យោងតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក Harry Roque បានឱ្យដឹងថា ប្រទេសហ្វីលីពីននឹងបន្ធូរបន្ថយការហាមឃាត់របស់ខ្លួនចំពោះអ្នកដំណើរបរទេសដែលនឹងចាប់ផ្តើមនៅខែក្រោយជាង ៣០ ប្រទេស និងតំបន់។ ការហាមឃាត់លើអ្នកដំណើរបរទេសមកពី ៣៦ ប្រទេស និងតំបន់រួមទាំងចក្រភពអង់គ្លេស ចិន និងសហរដ្ឋអាមេរិកនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែមករា។ រដ្ឋាភិបាលបានបញ្ជាក់ថា ជនជាតិបរទេសដែលមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសហ្វីលីពីន ដូចដែលបានបញ្ជាក់នៅក្នុងបទបញ្ជាកាលពីមុនរួមទាំងអ្នកដែលមានទិដ្ឋាការទេសចរណ៍នៅតែត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសនេះ។
លោក Roque បានបញ្ជាក់ជាថ្មីថា អ្នកដំណើរអនុញ្ញាតឱ្យចូលនៅតែចាំបាច់ត្រូវតែដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ។ លោក Roque បានប្រកាសថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើការរឹតត្បិតនៅក្នុងទីក្រុងម៉ានីលរហូតដល់ដំណាច់ខែកុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

ទន្ទឹមនឹងនេះ ក្រៅពីទីក្រុងម៉ានីលប្រធានាធិបតីក៏បានដាក់ខេត្តមួយចំនួននៅទូទាំងប្រទេសក្រោមការរឹតបន្តឹងដូចគ្នា។ លោកបានបន្ថែមថា ខេត្តជាច្រើននៅផ្នែកផ្សេងទៀតនៃប្រទេសត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការរឹតបន្តឹងបន្ថែមទៀត។

គួរឱ្យដឹងផងដែរថា ប្រទេសហ្វីលីពីនបានស្ថិតនៅក្រោមកំរិតនៃការចាក់សោរជាប់នេះចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២០ ។ ករណីឆ្លងជំងឺ Covid-19 ក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៥១៩,៥៧៥ ករណីក្នុងនោះមានអ្នកស្លាប់ចំនួន ១០,៥៥២ នាក់៕
អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


