គំនិតបង្កើតលុយ! មុនក្លាយជាអ្នកមានបំផុតលើលោក Elon Musk ធ្លាប់បើកក្លឹបរាត្រីមួយចេញពីផ្ទះជួលកាលរៀនមហាវិទ្យាល័យ​ដើម្បីរកប្រាក់
បុគ្គលជោគជ័យ February 18, 2021 Khmernote

ទោះបីបច្ចុប្បន្នជាមហាសេដ្ឋីលំដាប់ពិភពលោកក៏ដោយ តែនាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX លោក Elon Musk ប្រហែលជាមិនមានប្រាក់ច្រើនទេនៅមហាវិទ្យាល័យ ហើយទោះបីជាគ្មានប្រាក់ក៏ដោយ ប៉ុន្តែ Musk តែងតែមានស្មារតីជាសហគ្រិន។ នៅឆ្នាំ ១៩៨៩ លោក Musk បានចាកចេញពីអាហ្វ្រិកខាងត្បូងដើម្បីចូលរៀននៅសាកលវិទ្យាល័យ Queen’s in Ontario ប្រទេសកាណាដា។ បន្ទាប់ពីចំណាយពេល ២ ឆ្នាំនៅ Ontario គាត់បានផ្ទេរទៅសាកលវិទ្យាល័យ Pennsylvania លើអាហារូបករណ៍នៅឆ្នាំ១៩៩២ ។

នៅទីនោះ Elon Musk និងមិត្តរួមបន្ទប់របស់គាត់ឈ្មោះថា Adeo Ressi បានជួលផ្ទះដ៏ធំ និងក្នុងតម្លៃថោកមួយនៅខាងក្រៅបរិវេណសាលា។ ពួកគាត់ទាំងពីរបានផ្លាស់ និងកែច្នៃផ្ទះដែលមាន ១០បន្ទប់ ទៅជាក្លឹបរាត្រីមួយ ដើម្បីបង្កើតលុយ និងបង់ថ្លៃឈ្នួលផ្ទះ នេះបើយោងតាមឯកសារ “ Elon Musk: Tesla, SpaceX និងដំណើរស្វែងរកអនាគតដ៏អស្ចារ្យ” ដោយ Ashlee Vance។

នៅក្នុងឯកសារបានបង្ហាញនូវសម្ដីមហាសេដ្ឋីសញ្ជាតិកាណាដា Elon Musk ថា៖ « ខ្ញុំបានប្រើមធ្យោបាយ ដើម្បីផ្គត់ផ្គង់ការចំណាយនៅមហាវិទ្យាល័យ ហើយចំណូលពីការលក់តែមួយយប់ អាចបង់ថ្លៃជួលបាន​ដល់ទៅ ១ខែពេញ »។ លោកបានបន្តឲ្យដឹងថា៖ « មិត្តរបស់ខ្ញុំ Adeo ទទួលបន្ទុកធ្វើកិច្ចការនៅជុំវិញផ្ ទះហើយខ្ញុំនឹងរៀបចំពិធីជប់លៀងនៅក្នុងផ្ទះ »។ បើតាមមិត្តរបស់ Musk ក្លឹបរបស់ពួកកគេ លក់ដាច់ណាស់ ពោលគឺមានមនុស្សរហូតដល់ ៥០០ នាក់ ដោយគិតប្រាក់ម្នាក់ចំនួនប្រាំដុល្លារ សម្រាប់ស្រាបៀ និងរបស់ផ្សេងទៀត៕

(រូបតំណាង)

អត្ថបទ៖ លីនី
ប្រភព៖ cnbc