ព័ត៌មានចុងក្រោយ
  • ក្នុងឆ្នាំ២០២០ សហគ្រាសជាង ១,៣០០ បានបិទលែងដំណើរការ ហើយកម្មករនិយោជិតបាត់បង់ការងារមានជិត ១១ម៉ឺននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 4, 2021 Khmernote

    យោងតាមការបញ្ជាក់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៉ិត សំហេង បាន​ឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ មានសហគ្រាសចំនួន ១,៣៥៦ទីតាំង បានបិទលែងដំណើរការ ដែលមានកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨ ៨២៥នាក់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរថា តាមការវាយតម្លៃ ផលប៉ះពាល់លើវិស័យការងារនៃកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធ គឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងបានឆ្លងកាត់នូវដំណាក់កាលលំបាកបំផុតរួចមកហើយ។ ជាក់ស្តែង ការព្យួរកិច្ចសន្យាការងាររបស់រោងចក្រ សហគ្រាស នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍បានថយពីចំណុចកំពូលនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះមានរោងចក្រ សហគ្រាសរហូតដល់ទៅចំនួន ៤៣៣ ស្មើនឹងកម្មករនិយោជិតចំនួន ១៥៣ ៣៣៦នាក់ បានកំពុងព្យួរកិច្ចសន្យាការងារ ប៉ុន្តែគិតមកដល់បំណាច់ខែធ្នូ

  • អាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះ ក្រោយ​ផ្អាកមួយរយៈ ​ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 4, 2021 Khmernote

    មន្រ្តីអាកាសចរណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា អាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេសនឹងបើកដំណើរការវិញនៅថ្ងៃព្រហស្បតិ៍នេះ ហើយប្រតិបត្តិការហោះហើរនឹងវិលត្រលប់ទៅរកធម្មតាដូចពេលមុន មុនពេលដែលរដ្ឋប្រហារបានកើតឡើងកាលពីថ្ងៃច័ន្ទ។ ទោះយ៉ាងក៏ដោយ បើតាមប្រភពដដែលបានឲ្យដឹងថា ការលើកលែងការហោះហើរអន្តរជាតិត្រូវបានគេរំពឹងទុកថា សម្រាប់តែជើងហោះហើរដែលដឹកពលរដ្ឋមីយ៉ាន់ម៉ាដែលមានបំណងវិលត្រឡប់មកពីបរទេស ជនបរទេសដែលមានអនុញ្ញាតពិសេសពីរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនិញតែប៉ុណ្ណោះ។ គួរម្លឹកផងដែរថា ប្រទេសមីយ៉ាន់ម៉ាបានហាមឃាត់ការចុះចតរាល់ជើងហោះហើរអន្តរជាតិទាំងអស់ ដែលជាវិធានការណ៍ដើម្បីការពារការឆ្លងវីរុស Covid-19។ ជាមួយគ្នានេះ មុនពេលរដ្ឋប្រហារកើតឡើង ការហោះហើរត្រូវបានធ្វើប្រតិបត្តិការប្រហែលមួយដងក្នុងមួយសប្តាហ៍រវាងប្រទេសជប៉ុននិងមីយ៉ាន់ម៉ា សម្រាប់ប្រជាជនជប៉ុនដែលបានផ្តល់ការអនុញ្ញាតពិសេស៕ អត្ថបទ៖ លីនី ប្រភព៖ nhk

  • វីរុស Covid-19 ផ្លាស់ប្ដូរគ្រប់យ៉ាងនៅប្រទេសថៃ លើកលែងតែតម្លៃដីនៅកណ្ដាលក្រុងបាងកកដែលមិនប្ដូរទៅណា អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ February 4, 2021 Khmernote

    វីរុស Covid-19 ត្រូវបានគេចាត់ទុកថាជាវីរុសដ៏សាហាវក្នុងប្រវត្តិសាស្រ្តមួយដែលបានរាតត្បាតស្ទើរតែទូទាំងពិភពលោក សម្លាប់ និង​ឆ្លងរាលដាលដល់មនុស្សរាប់សិបលាននាក់។ ក្រៅពីនេះបានវាយប្រហារទៅលើសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនីមួយៗឲ្យធ្លាក់ចូលក្នុងវិបត្តិដោយសារការបាត់ការងារ ការបិទអាជីវកម្មដែលសុទ្ធសឹងតែជាប្រភពធំៗនៃចំណូល ជាងនេះទៅទៀតនោះគឺការផ្លាស់ប្ដូរបែបបទនៃជីវិតរស់នៅរបស់មនុស្សគ្រប់ៗគ្នា។ ទោះបីជាវីរុសនេះបានផ្លាស់ប្ដូររឿងជាច្រើនក៏ដោយ​ ប៉ុន្តែបើនិយាយពីរឿងអចលនទ្រព្យ ហើយនៅក្នុងប្រទេសថៃទៀតនោះ ហាក់ដូចជាមិនប្រែប្រួលឡើយ។ លោកស្រី Kulwadee Sawangsri នាយកប្រតិបត្តិផ្នែកវិនិយោគនិងសេវាកម្មដីធ្លីសម្រាប់ក្រុមហ៊ុន CBRE (ថៃ) បាននិយាយកាលពីថ្ងៃពុធថា តម្លៃដីនៅចំកណ្តាលទីក្រុងបាងកកនៅតែមិនផ្លាស់ប្តូរទោះបីជាមានវិបត្តិ Covid-19 ក៏ដោយ។ លោកស្រីបាននិយាយថា តម្លៃដីនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលចំនួន ៣ នៅទីក្រុងបាងកក នៅតែមានតម្លៃដដែលចាប់តាំងពីឆ្នាំ២០១៩ ដោយសារគម្រោងជាច្រើនត្រូវពន្យាពេល។ លោកស្រីបានបន្តថា នៅក្នុងឆ្នាំ ២០១៩ ដីនៅតំបន់ Ploenchit-Lumpini

  • អរគុណអូស្រ្តាលី! ខណៈបន្តផ្ដល់ជំនួយ ៥០លានដុល្លារ ក្នុងមួយឆ្នាំដល់កម្ពុជា ដើម្បីជួយលើរឿងមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 4, 2021 Khmernote

    ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋាភិបាលអូស្ដ្រាលី នឹងបន្ត​ផ្តល់​ជំនួយចំនួន ៥០លានដុល្លារ ដល់កម្ពុជាក្នុងមួយឆ្នាំ សម្រាប់ជួយប្រជាពលរដ្ឋ​ជា​ជនពិការ ស្ដ្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ និងជនជាតិដើមភាគតិចក្នុងប្រទេស កម្ពុជា។ ក្នុងដំណើរចុះទស្សនកិច្ចពិនិត្យគម្រោងគណនេយ្យភាពសង្គម(ISAF) របស់​អង្គការ ទស្សនៈពិភពលោកប្រចាំស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ខេត្ដព្រះវិហារ កាលពី​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម Kang Pablo ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំ​ព្រះរាជា​ណាចក្រកម្ពុជាបានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តផ្តល់ជំនួយ ៥០លានដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាជនពិការ ស្ត្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ និងជនជាតិដើមភាគតិច ព្រមទាំងវិស័យសំខាន់ៗមួយ​ចំនួនទៀត ដូចជា វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។

  • ចិន នឹងបញ្ជូនវ៉ាក់សាំង Covid-19 ចំនួន ១០ លានដូសទៅឲ្យប្រទេសកំពុងអភិវឌ្ឍន៍ ខណៈប្រទេសអ្នកមានប្រមូលទិញវ៉ាក់សាំងស្តុកទុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 4, 2021 Khmernote

    ប្រទេសចិនកាលពីថ្ងៃទី០៣ ខែកុម្ភៈ ម្សិលមិញនេះបានប្រកាសពីផែនការផ្ដល់វ៉ាក់សាំងការពារវីរុស​ Covid-19 ចំនួន ១០លានដូសទៅឲ្យប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈគំនិតផ្ដួចផ្ដើម COVAX នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិនកំពុងឆ្លើយតបទៅនឹងសំណើរបស់អង្គការសុខភាពពិភពលោក នៅពេលដែលប្រទេសកំពុងអភិវឌ្ឍន៍កំពុងព្យាយាមបំពេញកង្វះខាតដែលបានព្យាករថានឹងដំណើរការនៅខែមីនា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីវ៉ាក់សាំងដែលប្រទេសចិនបានផ្តល់ទៅឱ្យ COVAX នោះទេ។ គួរឲ្យដឹងថា COVAX ត្រូវបានសម្របសម្រួលដោយអង្គការសុខភាពពិភពលោក និងសម្ព័ន្ធវ៉ាក់សាំងដើម្បីធានាថា បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមទទួលបានការចាក់ថ្នាំបង្ការរោគគ្រប់គ្រាន់ ខណៈដែលប្រទេសអ្នកមានស្តុកស្តម្ភបានបង្កើនចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃថ្នាំវ៉ាក់សាំងនាពេលខាងមុខនេះ ពីក្រុមហ៊ុនផលិតវ៉ាក់សាំងភាគខាងលិច។ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ លោក Wang Wenbin បានមានប្រសាសន៍ថា៖ «

  • ម្ចាស់ចំការស្វាយចន្ទីជាង ៣០ហិកតា ចែកបទពិសោធន៍ជាប់ខ្លួនជាង ១៥ឆ្នាំ ក្នុងការដាំដុះដើម្បីទទួលបានទិន្នផលខ្ពស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 3, 2021 Khmernote

    កសិករដាំស្វាយចន្ទីនៅខេត្តកំពង់ធំ បានចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទីដល់ប្រជាពលរដ្ឋដទៃទៀត ដែលមានបំណងចង់ដាំ ដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស។ លោក អួន ស៊ីឡុត ម្ចាស់ចម្ការស្វាយចន្ទីនៅខេត្តកំពង់ធំ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកមានចម្ការស្វាយចន្ទីចំនួន ៤ប្រភេទ មានផ្ទៃដីប្រមាណជាង៣០ហិកតា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។ លោកបានបន្តថា ពូជស្វាយចន្ទីរបស់លោក គឺបានទិញក្នុងស្រុក និងខ្លះទៀតនាំចូលពីប្រទេសជិតខាង សម្រាប់បង្កាត់ពូជដាំ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ លោកបន្ថែមថា សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ដាំស្វាយចន្ទី គួរតែស្វែងយល់ឱ្យច្បាស់ពីបច្ចេកទេសដាំ ជ្រើសរើសដីដាំ ដែលមានល្បាយខ្សាច់ ដែលមិនជាំទឹក ព្រោះដីនេះ ជាដីប្រភេទអន់តែវាជាប្រភេទដីល្អសម្រាប់ដាំស្វាយចន្ទី។

  • ថៃ បើកភ្លើងខៀវ ចំពោះការប្រើផ្លាកលេខពិសេសផ្ទាល់ខ្លួន ហើយចំណូលពីការដេញថ្លៃ នឹងផ្ដល់ទៅមូលនិធិ «សុវត្ថិភាពនៅលើផ្លូវថ្នល់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 3, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National Thailand នៅថ្ងៃទី០៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រទេសថៃបានបើកភ្លើងខៀវ ចំពោះការប្រើផ្លាកលេខរថយន្តឈ្មោះផ្ទាល់ខ្លួន។ បើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisulee Traisaranakul បានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារម្សិលមិញនេះ បានអនុម័តលើគោលការណ៍ប្រើឈ្មោះរបស់មនុស្សម្នាក់ៗនៅលើផ្លាកលេខរថយន្ត។ លោកស្រីបានបន្តឲ្យដឹងថា ឈ្មោះត្រូវតែមានព្យញ្ជនៈយ៉ាងតិចពីរ ហើយអាចមានស្រៈរឺសញ្ញា និងអាចបន្តដោយលេខ។ លើសពីនេះស្លាកលេខរថយន្តនេះនឹងត្រូវបានចាត់ទុកថាជា “ផ្លាកលេខពិសេស” ដែលផ្ដល់សិទ្ធិសម្រាប់តែរថយន្តផ្ទាល់ខ្លួនដែលមានតិចជាង ៧ កៅអីតែប៉ុណ្ណោះ។ តាមរយៈការលើកឡើងរបស់ អ្នកនាំពាក្យរងរដ្ឋាភិបាលដដែល ផ្លាកពិសេសអាចទទួលបានតាមរយៈការដេញថ្លៃមួយដែលរៀបចំឡើងដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដោយប្រាក់ចំណូលពីការដេញថ្លៃ នឹងផ្ដល់ទៅមូលនិធិ «សុវត្ថិភាពនៅលើផ្លូវថ្នល់»។ ទន្ទឹមនឹងនេះដែរ លោកស្រី Jantira Buruspat

  • ក្រុមហ៊ុនអាកាសចរណ៍មួយនៅវៀតណាម ចំណេញ ៣លានដុល្លារ ក្នុងពេលកូវីដរាតត្បាត ខណៈក្រុមហ៊ុនផ្សេងទៀតខាតបះជើងគ្រប់គ្នា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 3, 2021 Khmernote

    ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោករបស់វៀតណាម Vietjet បានកត់ត្រាប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួចចំនួន ៧០ពាន់លានដុង (ប្រមាណ ៣លានដុល្លារ) ក្នុងឆ្នាំ២០២០ បើទោះបីជាវីរុស Covid-19 បានរាតត្បាត​ និងវាយប្រហារខ្លាំងទៅលើក្រុមហ៊ុនអាកាសចរណ៍ក៏ដោយ។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនថា ក្រុមហ៊ុនធ្វើឱ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍មួយចំនួន នៅក្នុងពិភពលោកដែលមិនបានកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន។ ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី២ នៅវៀតណាមទាក់ទងនឹងចំណែកទីផ្សារមួយនេះ បានរាយការណ៍ថា​ ប្រាក់ចំណូលសរុបមានចំនួន ១៨.២ ទ្រីលានដុងកាលពីឆ្នាំមុន ដែលធ្លាក់ចុះ ៦៤% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះ សេចក្ដីថ្លែងការណ៍ក៏បានកត់សម្គាល់ផងដែរថា យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនប្រាក់ចំណូលបន្ថែមមានជិត ៥០% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ ២០២០។ ការកើនឡើងនៃប្រាក់ចំណេញនេះទៀតសោត