ដើម្បីជួយដល់ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងជួបការលំបាក រដ្ឋាភិបាលថៃនឹងផ្ដល់ប្រាក់បន្ថែមពីលើសម្រាប់អ្នកដែលទិញសំបុត្រយន្តហោះ
សេដ្ឋកិច្ច February 18, 2021 Khmernote

ដើម្បីជួយដល់ក្រុមហ៊ុន អាកាសចរណ៍ដែលកំពុងជួបការលំបាកនៅក្នុងប្រទេស រដ្ឋាភិបាលថៃអាចនឹងផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរលើអាកាសឥតដែនកំណត់ ដល់អ្នកដែលទិញសំបុត្រយន្តហោះសម្រាប់ជើងហោះហើរក្នុងស្រុក។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា អត្រាការបង់រំលោះលើការហោះហើរសម្រាប់យុទ្ធនាការជំរុញ “យើងធ្វើដំណើរជាមួយគ្នា” មានភាពយឺតយ៉ាវក្នុងរយៈពេល ៧ខែចុងក្រោយនេះ បើប្រៀបធៀបនឹងបន្ទប់សណ្ឋាគារចំនួន ៦ លានបន្ទប់ ដែលត្រូវបានប្រើប្រាស់។

ជាមួយគ្នានេះ កៅអីយន្តហោះចំនួន ១.៣​ លានកន្លែងត្រូវបានលក់ ក្នុងចំណោម ២លានកៅអីរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលធ្វើឱ្យអាជ្ញាធរ TAT ពិភាក្សាអំពីវិធីសាស្រ្តថ្មីៗ សម្រាប់យុទ្ធនាការជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីពន្លឿនតម្រូវការធ្វើដំណើរនិងជួយឱ្យក្រុមហ៊ុនអាកាសចរណ៍នៅតែអាចបន្តអាជីវកម្មបាន។ លោក Yuthasak Supasorn បានបន្ថែមថា ក្នុងចំណោមគំនិតមួយចំនួនដែលត្រូវបានស្នើឡើង ការអនុម័តលើគម្រោងគ្មានដែនកំណត់ គឺជាជម្រើសគួរឱ្យចាប់អារម្មណ៍មួយ ដែលអាចត្រូវបានអនុវត្តក្រោមថវិកាតែមួយ។

ក្នុងនោះរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២,០០០ បាត សម្រាប់សំបុត្រយន្តហោះឬ សំបុត្រអាហារប៊ូហ្វេ គ្មានដែនកំណត់ ដែលបានទិញពីក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។ វិធីសាស្រ្តនេះមានភាពបត់បែនជាងមុន ដោយសារតែសំបុត្រប្រភេទនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទិញជាមុនដោយគ្មានកាលវិភាគ។ លើសពីនេះវិធីសាស្រ្តនេះក៏នឹងបង្កើនភាពញឹកញាប់នៃការធ្វើដំណើរផងដែរ ព្រោះថាប្រជាជននឹងមានគំរោងធ្វើដំណើរបន្ថែមទៀត ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត។ យ៉ាងណាមិញក្រៅពីការផ្ដល់ប្រាក់ឧបត្ថម្ភលើសំបុត្រយន្តហោះ លោក Yuthasak បាននិយាយថា ទីភ្នាក់ងារនេះក៏នឹងស្នើឱ្យបែងចែកថ្មីសម្រាប់ការឧបត្ថម្ភធន លើបន្ទប់សណ្ឋាគារដែលនឹងក្លាយជាផ្នែកបន្ថែមទីបី ព្រោះថានៅសល់ថវិកាសម្រាប់ចំនួន ៥ លានបន្ទប់ និង ១ លានបន្ទប់ ពីដំណាក់កាលទី ១ និងទី ២៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost