ព័ត៌មានចុងក្រោយ
  • ក្រុងបាងកក នឹងប្រែមកសភាពធម្មតាវិញបណ្ដើរៗ ក្រោយអាជីវកម្មចំនួន ៣៧ប្រភេទ អនុញ្ញាតឲ្យបើកឡើងវិញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 1, 2021 Khmernote

    អភិបាលក្រុងបាងកកលោក Aswin Kwanmuang កាលពីចុងសប្ដាហ៍មុន បានអនុញ្ញាតឲ្យអាជីវកម្មចំនួន ៣៧ប្រភេទ នៅក្នុងក្រុងបើកដំណើរការឡើងវិញ បន្ទាប់ពីបញ្ជាឲ្យបិទដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស Covid-19។ សេចក្ដីជូនដំណឹងរបស់អភិបាលក្រុងបានធ្វើឡើងបន្ទាប់ពីមានការយល់ព្រមពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពីវីរុស Covid-19 (CCSA) សម្រាប់ការបន្ធូរបន្ថយ។ បទបញ្ជាដែលត្រូវបានអនុម័តដោយគណៈកម្មធិការបង្ការជំងឺឆ្លងនេះ នឹងចូល​ជាធរមាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ប្រភពដដែលបានបន្តឲ្យដឹងថា បើទោះបីជា អភិបាលក្រុងបាងកកអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មមួយចំនួនក៏ពិតមែន តែក៏អាជីវកម្មមួយចំនួនមិនទាន់អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះឡើយ។ ក្នុងនោះអាជីវកម្មដែលនៅតែបន្តបិទទ្វារួមមាន ហាងស្រា បារ ហាងខារ៉ាអូខេ កន្លែងម៉ាស្សា កន្លែងម៉ាស្សា​ កន្លែងជល់មាន់ផ្សេងៗ និងមជ្ឈមណ្ឌលថែទាំកុមារ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់មួយចំនួននៅក្នុងក្រុង។ ជាមួយគ្នានេះ អាជីវកម្មដែលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក៏ត្រូវឲ្យជៀសវាងសកម្មភាពដែលអាចបង្កហានិភ័យ និងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស

  • វៀតណាម ផ្តួលប្រទេសជិតខាង និង​ចិន ក្នុងការខំប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេនៅអាស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 30, 2021 Khmernote

    យោងតាមសារព័ត៌មាន CNBC បានឲ្យដឹងថា ប្រទេសវៀតណាមបានធ្វើបានល្អប្រសើរជាងដៃគូក្នុងតំបន់របស់ខ្លួនរួមទាំងប្រទេសចិនផងដែរ ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២០ ។ ជាមួយគ្នានេះទោះបីជាសេដ្ឋកិច្ចខ្លះមិនទាន់បានរាយការណ៍ពីតួលេខនៅត្រីមាសទី ៤ ក៏ដោយ ក៏ការប៉ាន់ស្មានដែលត្រូវបានធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកពីប្រភពផ្លូវការនិងស្ថាប័នពហុភាគីដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ បានរកឃើញថា ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ច ៣ នៅអាស៊ី ដែលទទួលបានកំណើនកាលពីឆ្នាំមុន រួមជាមួយកោះតៃវ៉ាន់ និងចិនដីគោក។ ទន្ទឹនឹងនេះ រដ្ឋាភិបាលវៀតណាមបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចបានកើនឡើង ២.៩ ភាគរយកាលពីឆ្នាំមុនធៀបនឹងកំណើន ២.៣ ភាគរយរបស់ប្រទេសចិន រួមទាំងសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតដូចជា កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ហុងកុង និងឥណ្ឌា។ មិនតែប៉ុណ្ណោះទេ សារព័ត៌មាន CNBC

  • អ្នករត់តាក់ស៊ី និងអ្នកដឹកជញ្ជូនទាំងអស់ នៅប្រទេសថៃ អំពាវនាវរកជំនួយពីរដ្ឋាភិបាល ខណៈរកចំណូលមិនបានរ៉ាប់រងជីវភាពលែងជាប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 30, 2021 Khmernote

    វីរុសរាតត្បាតកូវីដ-១៩ មិនត្រឹមតែសម្លាប់ជិវិតមនុស្សប៉ុណ្ណោះទេ តែក៏វាយប្រហារសេដ្ឋកិច្ច វិស័យទេសចរណ៍ និងសម្លាប់ការងារជាច្រើននៅលើពិភពលោក។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺបានរុញច្រានឲ្យមនុស្សជាច្រើននៅលើពិភពលោកធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ប្រជាជនថៃក៏រងការវាយប្រហារយ៉ាងចាស់ដៃដែរពីវីរុសរាតត្បាត ដែលផ្ទុះឡើងម្ដងហើយ ម្ដងទៀត រហូតបង្ខំឲ្យរដ្ឋាភិបាលត្រូវសម្រេចរឹតបន្តឹងទាំងតំបន់ និងប្រទេសឡើងវិញ។ ហើយនៅពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា សហជីពអ្នកបើកតាក់ស៊ីថៃ និងអ្នកបើកបររថយន្តថៃ បានប្រគល់សំណើជាផ្លូវការទៅគណៈកម្មាធិការការងាររដ្ឋាភិបាល ដើម្បីដាក់សំណើទៅរដ្ឋាភិបាលស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ប្រភពដដែល​បានឲ្យដឹងថា ស្ទើរតែគ្រប់វិស័យទាំងអស់នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសនេះ បានទទួលរងនូវផលប៉ះពាល់ពីការបិទទ្វារ និងការបិទព្រំដែន។ មួយវិញទៀតអ្នកស្ថិតនៅក្នុងវិស័យនេះត្រូវខកខានទទួលបានចំណូល ដែលបានមកពីភ្ញៀវទេសចរ ៤០ លាននាក់ ឬ រាប់លាននាក់ដែលបានត្រឡប់មកកម្សាន្តក្នុងប្រទេសនៅឆ្នាំ២០២០ និងឆ្នាំនេះ ដូចកាលពី

  • រោងចក្រផលិតស្បែកជើង ដែលមានទុនវិនិយោគប្រមាណ ៥.៥ លានដុល្លារ និងអាចបង្កើតការងារដល់ប្រជាជនក្នុងតំបន់ជិត ២​ ពាន់កន្លែងនឹងត្រូវបានសាងសង់ក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 30, 2021 Chan Sreyny

    រោងចក្រផលិតស្បែកជើង ដែលមានទុនវិនិយោគប្រមាណ ៥.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩១០ កន្លែងនឹងត្រូវបានសាងសង់នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានចែករំលែកនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ បន្ទាប់ពីមានការយល់ព្រមលើគម្រោងវិនិយោគនេះ។ រោងចក្រផលិតស្បែកជើងនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន UNICORN FOOTWEAR CO., LTD ។ គួររំលឹកផងដែរថា ចាប់តាំងពីដើមខែមករានេះ CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៧ រួមមានគម្រោងខាងលើដែលមានទឹកប្រាក់វិនិយោគជិត ២៧.៦ លានដុល្លារ

  • បុគ្គលិកក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់មីយ៉ាន់ម៉ាប្រមាណ ៥៦០,០០០ នាក់ត្រូវបានបាត់បង់ការងារធ្វើ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 30, 2021 Chan Sreyny

    យោងតាមប្រធានសមាគមទេសចរណ៍ភូមា (UMTA) លោក Naung Naung Han បានឱ្យដឹងថា បុគ្គលិកប្រហែល ៧០% នៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានបញ្ឈប់ការងារដោយសារជំងឺរាតត្បាត Covid-19 ។ លោក Han បានមានប្រសាសន៍ថា « ជំងឺរាតត្បាត បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចដែលបណ្តាលឱ្យប្រាក់ចំណូលធ្លាក់ចុះ »។ បុគ្គលិកប្រហែល ៥៦០,០០០ នាក់ក្នុងចំណោមបុគ្គលិកជាង ៨០០,០០០ នាក់នៅក្នុងអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍បានបាត់បង់ការងារធ្វើ ខណៈពេលដែលមានការរាតត្បាតនៃជំងឺ Covid-19 នេះបើយោងតាមការព្យាករណ៍របស់អង្គការក្នុងស្រុក និងអន្តរជាតិរបស់មីយ៉ាន់ម៉ា។ ប្រទេសមីយ៉ាន់ម៉ា បានផ្អាកការចូលសម្រាប់ភ្ញៀវទេសចរទាំងអស់ និងបានផ្អាកប្រតិបត្តិការហោះហើរអន្តរជាតិដើម្បីទប់ស្កាត់ការរីករាលនៃជំងឺរាតត្បាតនេះ តាមរយៈការធ្វើដំណើរតាមផ្លូវអាកាសចាប់តាំងពីថ្ងៃទី

  • ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិនាំចំណូលរាប់លានដុល្លារចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 30, 2021 Chan Sreyny

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ នាំចំណូលថវិការាប់លានដុល្លារចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន។ ឯកឧត្តម បានជំរុញការចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិដែលកម្ពុជាមានដល់ពលរដ្ឋ និងទេសចរបរទេសក៏ដូចចូលរួមបណ្តុះស្មារតីស្រឡាញ់ និងការពារបរិស្ថាននិងធនធានធម្មជាតិដល់សាធារណជនផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២០ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់សហគមន៍ចំនួន ២២ ក្នុងតំបន់ការពារធម្មជាតិ ១២ កន្លែងស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានប៉ាន់ស្មានថាបានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋានប្រមាណជាង ២៥.២១ លានដុល្លារដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣៦,៥៤៥នាក់ (ភ្ញៀវទេសចរជាតិចំនួន ៥២៩,១៦០នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧,៣៨៥នាក់)។ បើតាមឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន

  • ខាតមិនចេះតិច! ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ជប៉ុន ប្រកាសពីការខាតបង់សុទ្ធក្នុងរយៈពេល ៩ ខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 30, 2021 Khmernote

    ក្រុមហ៊ុន ANA Holdings ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទាំង ២ របស់ជប៉ុនបានប្រកាសពីការខាតបង់សុទ្ធក្នុងរយៈពេល ៣ត្រីមាស នៃឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK ក្រុមហ៊ុន ANA និយាយថា ការលក់ជាក្រុមរបស់ខ្លួននៅក្នុងរយៈពេលពីខែមេសាដល់ខែធ្នូ មានប្រមាណតែ ៥ ពាន់លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះ គឺធ្លាក់ចុះ ៦៦.៧% គិតជាប្រាក់យ៉េន ខណៈគិតជាប្រាក់ដុល្លារខាតបង់សុទ្ធមានប្រហែល ៣ ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនបានបន្តឲ្យដឹងថា បញ្ហាទាំងអស់នេះត្រូវបានជំរុញដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកដំណើរនៅលើជើងហោះហើរទាំងក្នុងស្រុកនិងអន្តរជាតិ ក៏ដូចជាការបាត់បង់ដែលទាក់ទងនឹងការកាត់យន្ដហោះចេញពីកងនាវារបស់ខ្លួន។ ជាមួយគ្នានេះបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះទើបតែប្រតិបត្តិការ ២០% នៃជើងហោះហើរអន្តរជាតិដែលបានគ្រោងទុក ហើយ ៣០%

  • ទេសចរណ៍ពិភពលោក រងការខាតបង់ខ្លាំងបំផុតមិនធ្លាប់មានក្នុងឆ្នាំ ២០២០ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 30, 2021 Chan Sreyny

    យោងតាមអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ទេសចរណ៍ពិភពលោកបានទទួលនូវកំណត់ត្រាអាក្រក់បំផុតក្នុងឆ្នាំ ២០២០ ដោយសារតែការធ្លាក់ចុះនូវតម្រូវការដែលមិនធ្លាប់មាន និងការរឹតត្បិតការធ្វើដំណើរដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 ។ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយថា « ការមកដល់របស់អន្តរជាតិបានធ្លាក់ចុះប្រមាណ ១ ពាន់លាននាក់នៅឆ្នាំ ២០២០ បើធៀបនឹងឆ្នាំមុនដែលជាលទ្ធផលធ្វើឱ្យមានការខាតបង់នូវចំណូលពីការនាំចេញប្រមាណ ១.៣ ទ្រីលានដុល្លារ »។ របាយការណ៍បានបន្ថែមថា តួលេខនេះគឺច្រើនជាង ១១ ដងនៃការបាត់បង់ដែលបានកត់ទុកក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៩ ។ តាមតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិយ៉ាងខ្លាំងរហូតដល់ ៨៤% ។ ទ្វីបអាហ្រ្វិក និងមជ្ឈឹមបូព៌ាបានធ្លាក់ចុះ ៧៥% ។ នៅអឺរ៉ុបឃើញថា មានការធ្លាក់ចុះ ៧០%