- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2021 Chan Sreyny
លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ សាខាពន្ធដារខេត្តព្រះសីហនុប្រមូលពន្ធគ្រប់ប្រភេទបានចំនួន ១៥៨,៥៦១,០០០,០០០រៀល ស្មើនឹងជាង ៣៩ លានដុល្លារសហរដ្ឋអាមេរិកលើសផែនការឆ្នាំចំនួន ២% ។ ក្នុងនោះមានពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធប្រាក់ចំណូល ពន្ធដីធ្លី ពន្ធលើដីមិនប្រើប្រាស់ ពន្ធអាករបន្ថែម និងពន្ធផ្លូវជាដើម។ លោក សន ស៊ីផល បានបន្តថា ទោះបីពិភពលោកជួបវិបត្តិនឹងជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យការប្រមូលពន្ធនាឆ្នាំកន្លងមករងផលប៉ះពាល់យ៉ាងច្រើន ដោយសារវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុមិនមានសកម្មភាពព្រោះជួបនឹងវិបត្តិកូវីដ-១៩ ។ លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យទេសចរណ៍មានដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់មិនឱ្យបង់ពន្ធអាករ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2021 Khmernote
ប្រធានាធិបតី Joe Biden កាលពីថ្ងៃច័ន្ទបានប្រកាសថា សហរដ្ឋអាមេរិកអាចឈានដល់ការចាក់វ៉ាក់សាំង Covid-19 ដល់ទៅចំនួន ១.៥ លានដូសក្នុងមួយថ្ងៃ ពោលគឺកើនឡើងខ្ពស់ជាងគោលដៅរបស់លោក ១លានដូសក្នុងមួយថ្ងៃ ដែលបានបំពេញជិតនឹងគ្រប់ចំនួនទៅហើយនៅក្នុងរដ្ឋបាលរបស់លោក Trump។ ប្រធានាធិបតីបានមានប្រសាសន៍ថា៖ « ខ្ញុំបានសន្យាថា យើងនឹងទទួលបានការចាក់ ១០០លានដូស រយៈពេល ១០០ ថ្ងៃ ប៉ុន្តែខ្ញុំគិតថាដោយព្រះគុណនៃព្រះនិងឆន្ទៈល្អ យើងអាចនឹងទទួលបានពី ១.៥ លានក្នុងមួយថ្ងៃ តែយើងត្រូវសម្រេចគោលដៅមួយលានដូសក្នុងមួយថ្ងៃជាមុនសិន »។ យ៉ាងណាមិញ អ្នកឯកទេសសុខភាពសាធារណៈមួយចំនួនបានរិះគន់ការសន្យារបស់លោក Biden ក្នុងការចាក់វ៉ាក់សាំងចំនួន ១០០ លានដូសក្នុងរយៈពេល ១០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2021 Chan Sreyny
រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden បានសម្រេចចិត្តទិញវ៉ាក់សាំងការពារជំងឺ Covid-19 បន្ថែមទៀតក្នុងគោលបំណងដើម្បីចាក់ថ្នាំបង្ការឱ្យប្រជាជនអាមេរិកាំងស្ទើរតែទាំងអស់នៅរដូវក្តៅនេះ។ មុននេះ លោកប្រធានាធិបតីបានប្រកាសគោលដៅនៃការចាក់វ៉ាក់សាំងចំនួន ១០០ លានក្នុងរយៈពេល ១០០ ថ្ងៃ។ វ៉ាក់សាំងរបស់ Pfizer ជាមួយដៃគូរ BioNTech និង Moderna ត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក ប៉ុន្តែកង្វះការផ្គត់ផ្គង់កំពុងបន្ថយល្បឿននៃការចាក់វ៉ាក់សាំងនៅតាមតំបន់នានានៃសហរដ្ឋអាមេរិក។ ថ្លែងនៅឯសេតវិមានកាលពីថ្ងៃអង្គារ លោក Biden បានបង្ហាញពីផែនការបង្កើនបរិមាណវ៉ាក់សាំងទៅរដ្ឋាភិបាលក្នុងតំបន់។ រដ្ឋបាលរបស់លោក នឹងទិញវ៉ាក់សាំងនីមួយៗចំនួន ១០០ លានដូសដែលតម្រូវឱ្យមានការចាក់ថ្នាំបង្ការដែលមានប្រសិទ្ធភាព។ លោក Biden បាននិយាយថា « ការសម្រេចចិត្តនេះ
- អាជីវកម្មអាជីវកម្ម January 27, 2021 Khmernote
ម្ចាស់កសិដ្ឋានចែកចាយពូជត្រីមួយកន្លែងក្នុងខេត្តត្បូងឃ្មុំ បានចែករំលែកបទពិសោធន៍ថា បើចង់បានពូជត្រី យកទៅចិញ្ចឹមដែលល្អ កសិករត្រូវចេះពីបច្ចេកទេសបង្កាត់ពូជ និងការផ្តល់ចំណីឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យមានការខាតបង់។ លោក ខាង វ៉ានឆេង ម្ចាស់កសិដ្ឋានចែកចាយពូជត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិរលើ ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មុខរបរចិញ្ចឹមពូជត្រីនេះ គឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុនពីបច្ចេកទេសនៃការចិញ្ចឹម ពិសេសគឺត្រូវសិក្សាស្វែងយល់ពីការបង្កាត់ពូជ និង ការឱ្យចំណីឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យខាតបង់ថវិកា។ លោកបន្តថា កសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណ ១៣ប្រភេទ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅរាជធានី ខេត្តផ្សេងៗទៀតផងដែរ។ លោកបន្ថែមថា ក្នុងមួយខែលោកអាចរកចំណូលបានចន្លោះពី ៤០០០ដុល្លារ រហូតដល់ ៥០០០ដុល្លារ ក្នុងការលក់ពូជត្រី ទាំងអស់។
- ទេសចរណ៍ទេសចរណ៍ January 27, 2021 Khmernote
យោងតាមអនុក្រឹត្យចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះបានឲ្យដឹងថា រាជរដ្ឋាភិបាលបានប្រកាសចុះបញ្ជីតំបន់ចំនួន ២ បន្ថែមទៀតនៅក្នុងខេត្តកំពតក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិ។ ដោយមានផ្ទៃដីសរុប ៨៣.៤៤ ហិកតានៅស្រុកដងទង់ និងស្រុកបន្ទាយមាស តំបន់បេតិកភណ្ឌធម្មជាតិដែលត្រូវបានចុះបញ្ជីថ្មីនោះ គឺភ្នំទទុង និងភ្នំតូច។ អនុក្រឹត្យបានគូសបញ្ជាក់ថា ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិទាំងនេះ គឺដើម្បីធានាដល់ការការពារបរិស្ថានការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ (រូបតំណាង) ប្រភពដដែលបានបន្ថែមទៀតថា ទីតាំងបេតិកភណ្ឌធម្មជាតិថ្មីនេះ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលខេត្ត និងកម្លាំងប្រដាប់អាវុធ។ សូមជម្រាបថា ក្រៅពីអនុក្រឹត្យប្រកាសចុះបញ្ជីភ្នំទទុង និងភ្នំតូច ជាបេតិកភណ្ឌធម្មជាតិ ក៏មានអនុក្រឹត្យមួយផ្សេងទៀតស្ដីពី ការបង្កើតតំបន់បតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង (រូងភ្នំហ្លួង) ដែលមានផ្ទៃដីទំហំ ២៥ ហិកតា
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2021 Chan Sreyny
រោងចក្រកាត់ដេរ ដែលចំណាយទឹកប្រាក់ចំនួន ៣.១ លានដុល្លារនឹងត្រូវបានសាងសង់នៅក្នុងស្រុកបាទីខេត្តតាកែវ ដោយបង្កើតការងារចំនួន ៧០២ កន្លែងសម្រាប់ប្រជាជនក្នុងស្រុក។ ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានចែករំលែកនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីម្សិលមិញបន្ទាប់ពីមានការយល់ព្រមលើគម្រោងវិនិយោគនេះ។ រោងចក្រកាត់ដេរ គឺជាការវិនិយោគរបស់ក្រុមហ៊ុន Brightness (Cambodia) Garment Factory Co., Ltd ។ គួររំលឹកផងដែរថា ចាប់តាំងពីដើមខែមករានេះ CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៧ រួមមានគម្រោងខាងលើដែលមានទឹកប្រាក់វិនិយោគជិត ២៧.៦ លានដុល្លារ ដែលបង្កើតឱកាសការងារប្រមាណ ៤,០០០ កន្លែង៕ ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2021 Khmernote
យោងតាមមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានឲ្យដឹងកាលពីថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតម៉ាស៊ីនបង្កកចំនួន ៤ ក្នុងតម្លៃប្រមាណជាង ១០ពាន់លានយ៉េន (៩៦.៤ លានដុល្លារ)។ ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតទាំងនោះ គឺក្នុងគោលបំណងទិញម៉ាស៊ីនបង្កកយ៉ាងច្រើន ដើម្បីផ្ទុកវ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យ ខណៈប្រទេសនេះត្រៀមរៀបចំសម្រាប់ការទទួលបាន និងចាក់វ៉ាក់សាំងដល់ប្រជាជន។ ប្រភពដដែលបានបន្តឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងធានានូវម៉ាស៊ីនបង្កកប្រមាណ ២០,០០០ គ្រឿង ដើម្បីចែកចាយនៅតាមមណ្ឌលសុខភាពទូទាំងប្រទេស សម្រាប់ផ្ទុកវ៉ាក់សាំង ដោយការចាក់វ៉ាក់សាំងរំពឹងថានឹងចាប់ផ្តើមនៅក្នុងប្រទេសនៅចុងខែកុម្ភៈ។ ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាលបានស្នើសុំឱ្យក្រុមហ៊ុនផលិតចំនួន ៤ គឺក្រុមហ៊ុន PHC Holdings Corp ក្រុមហ៊ុន Nihon Freezer Co និងក្រុមហ៊ុន EBAC ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និងក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2021 Chan Sreyny
គណៈរដ្ឋមន្រ្តីថៃកាលពីពេលថ្មីៗនេះ បានអនុម័តការផ្តល់ជំនួយសង្គ្រោះ Covid-19 ជុំថ្មីសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប។ កញ្ចប់ជម្រុញថ្មីនេះ នឹងផ្តល់ជាឥណទានចំនួន ៧,០០០ បាត (ជាង ២០០ ដុល្លារ) សម្រាប់មនុស្សម្នាក់ក្នុងការទិញទំនិញ ហើយនឹងផ្ដល់ជូនដល់មនុស្សប្រមាណ ៣០ លាននាក់។ ប្រជាជនដែលមានសិទ្ធិទទួលបាននូវគម្រោងថ្មីនេះ គឺអ្នកដែលកាន់ប័ណ្ណសុខុមាលភាពរបស់រដ្ឋ អ្នកទទួលនៃគម្រោងបង់ថ្លៃការទិញទំនិញ និងការធ្វើដំណើរ និងក្រុមផ្សេងទៀត។ រដ្ឋាភិបាលថៃ នឹងផ្ទេរប្រាក់តាមអេឡិចត្រូនិកទៅឱ្យអ្នកទាំងនោះ ប៉ុន្តែវាមិនអាចដកជាសាច់ប្រាក់បានទេ។ អ្នកកាន់ប័ណ្ណសុខុមាលភាព នឹងទទួលបានប្រាក់ដោយស្វ័យប្រវត្តិនៅថ្ងៃទី ៥ ខែកុម្ភៈ។ ទន្ទឹមនឹងនេះ ល័ក្ខខ័ណ្ឌសំខាន់ៗនៃសិទ្ធិទទួលបាន គឺប្រជាជនដែលមានប្រាក់ចំណូលជាប់ពន្ធមិនលើសពី ៣០០,០០០ បាតក្នុងឆ្នាំ ២០១៩ និងប្រាក់បញ្ញើធនាគារសរុបមិនលើសពី










