- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2021 Khmernote
រដ្ឋមន្រ្តីកសិកម្ម ណែនាំម្ចាស់កសិដ្ឋានចិញ្ជឹមត្រី ត្រូវបន្តពង្រីកសក្តានុពលចិញ្ចឹម រួមទាំងបង្កាត់ពូជ ដើម្បីធានាបរិមាណផ្គត់ផ្គង់ឱ្យទីផ្សារនាពេលបច្ចុប្បន្ន ស្របពេលដែលក្រសួងបាននិងកំពុងផ្អាកការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីបង្កើនផលិតកម្មក្នុងស្រុក។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះការរៀបចំកសិដ្ឋានបានល្អត្រឹមត្រូវតាមបច្ចេកទេស គុណភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញចូលនិងក្សេត្របរិស្ថានដែលមានលក្ខណៈអំណោយផលសម្រាប់ជីវិតរស់នៅរបស់ត្រីបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្តផងដែរ។ ព្រមជាមួយសមិទ្ធផលដែលកសិដ្ឋានសម្រេចបាននាពេលបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យម្ចាស់កសិដ្ឋានចិញ្ជឹមត្រីត្រូវបន្តខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀត រួមទាំងបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន ស្របពេលដែលក្រសួងបាននិងកំពុងផ្អាកការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីបង្កើនផលិតកម្មក្នុងស្រុក។ មួយវិញទៀត កសិដ្ឋាន
- អាជីវកម្មអាជីវកម្ម January 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា ផ្សាររាត្រី Chatuchak ដែលជាទីផ្សារធំបំផុតរបស់ទីក្រុងបាងកក និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយបានរងផលប៉ះពាល់យ៉ាងខ្លាំងពីរលកថ្មីនៃវីរុស Covid-19 ។ ប្រភពដដែលបានបន្តថា ចំនួនភ្ញៀវដែលមកផ្សារនេះធ្លាក់ចុះដល់ ៩០% ដោយសារកង្វះភ្ញៀវទេសចរបរទេស ដែលបណ្ដាលមកពីការរឹតត្បិតការធ្វើដំណើរក្នុងឆ្នាំកន្លងមក ក៏ដូចជាប្រជាជនក្នុងស្រុកដែលស្នាក់នៅផ្ទះ ទោះបីមានវិធានការណ៍ទប់ស្កាត់ជំងឺយ៉ាងតឹងរឹងក៏ដោយ។ ជាមួយគ្នានេះដែរ អ្នកលក់នៅផ្សារបាននិយាយថា ទាំងនេះជាស្ថានភាពអាក្រក់បំផុតក្នុងរយៈពេល ៥០ ឆ្នាំ ផ្សារ Chatuchak ស្ថិតក្នុងវិបត្តិដ៏អាក្រក់បំផុត។ ទោះជាយ៉ាងណាក្ដី អ្នកលក់ភាគច្រើនមិនបានរាយការណ៍អំពីការលក់អ្វីទាំងអស់ ប៉ុន្តែតូបជាច្រើនត្រូវបានបិទដោយសារមិនមានប្រាក់ចំណូល បើទោះបីជា រដ្ឋបាលក្រុងបាងកកកំពុងព្យាយាមបន្ធូរបន្ថយស្ថានការណ៍ ដោយបន្ថយថ្លៃឈ្នួលជួលពាក់កណ្តាលក៏ដោយ ដែលនោះវាមិនគ្រប់គ្រាន់ទេក្នុងការជួយអាជីវកម្ម។ លើសពីនេះអ្នកលក់មួយចំនួនបានព្យាយាមធ្វើពាណិជ្ជកម្មតាមអ៉ីនធឺណេត ប៉ុន្តែការលក់នៅតែទាបដដែល។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2021 Chan Sreyny
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនក្រីក្រក្នុងបរិបទកូវីដ-១៩ ដើម្បីបន្តជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ខណៈពេលដែលប្រជាពលរដ្ឋដែលត្រូវទទួលបានប្រាក់នេះនៅតែបន្តកើនឡើង។ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកផែនការបានមានប្រសាសន៍ថា « បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលមានប័ណ្ណសមធម៌រួមបញ្ចូលទាំងអ្នកបាត់បង់ការងារ ឬប្រាក់ចំណូលដែលធ្វើឱ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ »។ ឯកឧត្ដមបន្តថា « នៅពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួនគ្រួសារកើនជាង ២០ ម៉ឺនគ្រួសារបន្ថែមទៀតដែលទទួលបានថវិកាពីរាជរដ្ឋាភិបាល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខការរស់នៅប្រជាជនកម្ពុជាយើង។ ដូច្នេះហើយក្នុងអំឡុងពេលដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាទៅអគ្គលេខាធិការដ្ឋានគាំពារសង្គមដើម្បីជួយទៅដល់ប្រជាជនក្រីក្ររបស់យើងដែលរងផលប៉ះពាល់ពីជម្ងឺកូវីដ-១៩ នេះ »។ ឯកឧត្ដមបន្ថែមថា « ការគិតគូរខ្លាំងសម្រាប់អ្នកប៉ះពាល់ខ្លាំងផ្តោតខ្លាំងចំពោះប្រជាជន និងគ្រួសារក្រីក្ររបស់យើងនេះហើយដែលរងផលប៉ះពាល់ខ្លាំងជាងគេទី១ ដំណើរការសេដ្ឋកិច្ចនានាគឺវារងផលប៉ះពាល់កាត់បន្ថយល្បឿនកត្តាទាំងអស់នោះហើយធ្វើឱ្យផលប៉ះពាល់ទៅដល់ប្រជាជនក្រីក្រ និងអ្នកធ្វើការនៅក្នុងវិស័យឧស្សាហកម្ម »។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2021 Khmernote
សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជាបានអះអាងថា បើយោងតាមលទ្ធផលជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន១៥ ៥៥២ ២២១ នាក់ ក្នុងនោះ អត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំគឺ ១.៤ភាគរយ ហើយចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ចំនួនប្រជាជនបានកើនឡើងចំនួន ២,២លាននាក់។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាព្រឹកថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងចំណោមប្រជាជនសរុបជាង ១៥លាននាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2021 Khmernote
តំបន់ឧស្សាហកម្ម និងអាជ្ញាធរឧទ្យានបច្ចេកវិទ្យាខ្ពស់ (DHPIZA) នៅភាគកណ្ដាលនៃទីក្រុងដាណាង បានផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់គម្រោងអេឡិចត្រូនិកដែលមានតម្លៃ ១១០ លានដុល្លារមកពីសហគ្រាសសហរដ្ឋអាមេរិក។ ប្រធាន (DHPIZA) លោក Pham Truong Son បានឲ្យដឹងថា គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Hayward Quartz Technology Inc ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេ ក្នុងការផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតឧបករណ៍ដើមសំខាន់ៗទាំងអស់នៅក្នុងផ្នែកអាជីវកម្មអេឡិចត្រូត និងជាអ្នកចែកចាយរ៉ែថ្មខៀវ និងអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទាំងអស់នៃក្រុមហ៊ុនផលិតពីតំបន់ Silicon Valley នៅសហរដ្ឋអាមេរិក។ លោក Pham Truong Son បានឲ្យដឹងបន្ថែមថា គម្រោងនេះ គឺជាការវិនិយោគផ្ទាល់ធំជាងគេទី២ ពីសហរដ្ឋអាមេរិក
- អាជីវកម្មអាជីវកម្ម January 26, 2021 Chan Sreyny
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័របានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថ Pfizer នឹងបន្តការស្នើសុំរបស់ខ្លួននៅប្រទេសឥណ្ឌា ដើម្បីអនុម័តការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ប្រសិនបើរដ្ឋាភិបាលទិញថ្នាំបង្ការរបស់ខ្លួន។ Pfizer គឺជាក្រុមហ៊ុនដំបូងគេដែលសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងការពារជំងឺ Covid-19 នៅឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលឥណ្ឌានៅខែនេះបានអនុម័តការចាក់ថ្នាំចំនួនពីរ គឺមួយពីសាកលវិទ្យាល័យ Oxford / AstraZeneca និងមួយផ្សេងទៀតត្រូវបានអភិវឌ្ឍដោយ Bharat Biotech ជាមួយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា។ អង្គការត្រួតពិនិត្យថ្នាំស្តង់ដារកណ្តាលរបស់ប្រទេសឥណ្ឌា (CDSCO) បាននិយាយថា « Pfizer ខកខានមិនបានចូលរួមកិច្ចប្រជុំបន្ទាប់ពីការដាក់ពាក្យសុំរបស់ក្រុមហ៊ុនត្រូវបានធ្វើឡើងនៅដើមខែធ្នូ »។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា និយតករក៏បានបដិសេធមិនទទួលយកសំណើរបស់ក្រុមហ៊ុននេះទេ ដោយសារគ្មានការសាកល្បងក្នុងស្រុកស្តីពីសុវត្ថិភាព និងភាពស៊ាំរបស់វ៉ាក់សាំងសម្រាប់ប្រជាជនឥណ្ឌា។ ជាមួយគ្នានេះ Pfizer ក៏បានបញ្ជាក់ផងដែរថា
- អាជីវកម្មអាជីវកម្ម January 26, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំ All Nippon Airways គ្រោងនឹងកាត់បន្ថយជើងហោះហើរអន្តរជាតិក្នុងរដូវក្តៅចំនួន ៥០ ភាគរយ។ ប្រភពដដែលបានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនកាត់បន្ថយជើងហោះហើរដូច្នេះ គឺដោយសារជំងឺ Covid-19 នៅតែបន្តរាតត្បាតទាំងក្នុង និងក្រៅប្រទេស ហើយការកាត់បន្ថយនឹងចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ៣០ ខែតុលា។ ជាមួយគ្នានេះ ក្រុមហ៊ុន ANA នឹងបញ្ឈប់ការហោះហើរនៅលើជើងហោះហើរអន្តរជាតិចំនួន ១៦ ក្នុងនោះរួមមានពី Narita ទៅ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2021 Khmernote
យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឲ្យដឹងថា ព្រលានយន្តហោះបែកចានខេត្តបាត់ដំបង ចាប់ផ្តើមកំណត់ទីតាំង ដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីឈានទៅដល់ការជួសជុលឡើងវិញនាពេលខាងមុខនេះ ឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនផ្លូវអាកាសក្នុងស្រុក ។ ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដនៅខេត្ដបាត់ដំបង កាលពីថ្ងៃទី២៥ ខែមករា លោក សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបងបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពុងធ្វើការមួយជំហានហើយ ជាមួយនឹងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយទីមួយក្នុងក្របខ័ណ្ឌ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងការអនុវត្តការងារជាក់ស្តែង តាមណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានឆ្វៀលផ្ទៃដីព្រលាន យន្តហោះទុកសម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ ទំាងនៅស្រុកសង្កែ និងក្រុងបាត់ដំបង។ លោកបានបន្តថា










