ព័ត៌មានចុងក្រោយ
  • ថៃ ខាតលុយជាង ២០០ លានដុល្លារពីការនាំចេញសាច់មាន់ដោយសារជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 23, 2021 Chan Sreyny

    ជំងឺ Covid-19 បានធ្វើឱ្យការនាំចេញសាច់មាន់របស់ថៃនៅឆ្នាំ ២០២០ ធ្លាក់ចុះដល់ ៩៤៥,០០០ តោនស្មើនឹងតម្លៃ ១០៥ ពាន់លានបាតពី ៩៥០,០០០ តោនស្មើនឹង ១១១.៥ ពាន់លានបាតក្នុងឆ្នាំ ២០១៩ ។ លោក Kukrit Areepakorn ប្រធានសមាគមនាំចេញថៃបានមានប្រសាសន៍ថា « ការផ្ទុះឡើងនៃជំងឺ Covid-19 បណ្តាលឱ្យការនាំចេញសាច់មាន់ទៅកាន់ប្រទេសជប៉ុន និងសហភាពអឺរ៉ុបដែលជាទីផ្សារធំបំផុតរបស់ប្រទេសថៃមានការធ្លាក់ចុះ »។ លោកបន្តថា « ស្ថានការណ៍នេះកាន់តែអាក្រក់ ខណៈពេលដែលប្រទេសជប៉ុនបានបិទការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ ដែលជាហេតុនាំឱ្យពួកគេបានលុបចោលការបញ្ជាទិញមាន់ពីពួកយើង »។ លោក Kukrit

  • សម្ដេច ហ៊ុន សែន៖ « វ៉ាក់សាំងការពារកូវីដ-១៩ មិនត្រឹមតែការពារសុខភាពនោះទេ តែថែមទាំងទាក់ទាញអ្នកវិនិយោគិនទៀតផង » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 23, 2021 Khmernote

    សម្ដេចតេជោ ហ៊ុន សែន អះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មិនត្រឹមតែការពារសុខភាពនោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញវិនិយោគិនជាច្រើនឱ្យមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជាទៀតផង ។ ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋកម្ពុជារបស់យើងទទួលបានការចាក់វ៉ាក់សាំងបានច្រើន នោះនឹងមានលំហូរនៃការទាក់ទាញ វិនិយោគទុន មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ដោយគេមើលឃើញថា កម្ពុជាជាតំបន់ដែលមិនមានហានិភ័យ ។ សម្តេចបានបន្តថា ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋរបស់យើង មិនមានការចាក់វ៉ាក់សាំងការពារជំងឺឆ្លងនោះទេ លំហូរនៃការទាក់ទាញវិនិយោគទុន មកកាន់ប្រទេសកម្ពុជា ក៏មិនមានដែរ ដោយគេយល់ថាកម្ពុជាជាតំបន់ដែលមាន

  • សម្តេចតេជោ ហ៊ុន សែន៖ « សេដ្ឋកិច្ចឆ្នាំ២០២០ ធ្លាក់ចុះ ប៉ុន្តែមិនអាក្រក់ពេកទេ បើប្រៀបធៀបកាលពីមុន » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 23, 2021 Khmernote

    សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សេដ្ឋកិច្ចឆ្នាំ២០២០ធ្លាក់ចុះ ប៉ុន្តែមិនអាក្រក់ពេកទេ បើប្រៀបធៀបកាលពីមុន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ជាមួយនឹងការទប់ស្កាត់ កុំឱ្យមានការរីករាលដាលជាថ្មីម្តងទៀតនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និង វិទ្យាស្ថាន តេជោសែន សាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០អវិជ្ជមានពិតមែន ក៏ប៉ុន្តែវាមិនអាក្រក់ហួសហេតុពេកទេ

  • រោងចក្រផលិតប្រអប់ក្រដាសកាតុង ដែលចំណាយថវិកាជាង ២ លានដុល្លារនឹងលេចរូបរាងក្នុងខណ្ឌកំបូលនាពេលឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 23, 2021 Chan Sreyny

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងរោងចក្រផលិតប្រអប់ក្រដាសកាតុងដែលចំណាយទឹកប្រាក់ ២.៣ លានដុល្លារនឹងត្រូវបានសាងសង់នៅខណ្ឌកំបូលនៃរាជធានីភ្នំពេញ។ CDC បានចែករំលែកបច្ចុប្បន្នភាពនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញដោយបន្ថែមថា គម្រោងនេះនឹងបង្កើតការងារចំនួន ២១៤ សម្រាប់ប្រជាជនក្នុងស្រុក។ គម្រោងសាងសង់រោងចក្រផលិតក្រដាសកាតុងធ្វើកេសនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន City Printing ។ ចាប់តាំងពីដើមខែមករា CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៦ រួមទាំងគម្រោងដែលបានលើកឡើងខាងលើ ដោយមានដើមទុនសរុបជិត ២៤.៥ លានដុល្លារដែលបង្កើតឱកាសការងារប្រហែល ៣,៣០០ កន្លែង។ គួរបញ្ជាក់ផងដែរថា ការវិនិយោគនៅពេលមានការរីករាលដាលនៃជំងឺ Covid-19 បែបនេះបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនយោបាយ និងសង្គមរបស់ប្រទេសកម្ពុជាទោះបីជាមានការគំរាមកំហែងពីការរាតត្បាតរាលដាលក៏ដោយ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • រដ្ឋបាលក្រុងបាងកក ប្រកាសឲ្យបើកអាជីវកម្ម ១៣ ប្រភេទនេះឡើងវិញ ក្រោយជួបព្យុះភ្លៀងមួយរយៈ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 23, 2021 Khmernote

    រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសឲ្យអាជីវកម្មទាំង ១៣​ប្រភេទនៅក្នុងក្រុងបើកជាធម្មតាវិញ តែស្ថិតនៅក្រោមវិធានការគ្រប់គ្រងរោគរាតត្បាត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand។ តាមប្រភពដដែលបានឲ្យដឹងថា ការប្រកាសរបស់រដ្ឋបាលក្រុងបាងកកនេះ បានធ្វើឡើងបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ Covid-19 បានធ្លាក់ចុះពីចំនួន ៤៩ ករណីថ្មីក្នុងមួយថ្ងៃៗនៅក្នុងរដ្ឋធានី ទៅប្រហែល ១០ ករណីរៀងរាល់ថ្ងៃ។ អ្នកនាំពាក្យ (BMA) លោក Pongsakorn Kwanmuang បាននិយាយថា ការឆ្លងរាលដាលចុងក្រោយបង្អស់ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូនេះ រីករាលដាលលឿនជាងការផ្ទុះលើកដំបូងកាលពីឆ្នាំមុន។ យ៉ាងណាមិញក្រោយពីករណីឆ្លងធ្លាក់ចុះ រដ្ឋបាលក្រុងបាងកក (BMA) បានអនុញ្ញាតឲ្យអាជីវកម្មចំនួន ១៣បើកឡើងវិញក្នុងនោះរួមមាន៖ បញ្ជរហ្គេមកម្សាន្ត ,ហាងកាហ្វេ ,មណ្ឌលថែទាំចាស់ជរា ,ទីលានប្រណាំង

  • អង្គការសុខភាពពិភពលោក យល់ព្រមទិញវ៉ាក់សាំងចំនួន ៤០ លានដូសពីក្រុមហ៊ុនមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 23, 2021 Chan Sreyny

    អង្គការសុខភាពពិភពលោក (WHO) បានប្រកាសឱ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំងការពារជំងឺ Covid-19 រហូតដល់ ៤០ លានដូសពីក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក Pfizer ។ វ៉ាក់សាំង Pfizer ដែលបង្កើតរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech SE គឺជាវ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានសុពលភាពប្រើប្រាស់ជាបន្ទាន់ពីអង្គការសុខភាពពិភពលោកចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19 ទម្រង់ថ្មីត្រូវបានរកឃើញ។ យោងតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលជាបេក្ខជនវ៉ាក់សាំងរបស់ AstraZeneca / Oxford ជិត ១៥០ លានដូសបានត្រៀមបញ្ជូនទៅប្រទេសនានាដែលកំពុងមានតម្រូវការ នៅពេលដែលអង្គការសុខភាពពិភពលោកបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។ គួរឱ្យដឹងផងដែរថា កាលពីដើមសប្តាហ៍នេះលោក Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានរិះគន់ក្រុមហ៊ុនផលិតវ៉ាក់សាំងសម្រាប់ការស្វែងរកប្រាក់ចំណេញ ដោយធ្វើឱ្យប្រទេសអ្នកមានអាចទិញវ៉ាក់សាំងដែលមានស្រាប់៕

  • វៀតណាមមានបំណងរកចំណូលឲ្យបាន ១៤.៥ ពាន់លានដុល្លារ ពីការនាំចេញព្រៃឈើនៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 23, 2021 Khmernote

    ប្រទេសវៀតណាមមានបំណងរកចំណូលឲ្យបាន ១៤.៥ ពាន់លានដុល្លារនៅឆ្នាំ២០២១នេះ ពោលគឺកើនឡើង ១២% ធៀបជាមួយនឹងឆ្នាំ២០១៩ ពីការនាំចេញផលិតផលព្រៃឈើ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Ha Cong Tuan បានបង្ហើបពីគោលដៅនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Lao Dong ស្តីពីកំណើននៃវិស័យព្រៃឈើក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ខណៈតម្លៃនាំចេញនឹងត្រូវឈានដល់ ២០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ហើយក្នុងរយៈពេល ៥ឆ្នាំ វិស័យនេះនឹងធ្វើការដើម្បីរក្សាអត្រាគ្របដណ្តប់លើព្រៃឈើ ៤២% ពង្រីកទីផ្សារចែកចាយ អភិវឌ្ឍភាពជាដៃគូពាណិជ្ជកម្ម រយៈពេលវែង និងដោះស្រាយឱ្យបានឆាប់បញ្ហាពាណិជ្ជកម្មសម្រាប់ផលប្រយោជន៍ទៅវិញទៅមកស្របតាមការប្តេជ្ញាចិត្តអន្តរជាតិ។ លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ ពីលទ្ធផលវិជ្ជមានមួយចំនួននៅក្នុងវិស័យនេះកាលពីឆ្នាំមុនទោះបីរងការរាតត្បាតនៃវីរុស Covid-19 ក៏ដោយ។ គួរបញ្ជាក់ផងដែរថា

  • អាកាសយាន្តដ្ឋានថៃ នឹងចុះថ្លៃចុះចត ៥០% ដើម្បីជួយដល់ក្រុមហ៊ុនអាកាសចរណ៍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 23, 2021 Chan Sreyny

    យោងតាមអគ្គនាយកស្តីទីអាកាសយានដ្ឋានថៃលោក Apirat Chaiwongnoi បានឱ្យដឹងថា អាកាសយានដ្ឋានថៃកំពុងដាក់ចេញនូវវិធានការណ៍នានា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ហិរញ្ញវត្ថុលើក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ Covid-19 ។ នាយកដ្ឋាន នឹងកាត់បន្ថយទាំងការចុះចត និងថ្លៃចតរថយន្តចំនួន ៥០% សម្រាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។ វិធានការណ៍នេះ នឹងមានប្រសិទ្ធភាពរយៈពេលមួយខែចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ។ ជាមួយគ្នានេះអាកាសយាន្តដ្ឋាន ក៏នឹងកាត់បន្ថយថ្លៃជួលហាងនៅព្រលានយន្តហោះរបស់ខ្លួនដល់ថ្ងៃទី ៣១ ខែមីនា ផងដែរ៕ អត្ថបទ៖ នីតា ប្រភព៖ nationthailand