ព័ត៌មានចុងក្រោយ
  • ដើម្បីទាក់ទាញអ្នកទេសចរ ថៃគ្រោង​បង្កើតកញ្ចប់ដំណើរកម្សាន្តបូករួមការចាក់វ៉ាក់សាំងដល់ភ្ញៀវបរទេស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 22, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រតិបត្តិករ​ទេសចរណ៍ថៃបានបង្កើតគំនិតទាក់ទាញអ្នកទេសចរដែលចូលមកក្នុងប្រទេស ជាមួយកញ្ចប់ដំណើររួមបញ្ចូលទាំងការចាក់វ៉ាក់សាំង បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងត្រូវបានចែកចាយទៅក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៅក្នុងខែកុម្ភៈ។ លោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) បានមានប្រសាសន៍ថា៖ «បន្ទាប់ពីវ៉ាក់សាំងមកដល់ យើងត្រូវការផែនការទេសចរណ៍នៅត្រីមាសទី២ ក្នុងឆ្នាំនេះដើម្បីបង្កើតតម្រូវការបន្ថែមទៀត»។ លោកបានបន្ថែមថា កញ្ចប់ដំណើរកម្សាន្តរយៈពេលមួយខែត្រូវបានគេរំពឹងថានឹងចំណាយអស់ ១៥០,០០០ បាត (ប្រមាណ ៥ ពាន់ដុល្លារ) ដោយក្នុងនោះរួមបញ្ចូលការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ ដែលអ្នកទេសចរអាចរើសបានគឺ កន្លងរបស់រដ្ឋ និងកន្លែងនៅតាមតំបន់ទេសចរណ៍ដែលរដ្ឋបានកំណត់ ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការ។ យ៉ាងណាមិញប្រធានក្រុមប្រឹក្សាទេសចរណ៍រូបនេះនិយាយថា ប្រសិនបើរដ្ឋបាលចំណីអាហារនិងឱសថយល់ព្រមលើមន្ទីរពេទ្យឯកជនដែលបម្រុងទុកវ៉ាក់សាំង Covid-19 បន្ថែមទៀតនោះ

  • ក្នុងរយៈពេលត្រឹមតែពីរម៉ោង ក្រុមហ៊ុនអាកាសចរណ៍របស់អាឡឺម៉ង់មួយនេះខាតលុយដល់ទៅ ១.២ លានដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 22, 2021 Chan Sreyny

    យោងតាមលោក Carsten Spohr នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Lufthansa កំពុងខាតបង់ ១ លានអឺរ៉ូ (១.២ លានដុល្លារអាមេរិក) រៀងរាល់ពីរម៉ោង ដោយសារជំងឺរាតត្បាត Covid-19 ។ លោក Spohr បាននិយាយនៅក្នុងបទសម្ភាសន៍តាមបណ្តាញអ៉ីនធឺណេតថា « ក្រុមហ៊ុន Lufthansa បានកាត់បន្ថយថ្លៃដើម និងកាត់បន្ថយការហោះហើរចំពោះអ្នកដែលបង្កើតសាច់ប្រាក់វិជ្ជមានដោយសារអត្រាដឹកទំនិញកើនឡើង »។ លោក Spohr បានបន្តថា « រហូតមកដល់ពេលនេះ Lufthansa បានប្រើប្រាស់ទឹកប្រាក់ប្រមាណ ៣

  • ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ​គ្រោងនឹងបញ្ចប់ការសាងសង់នៅពេលពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នសម្រេចបាន៩០%ហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 22, 2021 Khmernote

    ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន៩០ភាគរយហើយ ដោយគ្រោងឱ្យហើយនៅពេលពេលឆាប់ៗនេះ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៃគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡា និងជាលេខាធិការដ្ឋានបច្ចេកទេសសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ចំពោះដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកំពុងដំណើរការ សាងសង់យ៉ាងសកម្ម មិនផ្អាកនោះឡើយ ពោលគឺនៅដំណាច់ចុងខែឧសភា ឆ្នាំ២០២១នេះ នឹងសម្រេចរួចរាល់ ជាស្ថាពរ ដើម្បីធ្វើការសម្ពោធ សម្រាប់ទទួលកីឡាជាតិលើកទី៣នៅឆ្នាំ២០២២ និងដើម្បីត្រៀមទទួលកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ លោកបានបន្តថា កម្ពុជាបានត្រៀមរួចជាបណ្តើរៗហើយ នូវហេដ្ឋារចនាសម្ព័ន្ធ ការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិ ដើម្បីត្រៀមកីឡាស៊ីហ្គេម ក្នុងចន្លោះប្រភេទកីឡាពី៣០ទៅ៣៥ប្រភេទកីឡា ដើម្បីឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ

  • កសិករម្នាក់ ប្រកបរបរចិញ្ចឹមសត្វមួយប្រភេទនេះអាចរកចំណូលបានចាប់ពី ៤០០ដុល្លារ ទៅ ៦០០ដុល្លារក្នុងមួយខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 22, 2021 Chan Sreyny

    ​ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចខ្នាតតូចមួយកន្លែងក្នុងខេត្តសៀមរាប អាចរកចំណូលបានពី ៤០០ដុល្លារ ទៅ ៦០០ដុល្លារ ក្នុងមួយខែ ខណៈពេលដែលមានការគាំទ្រច្រើនពីអ្នកបរិភោគ។ លោក ប៉ែន រតនា ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចខ្នាតតូចមួយកន្លែងស្ថិតនៅក្នុងភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមក្រួចជាង ១,០០០ក្បាល ដើម្បីផ្គត់ផ្គង់សាច់ មេពូជ និងពងក្រួចនៅក្នុងខេត្ត និងការនាំចេញទៅរាជធានីនិងខេត្តផ្សេងៗទៀតផងដែរ។ លោកបញ្ជាក់ថា មុខរបរចិញ្ចឹមក្រួចនេះគឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុនពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ពិសេសគឺត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាលដើម្បីឱ្យក្រួចឆាប់ធំធាត់ល្អ និងបំពេញតម្រូវការទីផ្សារ។ លោកបន្ថែមថា ក្នុងមួយខែលោកអាចរកចំណូលបានចន្លោះពី ៤០០ ទៅ ៦០០ដុល្លារ ក្នុងការលក់ទាំងសាច់ ពង

  • ដំណឹងរីករាយ! ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅដាក់អោយដំណើរការហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 22, 2021 Khmernote

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិចបានឲ្យដឹងថា ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែដាក់អោយដំណើរការហើយនៅថ្ងៃនេះ។ ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់អោយដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន: ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។ ២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ

  • ពលករខ្មែរកំពុងងាករកការងារកសិកម្មធ្វើក្នុងស្រុកដើម្បីចិញ្ចឹមគ្រួសារ ខណៈដែលប្រទេសថៃកំពុងប្រឈមនឹងជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 21, 2021 Khmernote

    កសិករក្នុងស្រុក និងពលករដែលទើបត្រឡប់មកពីប្រទេសថៃភាគច្រើន បាននិងកំពុងងាកមករកប្រកបការងារកសិកម្មក្នុងស្រុក ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ ប្រសើរជាងត្រឡប់ទៅធ្វើការនៅប្រទេសថៃដែលកំពុងមានបញ្ហាជំងឺកូវីដ-១៩ ។ ពលករខ្មែរម្នាក់មកពីស្រុកថ្មគោលខេត្តបាត់ដំបងក្នុងចំណោមពលករមួយក្រុមជាង ១០នាក់ទៀតមកពីស្រុកផ្សេងគ្នាដែលកំពុងស៊ីឈ្នួល ចិញ្ច្រាំ និងហាលដំឡូងមី លើទីវាលមួយកន្លែងនៅស្រុករតន មណ្ឌលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមខ្លួនមកស៊ីឈ្នួល នៅទីនេះអាចរកប្រាក់បានមួយថ្ងៃបីទៅបួនម៉ឺនរៀលដែរ បើប្រៀបធៀបធ្វើការនៅប្រទេសថៃ ប្រហាក់ប្រហែលគ្នា។ អតីតកម្មករសំណង់នៅថៃរូប នេះបាននិយាយថា រូបគេនិងអ្នកភូមិផ្សេងទៀតបានត្រឡប់មកពីប្រទេសថៃច្រើនខែមកហើយបាននិយាយថា ពួកគេសុខចិត្តរកការងារកសិកម្មធ្វើក្នុងស្រុកវិញ ប្រសើរជាងត្រឡប់ទៅប្រទេសថៃដែលកំពុងផ្ទុះជំងឺកូវីដ-១៩ ដែលពិបាករកការងារធ្វើ និងត្រូវបានអាជ្ញាធរថៃ គេដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេលចាប់បាន ខណៈចំណាកស្រុកខុសច្បាប់ និងត្រូវបញ្ជូនមកស្រុកវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃម្តងទៀត វាធ្វើឱ្យខាតពេលវេលា ។ ប្អូនឱ្យដឹងថា ពួកខ្លួនស៊ីឈ្នួលជាក្រុមនេះ គឺប្រមូលដំឡូងដែលម្ចាស់ចាក់គរជាពំនូកៗ ទៅដាក់ម៉ាស៊ីនចិញ្ច្រាំ

  • រោងចក្រកាត់ដេរសម្លៀកបំពាក់ដែលចំណាយទឹកប្រាក់ ៥.៧ លានដុល្លារនឹងត្រូវបានសាងសង់ក្នុងខេត្តកណ្តាលនាពេលឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 21, 2021 Chan Sreyny

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយនៅរសៀលនេះបានឱ្យដឹងថា រោងចក្រកាត់ដេរដែលចំណាយទឹកប្រាក់ចំនួន ៥.៧ លានដុល្លារអាមេរិកនឹងត្រូវសាងសង់នៅក្រុងតាខ្មៅខេត្តកណ្តាល ដោយបង្កើតការងារចំនួន ៩៥១ កន្លែងសម្រាប់ប្រជាជនក្នុងតំបន់។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងរោងចក្រកាត់ដេរដែលត្រូវបានអនុម័តដោយ CDC កាលពីពេលថ្មីៗនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន New Era (Cambodia) Cashmere Textile Co., Ltd ។ គួរឱ្យដឹងផងដែរថា ចាប់តាំងពីដើមខែមករានេះ CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៥ រួមទាំងគម្រោងដែលបានលើកឡើងខាងលើដោយមានដើមទុនសរុបជិត ២២.២ លានដុល្លារដែលបង្កើតឱកាសការងារចំនួន ៣,០០០ កន្លែង៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ដំណឹងល្អ! WHO ត្រៀមអនុម័តវ៉ាក់សាំងកូវីដ-១៩ មួយចំនួនឆាប់ៗនេះ ក្នុងនោះក៏មានវ៉ាក់សាំងដែលខ្មែរទទួលបានពីចិនដែរ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 21, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងអនុម័តវ៉ាក់សាំងកូវីដ-១៩ ជាច្រើនពីក្រុមហ៊ុនផលិតបស្ចិមប្រទេសនិងចិន នៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ។ ការសម្រេចអនុម័តលើវ៉ាក់សាំងទាំងនោះ ក្នុងគោលដៅដើម្បីឲ្យគម្រោងផ្ដល់វ៉ាក់សាំងដល់ប្រទេសក្រីក្រដំណើរការកាន់តែលឿន និងឆាប់ទទួលបាន។ ខណៈសម្ព័ន្ធ COVAX ដែលត្រូវបានដឹកនាំដោយ WHO ចង់ចែកចាយវ៉ាក់សាំងយ៉ាងហោចណាស់ ២ពាន់លានដូស នៅទូទាំងពិភពលោកក្នុងឆ្នាំនេះ ដោយយ៉ាងហោចណាស់ចែកដល់ប្រទេសក្រីក្រចំនួន ១.៣ ពាន់លានដូស។ យោងតាមឯកសារផ្ទៃក្នុងមួយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា អង្គការសុខភាពពិភពលោកកំពុង “អនុម័ត” លើសេចក្ដីអនុម័តវ៉ាក់សាំងជាបន្ទាន់។ ឯកសារនេះបាននិយាយថា វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានបង្កើតឡើងដោយ