- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 29, 2021 Khmernote
អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់គ្រប់ៗគ្នាថា ជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរស គឺ អ្នកឧកញ៉ា ហុង ពីវ បានបន្ដឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដ៏ច្រើនរហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ ការប្រគល់ថវិកាទាំងអស់នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ហើយក៏ចំថ្ងៃពិសេសគឺ ថ្ងៃខួបកំណើតរបស់អ្នកឧកញ៉ា ហុង ពីវ គម្រប់អាយុ៦៦ឆ្នាំផងដែរ។ យ៉ាងណាមិញនេះជាលើកទី៥ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ចាគថវិកាដ៏ច្រើនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពីឆ្នាំ២០១៦ អ្នកឧកញ៉ា បានឧបត្ថម្ភ ១លានដុល្លារ ឆ្នាំ២០១៧ ឧបត្ថម្ភ ២លានដុល្លារ ឆ្នាំ២០១៨ ២,១៦៨,៨៨៨ដុល្លារ,
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 29, 2021 Chan Sreyny
សភាប្រទេសជប៉ុន បានអនុម័តនូវថវិកាបន្ថែមទី៣ សម្រាប់ឆ្នាំ ២០២០ ដែលមានទឹកប្រាក់សរុបចំនួន ១៩.១៨ ទ្រីលានយ៉េន (១៨៥ ពាន់លានដុល្លារ) ដើម្បីបង្កើនវិធានការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃជំងឺរាតត្បាត Covid-19 ទោះបីជាមានការរិះគន់រដ្ឋាភិបាលអំពីរបៀបដែលប្រាក់នឹងត្រូវបានប្រើប្រាស់ក៏ដោយ។ ប្រទេសជប៉ុន បានប្រឈមនឹងការផ្ទុះឡើងនៃរលកទី៣ នៃជំងឺ Covid-19 ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដែលបានបង្ខំឲ្យលោកនាយករដ្ឋមន្រ្តី Yoshihide Suga ប្រកាសអាសន្នជាលើកទី២ នៅក្នុងទីក្រុងតូក្យូ និងខេត្តចំនួន ១០ ផ្សេងទៀតកាលពីដើមខែមករា។ គណៈរដ្ឋមន្រ្តីជប៉ុន កាលពីខែមុនបានអនុម័តថវិកាបន្ថែមចំនួន ៤.៣៦ ទ្រីលានយ៉េនសម្រាប់វិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ភោជនីយដ្ឋាន និងរង្គសាលដែលកាត់បន្ថយម៉ោងធ្វើការតាមការស្នើសុំរបស់រដ្ឋាភិបាលខេត្ត និងជួយស្ថាប័នវេជ្ជសាស្ត្រដើម្បីធានាបានគ្រែបន្ថែមសម្រាប់អ្នកជំងឺ
- អាជីវកម្មអាជីវកម្ម January 29, 2021 Khmernote
ក្រុមហ៊ុន Apple និង Facebook កាលពីពេលថ្មីៗនេះ បានប្រកាសពីការកើនឡើងយ៉ាងខ្លាំងនៃការលក់ និងប្រាក់ចំណេញនៅក្នុងត្រីមាសដែលគិតចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២០ ចំពេលផ្ទុះឡើងរលកថ្មីនៃវីរុស Covid-19។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទាំងពីរនេះ បានចេញផ្សាយរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ពួកគេកាលពីថ្ងៃពុធ ក្នុងនោះ Apple បានរាយការណ៍ថា ប្រាក់ចំណូលរបស់ខ្លួនសម្រាប់រយៈពេលនេះឈានដល់ ១១១.៤ ពាន់លានដុល្លារដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានប្រចាំត្រីមាសរបស់ខ្លួន។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនបានរាយការណ៍អំពីការកើនឡ់ងខ្លាំងនៃការលក់ទូរស័ព្ទ iPhone និងឧបករណ៍ដែលត្រូវបានប្រើសម្រាប់ការងារទូរគមនាគមន៍ដូចជា កុំព្យូទ័រយួរដៃ និងកុំព្យូទ័រថេប្លេត។ ដែលការលក់ទាំងនេះត្រូវបានជំរុញដោយអ្នកប្រើប្រាស់ សម្រាប់ធ្វើការ និងស្នាក់នៅក្នុងផ្ទះ ហើយជាលទ្ធផល ក្រុមហ៊ុន Apple រកប្រាក់ចំណូលបានជិត ២៩
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 29, 2021 Chan Sreyny
យោងតាមលោក Kulaya Tantitemit អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធថៃ (FPO) បានឱ្យដឹងថា ខណៈពេលដែលវិធានការណ៍ជំរុញត្រូវបានដាក់ចេញដើម្បីទ្រទ្រង់សេដ្ឋកិច្ច ហើយទីផ្សារនាំចេញត្រូវបានគេរំពឹងថានឹងមានការងើបឡើងវិញនៅឆ្នាំនេះ ប៉ុន្តែការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរបរទេសបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច។ FPO បានកែប្រែការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃមកនៅត្រឹម ២.៨% ពីការព្យាករលើកមុន ៤.៥% ដែលស្របទៅនឹងការព្យាករណ៍ថ្មី ដោយចំនួនភ្ញៀវទេសចរនឹងធ្លាក់ចុះពី ៨ លានទៅ ៥ លាននាក់ជាមួយនឹងប្រាក់ចំណូលទេសចរណ៍សរុបធ្លាក់ចុះពី ៣៣០ ពាន់លានបាត (ជាង ១១ ពាន់លានដុល្លារ) ទៅ ៣៦០ ពាន់លានបាត (ជាង ១២ ពាន់លានដុល្លារ)។ វិស័យទេសចរណ៍របស់ប្រទេសថៃ ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាត Covid-19
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 29, 2021 Khmernote
ក្រុមហ៊ុនម៉ុងឬទ្ធី ស្ទឹងត្រែង បានរៀបចំផែនការដាំស្វាយចំនួន (២លានដើម) បន្ថែមទៀតនៅលើផ្ទៃដី ២.០០០ហិកតា ក្នុងឆ្នាំ២០២១នេះ ដែលផែនការនេះនឹងបង្កើតបានការងារធ្វើ ជូនកម្មករស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៅ ក្នុងសម័យកូវីដ-១៩ ។ ក្នុងសកម្មភាពថែទាំស្វាយនៅក្រុមហ៊ុន (ម៉ុងឬទ្ធីគ្រុប) ស្ទឹងត្រែង ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំ-ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២១ លោក សុង គ័រឈៀង ជនជាតិចិនជាប្រធានផ្នែកបច្ចេកទេសដាំដុះនិងថែទាំ ដំណាំស្វាយបានបញ្ជាក់ថា ក្រុមហ៊ុនបានផ្លាស់ប្តូរផ្ទៃដីពីការដាំដំណាំកៅស៊ូ មកដាំដំណាំស្វាយវិញចាប់តាំងពីឆ្នាំ២០១៥មក ទទួលបានផលល្អ។ ដំណាំស្វាយនៅក្រុមហ៊ុននេះដាំបាន ១.២០០ហិកតាហើយ ក្នុងនោះ៨០០ហិកតាកំពុងទទួលផល និង នាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយនៅឆ្នាំ២០២១នេះ និងបន្តដាំលើផ្ទៃដី
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 28, 2021 Khmernote
យោងតាមការបង្ហោនៅលើផេករបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា មុននេះបន្តិចបានឲ្យដឹងថា ឆ្នាំ ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេចបានការនាំចេញក្នុងទឹកប្រាក់សរុប ១.៥៦៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ២៦.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ទឹកប្រាក់សរុបនៃការនាំចេញនេះ គឺជាតួលេខកំណើន បើទោះបីជាទទួលរងផលប៉ះពាល់ពីជំងឺរាត្បាត Covid-19 ក៏ដោយ។ ជាមួយគ្នាេះនេះដែរនាថ្ងៃទី ២៦ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតអបអរសាទរចំពោះកំណើននេះ ដល់ក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងព្រមទាំងបានអបអរសាទរចូលឆ្នាំប្រពៃណីចិន ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងក្រុមហ៊ុនផងដែរ។ សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨
- អាជីវកម្មអាជីវកម្ម January 28, 2021 Chan Sreyny
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថ AstraZeneca Plc គ្រោងនឹងផលិតនូវវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ៩០ លានដូសនៅក្នុងប្រទេសជប៉ុន ឬប្រហែល ៧៥% នៃវ៉ាក់សាំងសរុបដែលប្រទេសនេះគ្រោងនឹងទទួលបានពីក្រុមហ៊ុនឱសថអង់គ្លេសមួយនេះ។ យោងតាមប្រភពដែលបានដឹងឱ្យដឹងថា ក្រុមហ៊ុន JCR Pharmaceuticals Co នៅតំបន់ Hyogo ភាគខាងលិចប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងទទួលបន្ទុកក្នុងការផលិតនូវវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងត្រូវបានកំណត់ដើម្បីផ្តល់នូវការចាក់ថ្នាំបង្ការចំនួន ១២០ លានដូស ឬគ្រប់គ្រាន់សម្រាប់ប្រជាជនប្រហែល ៦០ លាននាក់ក្នុងប្រទេសជប៉ុន។ លោក Katsunobu Kato ប្រធានលេខាធិការខុទ្ទកាល័យជប៉ុនបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា « វាមានសារៈសំខាន់ខ្លាំងណាស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 28, 2021 Khmernote
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចការងារសាងសង់បានជាង ១៧,៥% ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង បានអញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន










