- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2021 Chan Sreyny
ធនាគារជាតិនៃកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េហៅកាត់ថា កយកា (KOIKA) បានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធរីធែលផេ (Retail Pay) ដើម្បីជាប្រយោជន៍ឱ្យប្រជាពលរដ្ឋធ្វើការទូទាត់សាច់ប្រាក់ដោយមិនបាច់ប្រើរូបិយប័ណ្ណ ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធនេះ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សេវាកម្មនេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការផ្ញើសាច់ប្រាក់ បង់ថ្លៃឈ្នួល ថ្លៃថែទាំ និងវិក័យប័ត្រប្រើប្រាស់ដោយមិនបាច់បារម្ភពីហានិភ័យនៃការបាត់បង់សាច់ប្រាក់ ឬចោរលួចនោះឡើយ។ លោកជំទាវបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបាន និងកំពុងធ្វើការលើការអភិវឌ្ឍន៍ប្រព័ន្ធរីធែលផេ ដែលជាអាទិភាពមួយដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់ តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2021 Chan Sreyny
ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣០ លានដុល្លារដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបងក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើយោងតាមផេកផ្លូវការរបស់ JICA ប្រចាំកម្ពុជាកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ។ បើតាម JICA បានគូសបញ្ជាក់ថា ពិធីប្រគល់អគារថ្មីប្រារព្ធធ្វើឡើងពីរផ្សេងគ្នា ដោយមួយធ្វើឡើងនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ។ ដោយឡែក វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ដែលមានសមាសភាពចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2021 Khmernote
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃច័ន្ទ (២៥ មករា) ថា ជំងឺរាតត្បាតឆ្លងរាលដាលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការងារសកលកាលពីឆ្នាំមុន ដោយការងារចំនួន ២៥៥លានការងារត្រូវបានបាត់បង់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ នៅក្នុងការសិក្សាថ្មីមួយ អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILO) បានរកឃើញថា ៨.៨% នៃម៉ោងធ្វើការសកលត្រូវបានបាត់បង់ក្នុងឆ្នាំ២០២០ បើប្រៀបធៀបទៅនឹងត្រីមាសទី៤ នៃឆ្នាំ ២០១៩ ។ ILO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួននេះស្មើនឹងការងារចំនួន ២៥៥ លានការងារ ឬ ស្មើនឹងចំនួន ៤ដងនៃចំនួនដែលបានបាត់បង់ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៩ ។ ប្រធានអង្គការ ILO លោក Guy Ryder
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2021 Chan Sreyny
អាជ្ញាធរអគ្គិសនីគ្រប់គ្រងដោយរដ្ឋថៃ (Egat) រំពឹងថា នឹងដំណើរការកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកទំហំ ៤៥ មេហ្គាវ៉ាត់ដែលខ្លួនអះអាងថាធំជាងគេបំផុតនៅលើពិភពលោកនៅខែមិថុនានេះ។ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យអណ្តែតនេះ ត្រូវបានរចនាឡើងដើម្បីជាប្រព័ន្ធកូនកាត់ដោយធ្វើការរួមគ្នាជាមួយការផលិតថាមពលវារីអគ្គិសនីចំនួន ៣៦ មេហ្គាវ៉ាត់ដើម្បីបង្កើនសមត្ថភាពប្រសិទ្ធភាព។ រោងចក្រនេះដែលបង្កើតថាមពលនៅលើផ្ទៃទឹក ៧២ ហិកតាដំបូង ត្រូវបានគ្រោងនឹងដំណើរការនៅខែធ្នូ ឆ្នាំមុនប៉ុន្តែការដាក់ឱ្យដំណើរការត្រូវបានពន្យាពេលដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ លោក Chatchai Mawong ប្រធានផ្នែកអភិវឌ្ឍន៍ថាមពលវារីអគ្គិសនី និងថាមពលកកើតឡើងវិញបាននិយាយថា « ការសាងសង់បានបញ្ចប់ ៨២% ហើយ កម្មករបានចាប់ផ្តើមតំឡើងផ្ទាំងសូឡាអណ្តែតជាលើកដំបូងនៅខែធ្នូ ឆ្នាំ ២០២០ ហើយកំពុងពន្លឿនការតំឡើង »។ គួរឱ្យដឹងផងដែរថា ក្រោមផែនការអភិវឌ្ឍន៍ថាមពលជាតិឆ្នាំ ២០១៨
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2021 Khmernote
ប្រទេសវៀតណាមដែលជាប្រទេសនាំចេញអង្ករធំជាងគេទី២ លើពិភពលោកក្នុងខែនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយចាប់ផ្តើមនាំចូលអង្ករពីប្រទេសឥណ្ឌា។ ប្រទេសនេះកំពុងនាំចូលអង្ករឥណ្ឌាដែលមានតម្លៃថោកដើម្បីបំពេញតំរូវការក្នុងស្រុក ខណៈពេលដែលសន្សំសំចៃទិន្នផលរបស់ខ្លួនដែលបច្ចុប្បន្នកំពុងលក់ក្នុងតំលៃខ្ពស់ច្រើនឆ្នាំសំរាប់ទីផ្សារនាំចេញ។ តម្លៃស្រូវរបស់វៀតណាមនាពេលថ្មីៗនេះ បានវ៉ាដាច់ប្រទេសថៃ ដែលធ្លាប់តែល្បី និងទាក់ទាញ ហើយមូលហេតុ ត្រូវបានគេឲ្យដឹងថា គឺប្រទេសវៀតណាមបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ដោយបើកទ្វារទៅកាន់ទីផ្សារអឺរ៉ុបដែលអាចរកប្រាក់ចំណេញបាន។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះក៏នឹងបើកទីផ្សារបន្ថែមទៀតសម្រាប់អង្ករដែលមានតម្លៃខ្ពស់ផងដែរ។ ប្រទេសវៀតណាមស្ថិតក្នុងជំហរល្អក្នុងការទាញយកប្រយោជន៍ពីឱកាសទាំងនេះដោយបានខិតខំធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពខុសគ្នានៃអង្កររបស់ខ្លួន។ ក្រៅពីផលិតស្រូវក្រអូបដែលមានគុណភាពខ្ពស់អ្នកស្រាវជ្រាវជនជាតិវៀតណាមក៏កំពុងអភិវឌ្ឍន៍ពូជដែលផ្តោតលើនិន្នាការទីផ្សារដូចជា អង្ករពណ៌សទន់ ក៏ដូចជាការរៀបចំឡើងវិញនូវវិធីសាស្ត្រផលិតកម្មកែលម្អសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងគុណភាពនិងបង្កើនទិន្នផល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំឱ្យមានទិន្នផលខ្ពស់ ការទទួលស្គាល់យីហោកាន់តែប្រសើរ និងការអបអរសាទរជាសកលដូចជា ការឈ្នះពូជស្រូវល្អបំផុតនៅក្នុងសន្និសីទពាណិជ្ជកម្មអង្ករពិភពលោកក្នុងឆ្នាំ២០១៩ និងដណ្ដើមតំណែងលេខ ២ របស្រទេសថៃកាលពីឆ្នាំទៅ។ គួរឲ្យដឹងថា ប្រទេសថៃធ្លាប់បានគ្រងមកុដក្នុងនាមជាប្រទេសនាំចេញអង្ករធំជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែឥឡូវនេះបានធ្លាក់មកចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីប្រទេសឥណ្ឌា និងវៀតណាម។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2021 Chan Sreyny
ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជួយសហការលក់ផលិតផលប្រណិតខ្មែរ (Premium Products) នៅលើយន្តហោះ Thai Smile ដែលគ្រោងនឹងបើកដំណើរការប្រចាំថ្ងៃ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរពីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅក្នុងដើមខែកក្កដា ខាងមុខ។ ការស្នើសុំរបស់ឯកឧត្តមឯកអគ្គរាជទូតនេះ ធ្វើឡើងនាឱកាសជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Thai Airways (Thai Smile) ដឹកនាំដោយលោក Viset Sontichai នាយកផ្នែកពាណិជ្ជកម្មកាលពីរសៀលថ្ងៃចន្ទ ទី ២៥ ខែមករា ឆ្នាំ២០២១ នៅស្ថានឯកអគ្គរាជទូតកម្ពុជានាទីក្រុងបាងកកប្រទេសថៃ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ ឯកឧត្តម
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 25, 2021 Khmernote
ប្រទេសជប៉ុនត្រូវបានគេស្គាល់ថា ជាប្រទេសកំពូលបច្ចេកវិទ្យាជាពិសេសលើវិស័យផលិតរូ៉បូត ហើយជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវជប៉ុនបានបង្កើតមនុស្សយន្តដើម្បីជួយសម្រាលការងាររបស់កសិករដាំផ្លែឈើ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ប្រទេសជប៉ុនបានបង្កើតរ៉ូបូត ដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយបេះ និងរើសផ្លែឈើដូចជា ផ្លែប៉ោម និងល្ពៅ ហើយធ្វើបានល្អដូចជាមនុស្សដែរ។ ប្រភពដដែលបានឲ្យដឹងថា ដៃរបស់មនុស្សយន្តនីមួយៗមានដែកគោលបី សម្រាប់ប្រើប្រាស់ក្នុងការបេះ និងរើសផ្លែឈើ ហើយអាចធ្វើចលនាបំលាស់ទីបានដោយខ្លួនឯង។ ជាងនេះទៅទៀត រ៉ូបូតនេះបំពាក់បច្ចេកវិទ្យា AI ដើម្បីកំណត់ថាតើផ្លែឈើបានអាចប្រមូលផលបាន ឬ នៅ ដោយពិនិត្យមើលពណ៌ និងចំណុចផ្សេងទៀត។ អ្វីដែលកាន់តែពិសេស រ៉ូបូតចំណាយពេលប្រហែល ១១ វិនាទីដើម្បីរើសផ្លែឈើ ដូចទៅនឹងកម្មករ មនុស្សចំណាយពេលក្នុងការធ្វើវាដូចគ្នា។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 25, 2021 Chan Sreyny
សាកលវិទ្យាល័យដ៏ធំមួយក្នុងប្រទេសជប៉ុន បានចាប់ផ្តើមចែកចាយអាហារដល់និស្សិតដែលកំពុងត្រូវការ ខណៈពេលដែលពួកគេភាគច្រើនមិនសូវមានការងារធ្វើក្នុងអំឡុងពេលមានការរាលដាលនៃជំងឺ Covid-19 ។ សាកលវិទ្យាល័យ Tsukuba បានរកឃើញថា និស្សិតជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងស្នើសុំជំនួយ។ ការស្ទង់មតិដែលធ្វើឡើងដោយសាកលវិទ្យាល័យកាលពីខែធ្នូ បានបង្ហាញថា ប្រហែលជា ៧០% នៃអ្នកឆ្លើយសំណួរនៅក្នុងមន្ទីរមួយចំនួនបាននិយាយថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ។ សាកលវិទ្យាល័យ បានអំពាវនាវឱ្យក្រុមហ៊ុន និងកសិករនៅតំបន់នោះបរិច្ចាគអាហារដល់និស្សិតដែលកំពុងខ្វះខាត។ ទន្ទឹមនឹងនេះ អាហារត្រូវបានផ្តល់ឱ្យនិស្សិតជាង ២,៥០០ នាក់កាលពីថ្ងៃសុក្រ។ និស្សិតម្នាក់មកពីបរទេសបាននិយាយថា គាត់ដឹងគុណចំពោះជំនួយព្រោះគាត់មិនទទួលបានការគាំទ្រពីក្រុមគ្រួសារគាត់នៅឯផ្ទះ ហើយគាត់បានបាត់បង់ការងារក្រៅម៉ោងដោយសារតែជំងឺរាតត្បាត។ ជាមួយគ្នានេះ សាកលវិទ្យាល័យនិយាយថានិស្សិតត្រូវការការគាំទ្រច្រើន ហើយសង្ឃឹមថានឹងអំពាវនាវរកការបរិច្ចាគបន្ថែមទៀត៕ អត្ថបទ៖ នីតា ប្រភព៖ nhk










