ព័ត៌មានចុងក្រោយ
  • ចាក់វ៉ាក់សាំងបានលុយ! ក្រុមហ៊ុនលក់រាយដ៏ល្បីរបស់អាមេរិក ប្រកាសផ្ដល់ប្រាក់ ១០០ដុល្លារដល់បុគ្គលិករបស់ខ្លួនដែលបានចាក់វ៉ាក់សាំង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 8, 2021 Khmernote

    ខ្សែសង្វាក់ផ្សារទំនើប Kroger Co បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្ដល់ប្រាក់ ១០០ដុល្លារដល់បុគ្គលិក​ដែលទទួលបានការចាក់វ៉ាក់សាំងការពារវីរុស Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីពេលថ្មីៗនេះ។ ​​ប្រភពដដែលបានឲ្យដឹងថា ការផ្ដល់ប្រាក់លើកទឹកចិត្តនេះ គឺបីធ្វើឡើងដើម្បីលើកទឹកចិត្តនិយោជិកឱ្យទទួលបានការការពារប្រឆាំងនឹងមេរោគឆ្លងថ្មីនេះឱ្យបានឆាប់។ ក្រុមហ៊ុន Kroger ដែលប្រតិបត្តិការ Ralphs និង Harris Teeter ក្នុងចំណោមយីហោផ្សេងទៀតនៅទូទាំងរដ្ឋចំនួន ៣៥ បានជួលបុគ្គលិកថ្មីជាង ១០០,០០០ នាក់ ដើម្បីបំពេញតំរូវការដែលកំពុងតែកើនឡើងនៅពេលមានមានរោគរាតត្បាត។ ជាមួយគ្នានេះដែរ ក្រៅពីការផ្ដល់ប្រាក់លើកទឹកចិត្ត ក្រុមហ៊ុនបាននិយាយថា ខ្លួនក៏នឹងវិនិយោគទឹកប្រាក់បន្ថែមចំនួន ៥០ លានដុល្លារអាមេរិក សម្រាប់រង្វាន់ដល់សហការីរួមមាន៖ ឥណទានហាង

  • ទោះបីទប់ស្កាត់វីរុសបានល្អក៏ពិតមែន តែគិតត្រឹមមួយខែដំបូងនៃឆ្នាំ២០២១ សហគ្រាសនៅវៀតណាមជិត ២៦០០០ កន្លែងបានបិទទ្វារ ខ្លះជាបណ្ដោអាសន្ន និងខ្លះជាអចិន្ត្រៃយ៍ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 8, 2021 Khmernote

    យោងតាមនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា សហគ្រាសចុះបញ្ជីចំនួន ២៥,៧៥០ បានបិទទ្វារនៅក្នុងខែមករា​ ឆ្នាំ២០២១នេះ ដោយសារតែរងផលប៉ះពាល់ធ្ងន់ធ្ងរពីវីរុស Covid-19។ បើតាមរបាយការណ៍ពីនាយកដ្ឋានបានឲ្យដឹងថា ប្រហែល ១៨.០០០ អាជីវកម្មបានបិទទ្វារជាបណ្ដោះអាសន្ន ហើយចំនួនដែលនៅសេសសល់កំពុងបំពេញច្បាប់ដើម្បីបិទអាជីវកម្មជាអចិន្ត្រៃយ៍។ ក្នុងនោះ អាជីវកម្មដែលបានបិទភាគច្រើននៅក្នុងវិស័យលក់ដុំ លក់រាយ ការផលិត និងឧស្សាហកម្ម សំណង់ដែលភាគច្រើនជាសហគ្រាសខ្នាតតូច ឬ ទើបបង្កើតថ្មី។ របាយការណ៍ដដែលក៏បានឲ្យដឹងផងដែរថា សហគ្រាសតូចៗទាំងនោះ ងាយនឹងទទួលរងការប៉ះទង្គិចពីផ្នែកខាងក្រៅដែលបង្កឡើងដោយវីរុស Covid-19។ គួរ​ម្លឹកផងដែរថា នៅក្នុងខែមករា កន្លងទៅនេះ សហគ្រាសជាង ១ម៉ឺនសហគ្រាសបានចូលមកក្នុងទីផ្សារដោយក្នុងវិស័យចំនួន ១៣ ដែលបង្ហាញពីការកើនឡើងនៃចំនួនក្រុមហ៊ុនថ្មី។ ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការបិទអាជីវកម្មជាបន្តបន្ទាប់ រដ្ឋាភិបាលគួរតែអនុវត្តនូវគោលនយោបាយដែលជំរុញការអភិវឌ្ឍអាជីវកម្មខ្នាតតូច

  • ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមផ្នែកវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ ! សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 8, 2021 Khmernote

    យោងតាមការចេញផ្សាយរបស់ព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបមួយចំនួន បានបង្ហាញនូវចិត្តសប្បាយរីករាយ និងមានក្ដីសង្ឃឹមឡើងវិញថា វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនឹងបានល្អប្រសើរ នៅពេលទទួលបានដំណឹងថា វ៉ាក់សាំងការពារកូវីដ-១៩ នឹងមកដល់នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី គឹមសួរ និងអ្នកស្រី សុខចាន់ បានលើកឡើងស្រដៀងគ្នាថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប ភាគច្រើន ដែលពឹងផ្អែកវិស័យទេសចរណ៍ បានបាត់បង់ប្រាក់ចំណូលស្ទើរទាំងស្រុង និងមួយចំនួនទៀត បានផ្លាស់ប្ដូរទៅប្រកបរបរកសិកម្ម។ ពេញមួយឆ្នាំ២០២០កន្លងមកនេះ អ្នកស្រីទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តនេះដទៃទៀតដែរ បានប្រឈមទៅនឹងការលំបាក ខិតខំធ្វើយ៉ាងណា ស្វែងរកប្រាក់ចំណូលខណៈភ្ញៀវទេសចរណ៍អន្តរជាតិ បានបាត់បង់ទាំងស្រុង។ អ្នកស្រីទាំងពីរ ពិតជាមានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់ នៅពេលទទួលដំណឹងថា វ៉ាក់សាំងការពារកូវីដ-១៩ បានមកដល់កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា

  • ត្រៀមៗ! ឱកាសការងាររាប់ពាន់កន្លែងមកដល់ហើយ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ៨ មានទាំង រោងចក្រ សហគ្រាស និងមន្ទីរពេទ្យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 6, 2021 Khmernote

    ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ដែល​បង្កឡើងដោយវីរុស Covid-19 ក៏ដោយក្ដី ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៨ ដែលមានដើមទុនវិនិយោគសរុប ៩៧.៨ លានដុល្លារអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលបានចេញផ្សាយកាលពិម្សិលមិញនេះ គម្រោងដែលត្រូវបានអនុម័តថ្មីត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួន ២,៧០១កន្លែង សម្រាប់ប្រជាជនក្នុងតំបន់។ ជាមួយគ្នានេះតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- MAYCO FURNITURE COMPANY LIMITED : គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ (ពីឈើនាំចូល) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ

  • សោកស្ដាយ! អាជីវកម្មតូច-ធំ នៅជប៉ុនប្រមាណ ១,០០០ អាជីវកម្មបានក្ស័យធន ដោយសារវីរុសចង្រៃកូវីដ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 6, 2021 Khmernote

    យោងតាមក្រុមហ៊ុនសា្រវជ្រាវ​ឥណទាន Teikoku Databank បានឲ្យដឹងថា ចំនួនអាជីវកម្មដែលបានក្ស័យធនដោយសារជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ១,០០០ អាជីវកម្មកាលពីឆ្នាំកន្លងទៅ។ បើតាមប្រភពដដែលបានឲ្យដឹងថា តួលេខនេះគ្របដណ្ដប់លើក្រុមហ៊ុន និងសហគ្រាសឯកជន ដែលបានដាក់ពាក្យស្នើសុំក្ស័យធន ឬ ចាប់ផ្ដើមនីតិវិធីទូទាត់ប្រាក់ស្របច្បាប់ (នីតិវិធីក្ស័យធន) ចាប់តាំងពីខែកុម្ភៈឆ្នាំមុន។​ ក្នុងនោះភោជនីយដ្ឋាន និងហាងស្រា ស្ថិតនៅលើគេក្នុងបញ្ជីដែលមានដល់ចំនួន ១៥៩ អាជីវកម្មដែលបានក្ស័យធន ខណៈវិស័យសំណង់បានក្ស័យធនឡើងដល់ចំនួន ៨៥ ហើយមកសណ្ឋាគារ និងផ្ទះសំណាក់មានចំនួន ៧៨អាជីវកម្ម។ ជាមួយគ្នានេះដែរ អាជីវកម្មដែលមិនអាចបន្តបានដោយសារតែជំងឺរាតត្បាតត្រូវបានគេ​ឲ្យដឹងថា កំពុងកើនឡើងប្រហែល ១០០អាជីវកម្មក្នុងមួយខែៗ។ ក្រុមហ៊ុនសា្រវជ្រាវ​ឥណទាន Teikoku

  • ដំណឹងរីករាយ! ឥណ្ឌា នឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដល់កម្ពុជាចំនួន ១០ ម៉ឺនដូស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 6, 2021 Khmernote

    ប្រទេសឥណ្ឌា បានសម្រេចផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១០០ ០០០ដូស ជូនដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចេញផ្សាយនារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ៖ «ស្ថានទូតឥណ្ឌានៅភ្នំពេញ មានសេចក្តីរីករាយ និងសូមជម្រាបជូនថា រដ្ឋាភិបាលឥណ្ឌាបានយល់ព្រមក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ចំនួនមួយសែនដូស ដល់ព្រះរាជាណាចក្រកម្ពុជាជាលក្ខណៈបន្ទាន់។ នេះជាការឆ្លើយតបទៅនឹងសំណើរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះឯកឧត្តម Shri Narendra Modi (នាយករដ្ឋមន្ត្រីឥណ្ឌា) សម្រាប់ការស្នើសុំជំនួយក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុសកូវីដ-១៩»។ ការផ្តល់ជូននេះ នឹងត្រូវបានធានាផ្គត់ផ្គង់តាមរយៈ Serum

  • គិតត្រឹមតែ ១ឆ្នាំដែលកូវីដវាយលុក ហ្វីលីពីនខាតចំណូលជាង ៨ពាន់លានដុល្លារពីវិស័យទេសចរដែលជាបង្គោលដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ច ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 6, 2021 Khmernote

    ប្រទេសហ្វីលីពីនបានខាតបង់ថវិកាប្រមាណជា ៤០០ ពាន់លានប៉េសូ ស្មើនឹង ៨.៣ ពាន់លានដុល្លារអាមេរិក នៅក្នុងចំណូលវិស័យទេសចរណ៍ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ មន្រ្តីទទួលបន្ទុកផ្នែកទេសចរណ៍លោក Roberto Alabado បានប្រាប់អង្គសន្និបាតសភាថា មានតែភ្ញៀវទេសចរបរទេសចំនួន ១.៣ លាននាក់ប៉ុណ្ណោះ ដែលបានទៅទស្សនាប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២០ ឬ ទាបជាង​ ៨០% នៃចំនួនភ្ញៀវទេសចរណ៍ ៨.៣ លាននាក់ដែលមកម្សាន្តនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីឆ្នាំ ២០១៩។ មន្រ្តីរូបនេះបានបន្តឲ្យដឹងថា ការធ្លាក់ចុះយ៉ាងរហ័សនៃចំនួ​នភ្ញៀវទេសចរបានប៉ះពាល់ដល់ការងារប្រហែល ៥.៧ លាននៅក្នុងវិស័យទេសចរណ៍ ហើយលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើឲ្យវិស័យទេសចរណ៍ងើបឡើងវិញ ព្រោះវិស័យនេះបានចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា

  • កោះកុង-ភ្នំពេញវិលវិញមិនឆ្ងាយ ខណៈព្រលានយន្ដហោះថ្មីក្នុងខេត្ត នឹងបើកឱ្យដំណើរការហោះហើរសាកល្បងនៅចុងឆ្នាំ២០២១នេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 6, 2021 Khmernote

    ព្រលានយន្ដហោះថ្មីខេត្តកោះកុង នឹងបើកឱ្យដំណើរការជើងហោះហើរសាកល្បង នៅចុងឆ្នាំ២០២១នេះ ខណៈបច្ចុប្បន្ន ផ្លូវរត់សម្រាប់យន្ដហោះ បានសាងសង់រួចរាល់ជាស្ថាពរហើយ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ដរបស់ខេត្តកោះកុង » នាទីស្តីការ គណ:រដ្ឋមន្រ្តី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា ព្រលានយន្ដហោះថ្មីដែលគ្រោងនឹងបើក ឱ្យដំណើរការជើងហោះហើរសាកល្បងនេះ គឺស្ថិតនៅតំបន់តារាសាគរ ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ។ លោកបានបន្តថា ព្រលានយន្ដហោះថ្មីនេះ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹកប្រាក់ ១៥០លានដុល្លារ