទោះយ៉ាងណាលោក

  • ដោយសារកូវីដ-១៩ ការខាតបង់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិមានដល់ទៅ ១.៣ ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន kyodonews បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ការខាតបង់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិមានប្រមាណ ១.៣ ទ្រីលានដុល្លារ។ ការខាតបង់នេះត្រូវបានគេឲ្យដឹងថា បណ្ដាលមកពីការថយចុះនៃចំនួនអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន ដោយសារតែការហាមឃាត់ការធ្វើដំណើរយ៉ាងតឹងរឹងដែលដាក់ដោយប្រទេសនានា ក្នុងពេលមានរោគរាតត្បាត។ ប្រភពដដែលបានឲ្យដឹងថា ការមកដល់របស់ភ្ញៀវអន្តរជាតិកាលពីឆ្នាំមុនបានធ្លាក់ចុះចំនួន ១ពាន់លាន ឬ ៧៤% ពីឆ្នាំ ២០១៩ ដោយការខូចខាតសរុបមានប្រមាណជាង ១១ ដងបើប្រៀបធៀបទៅនឹងឆ្នាំ២០០៩ ដោយសារមានវិបត្តិសេដ្ឋកិច្ចពិភពលោក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។ អង្គភាពដែលមានមូលដ្ឋាននៅទីក្រុង Madrid បានឲ្យដឹងថា ដោយសារតែការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចពីការរីករាលដាលនៃវីរុសនេះ មនុស្សពី ១០០ ទៅ ១២០ លាននាក់បានប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារនៅក្នុងឧស្សាហកម្មទេសចរណ៍។ ទីភ្នាក់ងារ

  • ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ឈានដល់ការបញ្ឈប់ពីឡុត ៣៩៥នាក់ ដើម្បីដោះស្រាយបំណុល ៣០០ពាន់លានបាត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 9, 2021 Khmernote

    អ្នកបើកយន្តហោះរាប់រយនាក់របស់ក្រុមហ៊ុន Thai Airways នឹងត្រូវបញ្ឈប់ពីការងារ ក្រោមផែនការស្តារបំណុលរបស់ក្រុមហ៊ុន ខណៈក្រុមហ៊ុនអាកាសចរណ៍មួយនេះមានបំណុលជាប់ខ្លួនប្រមាណ ៣០០ពាន់លានបាត (ប្រមាណ ១០០ពាន់ដុល្លារ) ដែលបង្ខំឲ្យក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់ការហោះហើរចំពោះយន្តហោះ ៣ ប្រភេទរួមមាន Airbus A330-300, A380, និង Boeing 747។ បន្ទាប់ពីការដោះស្រាយភាពក្ស័យធនអស់ជាច្រើនខែក្នុងពេល Covid-19 រាតត្បាត ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានសំរេចចិត្តបញ្ឈប់អ្នកបើកយន្តហោះចំនួន ៣៩៥នាក់ ដែលនាំឲ្យចំនួនអ្នកបើកយន្តហោះរបស់ក្រុមហ៊ុននៅសល់ ៩០៥ នាក់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានសង្ស័យពីការគ្រប់គ្រងមិនត្រឹមត្រូវ និងអំពើពុករលួយដែលនាំឲ្យមានការខាតបង់យ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ។ គួររម្លឹកផងដែរថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ

  • ក្រសួងកសិកម្ម អនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោពីក្រៅប្រទេសវិញ ក្រោយផ្អាកមួយរយៈ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 8, 2021 Khmernote

    ក្រសួងកសិកម្ម បានអនុញ្ញាតិឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោពីក្រៅប្រទេសឡើងវិញ ប៉ុន្តែត្រូវគោរពនិងអនុលោមតាម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាបានប្រសិទ្ធភាព និង កាត់បន្ថយបទល្មើសនាំចូលខុសនីតិវិធីច្បាប់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមជម្រាបជូនសាធារណជនថា ក្រសួងនៅតែបន្តការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង

  • មិនដឹងខាតប៉ុណ្ណាទេ ខណៈវៀតណាមបានសម្លាប់មាន់ជាង ១០០,០០០ ក្បាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្ដាសាយបក្សីនៅក្នុងប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 8, 2021 Khmernote

    រដ្ឋាភិបាលវៀតណាមនាថ្ងៃច័ន្ទនេះ បានឲ្យដឹងថា ប្រទេសវៀតណាមបានសម្លាប់មាន់ជាង ១០០,០០០ ក្បាលនៅឆ្នាំនេះ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្ដាសាយបក្សីនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ លើគេហទំព័រមួយថា ប្រទេសនេះបានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សី H5N1 និង H5N6 នៅក្នុងខេត្តចំនួន ១៤។ ជាមួយគ្នានេះដែរ ហានិភ័យសម្រាប់ការផ្ទុះរាលដាលក្នុងទ្រង់ទ្រាយធំ គឺមានខ្ពស់ណាស់។ គួររម្លឹកថា ប្រទេស វៀតណាមមានហ្វូងបក្សីប្រហែល ៤៦០ លានក្បាល ហើយការផ្ទុះជំងឺផ្តាសាយបក្សីខ្នាតតូចបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលមិនបានឲ្យដឹងពីទំហំនៃការខាតបង់ឡើយ ខណៈកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសវៀតណាម ប្រកាសថា ខ្លួននឹងនាំចេញសាច់មាន់ក្នុងនោះរួមមាន ស្លាប ភ្លៅ និងទ្រូងមាន់

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងចរចាជាមួយចិនក្នុងការសម្រួលការធ្វើដំណើរ រវាងប្រទេសទាំង២ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងលើកស្ទួយកំណើនសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 8, 2021 Khmernote

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងចរចាជាមួយចិន ក្នុងការសម្រួលការធ្វើដំណើរ រវាងប្រទេសទាំង២ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងលើកស្ទួយកំណើនសេដ្ឋកិច្ចឡើងវិញ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការមកដល់របស់វ៉ាក់សាំងការពារកូវីដ-១៩ កាលពី រសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្តេចកំពុងតែពិចារណា ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយដែលអាចជួយសម្របសម្រួល ក្នុងការធ្វើដំណើរទៅវិញទៅមក តាមបែបណាមួយនោះ ដែលធ្វើយ៉ាងណា បង្កភាពងាយស្រួល ប្រកបដោយសុវត្ថិភាព និងអាចជួយដល់បណ្តាធុរកិច្ចក្នុងការធ្វើពាណិជ្ជកម្ម ដោយបញ្ហានេះតម្រូវ ឱ្យមានការពិភាក្សាដោយហ្មត់ចត់។ សម្តេចតេជោបន្តថា គម្រោងនៃកិច្ចចរចាជាមួយរដ្ឋាភិបាលចិន ក្នុងការសម្រួលដល់ការធ្វើដំណើរ រវាងប្រទេសទាំង២ឱ្យកាន់តែទូលាយ ជាពិសេសពិភាក្សាទៅលើ ការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កបន្ទាប់ពីអនុវត្តន៍