- ទេសចរណ៍ទេសចរណ៍ February 3, 2021 Khmernote
ក្រសួងបរិស្ថានជាសេនាធិការរបស់រាជរដ្ឋាភិបាល និង ជាប្រធានក្រុមការងារក្នុងការសិក្សា និង ពិនិត្យទៅលើតំបន់ទេសភាព និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំត្បែងបានរៀបចំបញ្ជីត្រៀមសម្រាប់ស្នើសុំទៅអង្គការយូណេស្កូដើម្បីដាក់ភ្នំធម្មជាតិសម្បូណ៌ព្រៃឈើធំៗនេះ ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោក។ នេះបើតាម ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានឱ្យដឹងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និង ក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត – ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ នៅថ្ងៃទី ២៩ – ៣១ ខែមករាឆ្នាំ ២០២១ ដោយមានឧបត្ថម្ភគាំទ្រពីគម្រោងUSAID ព្រៃឡង់បៃតង និង អង្គការ WCS។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 3, 2021 Khmernote
កាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានប្រកាសថា ខ្លួនបានត្រៀមថវិកាចំនួន ២៥លានដុល្លារអាមេរិក ដើម្បីជួយរដ្ឋាភិបាលហ្វីលីពីនក្នុងការទិញវ៉ាក់សាំងវីរុស Covid-19។ ធនាគារ អភិវឌ្ឍន៍អាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះ បានឲ្យដឹងថា ការផ្តល់ហិរញ្ញប្បទាននេះនឹងបានមកពីគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីដោះស្រាយនិងកំណត់ដែននៃវីរុស Covid-19 ដែលធនាគារបានអនុម័តកាលពីខែសីហា។ ជាមួយគ្នានេះដែរ ថវិកាដែលត្រូវបានបម្រុងទុកសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង នឹងអនុវត្តតាមតម្រូវការទទួលបានវ៉ាក់សាំង និងការទទួលបានសិទ្ធិ នៅក្រោមមជ្ឈមណ្ឌលទទួលការចាក់ថ្នាំបង្ការអាស៊ីប៉ាស៊ីហ្វិករបស់ (APVAX) ដែលបានបង្កើតឡើងកាលពីខែធ្នូឆ្នាំមុន ដោយមានហិរញ្ញប្បទានចំនួន ៩ ពាន់លានដុល្លារ។ ធនាគារក៏បានបន្ថែមផងដែរថា ការផ្តល់ហិរញ្ញប្បទាននេះ ក៏នឹងអនុវត្តតាមការអនុវត្តន៍ល្អបំផុតលើពិភពលោក ស្តីពីវិធានការណ៍ការពាររួមទាំងការគ្រប់គ្រងការខ្ជះខ្ជាយនៃការផ្គត់ផ្គង់វេជ្ជសាស្ត្រ។ គួរបញ្ជាក់ផងដែរ បច្ចុប្បន្នប្រទេសហ្វីលីពីន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ February 3, 2021 Khmernote
លោក Jeff Bezos ដែលត្រូវបានគេស្គាល់គ្រប់គ្នាថា ជាអ្នកមានបំផុតលំដាប់ទី១ លើពិភពលោកបានប្រកាសពីថ្ងៃអង្គារម្សិលមិញថា លោកនឹងបោះបង់តួនាទីរបស់លោកជានាយកប្រតិបត្តិក្រុមហ៊ុន Amazon នៅចុងឆ្នាំនេះ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិចបានរាយការណ៍ពីការកើនឡើងនូវប្រាក់ចំណេញ និងប្រាក់ចំណូលលនៅក្នុងត្រីមាសនៃថ្ងៃឈប់សម្រាកកន្លងទៅនេះ។ បន្ទាប់ពីការប្រកាសរបស់មហាសេដ្ឋីរូបនេះ ក្រុមហ៊ុន Amazon បានឲ្យដឹងថា លោក Andy Jassy ដែលជាប្រធានក្រុមហ៊ុន Amazon Web Services នឹងចូលកាន់តំណែងជានាយកប្រតិបត្តិនៅត្រីមាសទី ៣ ។ គួរឲ្យដឹងថា ការប្រកាសនេះធ្វើឡើងនៅពេលដែលក្រុមហ៊ុន Amazon បានរាយការណ៍ពីត្រីមាសនៃថ្ងៃឈប់សម្រាកដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងប្រាក់ចំណេញច្រើនជាងទ្វេដងរហូតដល់ដល់ ៧.២ ពាន់លានដុល្លារ និងប្រាក់ចំណូលកើនឡើង ៤៤%
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 3, 2021 Khmernote
រដ្ឋមន្រ្តីកសិកម្មបានឱ្យដឹងថា នៅឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) ត្រៀមនាំចេញផ្លែស្វាយ កែវរមៀតស្រស់ឱ្យបានចំនួន ១,០០០ តោន បន្ថែមទៀតទៅកាន់ទីផ្សារកូរ៉េខាងត្បូង។ យោងតាមផេកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា អគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបាននិងកំពុងខិតខំពុះពារ ធ្វើការចរចាយ៉ាងស្វិតស្វាញ បញ្ចុះបញ្ចូល និងដោះស្រាយ នូវរាល់បញ្ហាដែលជារបាំងបច្ចេកទេសក្នុងដំណើរការ នាំចេញផ្លែស្វាយកែវរមៀតស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ។ យន្តការនេះបានធ្វើឡើងស្របតាមការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងធ្វើការនាំចេញ ដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាលជាសកល នៃជំងឺឆ្លងកូវីដ-១៩ ដែលជំរុញការដោះស្រាយបញ្ហាទីផ្សារ កសិផលរបស់ប្រជាកសិករកុំឱ្យជន់ជោរចោលអត់ប្រយោជន៍។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ជាលទ្ធផលរយ:ពេល០៤ឆ្នាំ ផលិតផលផ្លែស្វាយកែវរមៀតស្រស់របស់កម្ពុជា ត្រូវបាននាំចេញ
- ទេសចរណ៍ទេសចរណ៍ February 2, 2021 Khmernote
សម្រស់រមណីយដ្ឋានទឹកឈូ និងភ្នំបូកគោ នៅតែជាគោលដៅទេសចរណ៍គ្មានការជិនណាយដោយសារនៅតំបន់នោះ មានអាកាសធាតុត្រជាក់ បានធ្វើឱ្យរុក្ខជាតិទាំងឡាយរីកស្រស់គ្រប់រដូវ ព្រមទាំងមានទេសភាពធម្មជាតិខៀវស្រងាត់ លាយឡំនឹងផ្ទាំងថ្មធំៗជាច្រើន នៅរាយប៉ាយក្រោមដើមរុក្ខជាតិ និងនៅតាមជ្រលងដងអូរ ខ្លះទៀតនៅកណ្តាលវាល ដែល ធ្វើឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៏ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាថា រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោនេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរច្រើនបំផុតសម្រាប់ខេត្តកំពត ខណៈដែលតំបន់ទាំង២នេះ ទទួលភ្ញៀវទេសចរ ទៅលេងកម្សាន្តរហូតដល់ជាង៧០ភាគរយក្នុង១ឆ្នាំៗ។ លោកបន្តថា តំបន់រមណីយដា្ឋនទឹកឈូ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតសម្រាប់ខេត្តកំពត ដោយសារទីនោះមានទឹកហូរកាត់ស្ពានកំពង់បាយ មានចម្ងាយជាង ៨គីឡូម៉ែត្រ ហើយមានទឹកថ្លាឈ្វេងមើលឃើញដល់បាតដី មានទឹកហូរតិចៗមិនចេះដាច់ សូម្បីតែនៅរដូវប្រាំង ពេលខ្លះទឹកហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗ បែកផ្កាត្រែង អាចឱ្យយើងហែលលេងយ៉ាងសប្បាយរីករាយ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ February 2, 2021 Khmernote
លោក Bill Gates អ្នកមានជាងគេទី៣ លើពិភពលោក និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានព្រមានថាការរីករាលនៃជំងឺរាតត្បាតនាពេលនៃខាងមុខអាចនឹងអាក្រក់ជាង ១០ដង ធៀបនឹងវីរុស Covid-19 ហើយមនុស្សជាតិមិនបានត្រៀមខ្លួនសម្រាប់វាឡើយ។ ជាមួយគ្នានេះ លោកក៏បានទទូចផងដែរថា ប្រជាជនត្រូវរៀនសូត្រពីវីរុស Covid-19 ដែលកំពុងរាតត្បាត និងកំពុងផ្ដល់មេរៀនដល់មនុស្ស នេះបើយោងតាមការដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ដែលបានធ្វើការសម្ភាសន៍ជាមួយនឹងមហាសេដ្ឋីរូបនេះ។ នៅក្នុងកិច្ចសម្ភាសន៍លោក Bill Gates បានមានប្រសាសន៍ថា៖ « យើងមិនបានត្រៀមខ្លួនសម្រាប់ការរាតត្បាតបន្ទាប់ទេ ហើយបច្ចុប្បន្នយើងឃើញហើយថា ជំងឺរាតត្បាតពិតជាអាក្រក់ ប៉ុន្តែការរាតត្បាតនាពេលអនាគតអាចធ្ងន់ធ្ងរជាងនេះ ១០ដង »។ គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលមហាសេដ្ឋីល្បីឈ្មោះរូបនេះ បានព្រមានពីជម្ងឺរាតត្បាតនាពេលអនាគត
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 2, 2021 Khmernote
បើតាមសហពន្ធ័ស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈនេះ បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១ ទៅកាន់ទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤ ២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិក មានការថយចុះជារួម ៣២.០៧% ជាពិសេស គឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប ដែលបានធ្លាក់ចុះជិត៦០% ខណៈដែលទីផ្សារប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត៨% បើប្រៀបធៀបនឹងខែមករា ឆ្នាំមុន។ ជាមួយគ្នានោះទីផ្សារប្រទេសចិន បានកាន់កាប់ចំណែក ៤៧.១៥% នៃការនាំចេញសរុប មានការកើនឡើង ៧.៧% បើធៀបនឹងខែមករា ឆ្នាំមុនដូចគ្នា។ ជុំវិញការធ្លាក់ចុះនៃការនាំចេញអង្ករ ក្នុងខែមករានេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 2, 2021 Khmernote
ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថានឹងខាតបង់ប្រាក់ចំនួន ៥០លានបាត (ជាង ១.៦ លានដុល្លារ) ក្នុងមួយថ្ងៃពីការធ្វើពាណិជ្ជកម្មតាមព្រំដែន ដោយសារការដឹកជញ្ជូនទំនិញមិនមានភាពងាយស្រួល និងការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរឹងដោយរដ្ឋបាលយោធាមីយ៉ាន់ម៉ា។ យោងតាមនាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃលោក Aat Pisanwanich បានឲ្យដឹងថា ផលប៉ះពាល់អាចនឹងមានដល់ជាង ១.៥ ទៅ ២ ពាន់លានបាតក្នុងមួយខែ ប្រសិនបើការត្រួតពិនិត្យសន្តិសុខនៅតែបន្តរឹតបន្តឹង។ ប្រភពខាងលើបានបន្ថែមថា ការខាតបង់ចំពោះប្រទេសថៃពឹងផ្អែកលើកំរិតនៃទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងមីយ៉ាន់ម៉ាដែលនឹងជះឥទ្ធិពលទាំងអំណាចទិញ និងការវិនិយោគនៅក្នុងប្រទេសជិតខាង។ ជាមួយនឹងអំណាចទិញទាបជាងនេះ ប្រទេសមីយ៉ាន់ម៉ាដែលកំពុងរងការវាយប្រហារដោយវីរុស Covid-19 ផងដែរនោះ ទំនងជានឹងនាំចូលទំនិញពីប្រទេសថៃតិចជាងមុន។ ជាមួយគ្នានេះ ស្ថានភាពបច្ចុប្បន្នដែលបង្ហាញយ៉ាងច្បាស់ពីភាពមិនប្រាកដប្រជាផ្នែកនយោបាយខ្ពស់ អ្នកវិនិយោគបរទេសត្រូវបានគេរំពឹងថា នឹងចំណាយពេល ២-៣ខែ ដើម្បីវាយតម្លៃផលប៉ះពាល់ ហើយរង់ចាំមើលថាតើរបបយោធាគ្រប់គ្រងស្ថានការណ៍យ៉ាងដូចម្តេច។










