ព័ត៌មានចុងក្រោយ
  • ម្រេចកំពត នៅតែមានតម្លៃខ្ពស់ដូចមុនដដែលទោះបីកម្ពុជាស្ថិតក្នុងវិបិត្តជំងឺកូវីដ-១៩​ ក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 21, 2021 Chan Sreyny

    ថ្វីត្បិតប្រទេសយើង កំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ ប៉ុន្តែការដាំដុះដំណាំម្រេចរបស់កសិករហាក់នៅមានការផុលផុសដដែលរីឯតម្លៃក៏នៅតែខ្ពស់ដូចមុនដែរ។ នេះជាការលើកឡើងរបស់លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ។ ​លោក ចាន់ រិទ្ធិ បានបញ្ជាក់ថា ដំណាំម្រេចនៅតែបន្តការដាំដុះជាបន្តបន្ទាប់លើផ្ទៃដីជិត ៣០០ហិកតា ដោយការផលិតម្រេចនេះមានសហគមន៍មួយដែលកំពុងគ្រប់គ្រងមើលការខុសត្រូវ ថែមទាំងមានក្រុមហ៊ុនចំនួន ៤ រួមសហការដើម្បីទិញផលិតផលម្រេចសម្រាប់បន្តចែកចាយនៅលើទីផ្សារអន្តរជាតិ។ លោក ងួន ឡាយ ប្រធានសហគមន៍ម្រេចកំពតបានថ្លែងថា ផ្ទែដីបង្កបង្កើនផលម្រេចក្នុងសហគមន៍មានសរុបជាង ២៩០ហិកតា ក្នុងនោះយើងអនុវត្តន៍លើផ្ទៃដី ១០០% ដោយទទួលទិនផលបានខ្ពស់គួរសម ហើយបច្ចុប្បន្នទីផ្សារម្រេចកំពតក៏នៅតែមានតម្លៃហាងឆេងខ្ពស់ដូចមុនដដែល

  • អាជ្ញាធរ​ជាតិ​អប្សរា​ មាន​គម្រោង​បង្កើត​ផ្លូវ​ថ្មី និង​រៀបចំ​ចំណតរថយន្ត​មួយចំនួនទៀតដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​រមណីយដ្ឋាន​អង្គរ​ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 20, 2021 Chan Sreyny

    ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរានៅ​ថ្ងៃ ​៦​កើត ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី ​១៩ ខែមករា ឆ្នាំ​ ២០២១ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​មួយចំនួននៅក្នុង​តំបន់​រមណីយដ្ឋា​ន​អង្គរដើម្បី​ផ្តល់យោបល់​បច្ចេកទេស និង​ដំណោះស្រាយ​នានា​សម្រាប់​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​។​ ​នៅក្នុង​ដំណើរការ​ត្រួតពិនិត្យ​ការងារ​នេះ គណៈប្រតិភូ​បាន​ចុះ​ពិនិត្យ​ទីតាំង​ខាងកើត​ខ្លោងទ្វារ​ជ័យ ដើម្បី​រក​ទីតាំង​ចំណត​ថ្មីចៀសវាង​កុំឱ្យ​រថយន្ត​ដឹក​ភ្ញៀវទេសចរចត​នៅមុខ​ប្រាសាទចៅសាយទេវតា និង​ខាងកើត​ខ្លោងទ្វារ​ជ័យ​។ ក្នុងនោះ​ក៏បាន​ពិភាក្សា​លើ​ការបង្កើត​ផ្លូវ​ថ្មី ដើម្បីឱ្យ​ភ្ញៀវទេសចរ​អាច​ដើរ​កម្សាន្ត​មកកាន់​រហាត់ទឹក​នៅក្នុង​សួន​បណ្តុះ​កូនឈើស្ពានថ្ម​ប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និង​ប្រាសាទធម្មនន្ទបាន​ងាយស្រួល​។ បន្ថែម​ពី​នោះ ក៏​ពិនិត្យ​លទ្ធភាព​បង្កើត​ផ្លូវ​ដើរ ឬ​ផ្លូវ​កង់​ចេញពី​ខ្លោងទ្វារ​ជ័យ​ទៅ​ខ្លោងទ្វារ​ខ្មោច និង​ទីតាំង​ចំណត​នៅក្នុង​ក្រុង​អង្គរធំ ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចំណតរថយន្ត​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផងដែរ​។​ ឯកឧត្តម ហង់

  • បារ និងភោជនីយដ្ឋានក្នុងខេត្តឈៀងម៉ៃអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បន្ទាប់ពីករណីឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់ចុះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 20, 2021 Chan Sreyny

    ខេត្តឈៀងម៉ៃប្រទេសថៃ បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតលើកន្លែងកម្សាន្ត និងភោជនីយដ្ឋាន ដោយសារតែស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើង។ ផាប់ បារ និងភោជនីយដ្ឋាននឹងត្រូវបានអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញចាប់ពីថ្ងៃពុធនព និងអាចបម្រើភេសជ្ជៈមានជាតិអាល់កុលរហូតដល់ម៉ោង ១០ យប់។ កន្លែងកម្សាន្តទាំងនេះ ត្រូវបានគេបញ្ជាឱ្យបិទអស់រយៈពេលជិតពីរសប្តាហ៍ចាប់តាំងពីរលកនៃការឆ្លងជំងឺ Covid-19 ថ្មីបានវាយប្រហារប្រទេសនេះកាលពីខែមុន។ ផ្សារចុងសប្តាហ៍ និង Walking Streets ដែលត្រូវបានបិទចាប់តាំងពីថ្ងៃទី ៦ ខែមករា ក៏គ្រោងនឹងបើកដំណើរការពីថ្ងៃពុធនេះដែរ។ ដោយឡែកអាជ្ញាធរខេត្តឈុនបុរីបាននិយាយនៅព្រឹកថ្ងៃពុធនេះថា គ្មានករណីឆ្លងជំងឺ Covid-19 ថ្មីត្រូវបានបញ្ជាក់អស់រយៈពេលពីរថ្ងៃជាប់ៗគ្នា។ គួរឱ្យដឹងផងដែរថា មានករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ៥៩ ករណីនៅថ្ងៃពុធដែលជាការធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលមួយបន្ទាប់ពីករណីជាច្រើនរយករណីត្រូវបានគេរាយការណ៍ស្ទើរតែរាល់ថ្ងៃចាប់តាំងពីមានការផ្ទុះឡើងជាលើកទី២

  • ធនាគារអភិវឌ្ឍន៍អាស៊ី៖ ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាស់ប្តូរនៃជំនាញ និងការងារនៅក្នុងប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 20, 2021 Chan Sreyny

    បើតាមការសិក្សាថ្មីមួយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាគួរតែពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មសម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូរ។ ការរកឃើញខាងនេះ ជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ចំនួន៦ ដែលបានមកពីការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញនៅកម្ពុជា។ វាជាផ្នែកមួយនៃការសិក្សា ដែលផ្តោតលើប្រទេសចំនួនបួននៃប្រជាជាតិអាស៊ានដែលរួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ការសិក្សានេះ ពិនិត្យទៅលើ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជាព្រោះវិស័យទាំងពីរមានសារៈសំខាន់សម្រាប់កំណើនការងារ ភាពប្រកួតប្រជែងអន្តរជាតិ និង 4IR ។ ការសិក្សារកឃើញថា បច្ចេកវិទ្យា 4IR នឹងលុបបំបាត់ការងារនៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ ប៉ុន្តែការបាត់បង់នេះនឹងត្រូវជំនួសដោយការកើនឡើងនូវតម្រូវការដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលវាអាចបង្កើតកំណើនការងារ

  • ស្រុកបន្ទាយស្រី មានចម្ការតាង៉ែនលើកដំបូងដោយអនុញ្ញាតឱ្យភ្ញៀវទេសចរទៅលេង ហើយលក់ជូនត្រឹមតែ ៥ ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 20, 2021 Chan Sreyny

    បន្ទាប់ពីការប្រកាសរបស់រដ្ឋបាលបន្ទាយស្រី ក្នុងការកែរប្រែស្រុកបន្ទាយស្រីឱ្យក្លាយទៅជាដែនដីកសិទេសចរណ៍​ ឥលូវនេះស្រុកបន្ទាយស្រីបានបង្កើតចម្ការតាង៉ែនដែលស្ថិតនៅជើងភ្នំគូលែន។ យោងតាមការបង្ហោះនៅក្នុងផេកហ្វេសប៊ុកផ្លូវការណ៍របស់អភិបាលស្រុកវ័យក្មេងលោក ឃឹម ហ្វីណង់ បានរៀបរាប់ថា « តោះអ្នកសៀមរាបមកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែនក្នុងខេត្តយើងម្តង។ ប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេថា នៅជើងភ្នំគូលែនមានចម្ការតាង៉ែនដ៏គួរឱ្យចង់មកលេងមួយនេះ។ ដើម្បីចូលរួមជម្រុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុកដោយលក់ជូនក្នុងតម្លៃពិសេស (ត្រឹមតែ ៥០០០ រៀលក្នុងមួយគីឡូ) សម្រាប់អ្នកទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើមម៉ាសេរី ដោយមិនគិតថ្លៃបន្ថែមទៀតផង។ លោកបន្តថា « ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគនាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដែលលក់បានថ្លៃមានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ហើយរៀបចំចម្ការ និងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជម្រុញឱ្យអ្នកទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាចនាំចេញនូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង »។ លោកបន្ថែមថា

  • ឥណ្ឌូនេស៊ី កំណត់គោលដៅដើម្បីក្លាយជាប្រទេសដែលផលិតបង្គារធំជាងគេបំផុតក្នុងពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 20, 2021 Chan Sreyny

    រដ្ឋមន្ត្រីក្រសួងកិច្ចការ និងជលផលឥណ្ឌូនេស៊ី (KKP) លោក Sakti Wahyu Trenggono កំពុងកំណត់គោលដៅដើម្បីប្រែក្លាយប្រទេសនេះទៅជាប្រទេសផលិតបង្គាវ៉ាន់ណាមី ដែលធំជាងគេបំផុតនៅលើពិភពលោកដោយជំរុញផលិតកម្មដល់ ១៦ លានតោនជារៀងរាល់ឆ្នាំពីតួលេខបច្ចុប្បន្នក្រោម ១ លានតោន។ ដើម្បីសំរេចបានគោលដៅនេះ ប្រទេសឥណ្ឌូនេស៊ីត្រូវតែចាប់ផ្តើមអភិវឌ្ឍស្រះចិញ្ចឹមបង្គាថ្មីដែលមានទំហំ ២០ ម៉ឺនហិកតារហូតដល់ឆ្នាំ ២០២៤ ។ បច្ចុប្បន្នផលិតកម្មបង្គាវ៉ាន់ណាមមីប្រចាំឆ្នាំរបស់ប្រទេសនេះ មានតិចជាងមួយលានតោនក្រោមប្រទេសចិន អេក្វាឌ័រ វៀតណាម និងឥណ្ឌា។ លោក Trenggono បាននិយាយថា « ប្រសិនបើយើងទទួលបានជោគជ័យក្នុងការអភិវឌ្ឍស្រះចិញ្ចឹមបង្គាចំនួន ២ សែនហិកតា ជាមួយនឹងវដ្តរដូវប្រមូលផលចំនួន ៨០ តោនក្នុងមួយហិកតាក្នុងមួយឆ្នាំផ្អែកលើការវិភាគសេដ្ឋកិច្ចវាអាចបង្កើតបានជិត

  • ថៃ តាំងនាម និងប្រូម៉ូតវិស័យទេសចរណ៍របស់ខ្លួនជាឋានសួគ៌សម័យកូវីដ-១៩ តែនៅតែគ្មានភ្ញៀវមក ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 20, 2021 Chan Sreyny

    Anantara Phuket Suites & Villas គឺជាកន្លែងដ៏ប្រណិតមួយ ដែលអ្នកទេសចរអាស្នាក់នៅក្នុងវីឡាឯកជនមានអាងហែលទឹក និងមានទីធ្លាផ្លាល់ខ្លួន។ ប៉ុន្តែជាង ៣ ខែបន្ទាប់ពីរមណីយដ្ឋានមួយនេះ និងកន្លែងជាច្រើនទៀតបានបើកដំណើរការឡើងវិញសម្រាប់អ្នកទេសចរបរទេសដែលមកលេងកម្សាន្តរយៈពេលយូរ ក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសថៃនៃការមកដល់របស់ភ្ញៀវទេសចរបរទេសត្រូវបានខកខានខុសពីការរំពឹងទុក។ យោងតាមក្រុមហ៊ុន Thailand Longstay បានឱ្យដឹងថា មានភ្ញៀវទេសចរចំនួនត្រឹមតែ ៣៤៦ នាក់ប៉ុណ្ណោះដែលបានចូលមកប្រទេសនេះជារៀងរាល់ខែ ដែលមានទិដ្ឋាការពិសេសចាប់តាំងពីខែតុលា។ ដោយទាបជាងគោលដៅរបស់រដ្ឋាភិបាលប្រហែល ១,២០០នាក់ និងមានចំនួនតិចតួចបំផុតបើធៀបនឹងភ្ញៀវទេសចរជាង ៣ លាននាក់ដែលបានលេងកម្សាន្តមុនពេលមានជំងឺរាតត្បាតនេះ។ រដ្ឋាភិបាលថៃសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរដែលចូលនិវត្តន៍ និងអ្នកផ្សេងទៀតដែលអាចស្នាក់នៅប្រទេសនេះរយៈពេលយូរ។ ដោយពួកគេ នឹងត្រូវឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែកដែលពួកគេនឹងតម្រូវឱ្យស្នាក់នៅកន្លែងកម្សាន្តលំដាប់ខ្ពស់នៅក្នុងប្រទេសដែលមិនមានជំងឺរាតត្បាតរាលដាល។ បន្ទាប់ពីការនៅដាច់ដោយឡែករយៈពេលពីរសប្តាហ៍ ពួកគេអាចធ្វើដំណើរនៅក្នុងប្រទេសថៃរហូតដល់ ៩

  • ការនាំចេញអង្កររបស់ថៃ នៅតែមានសភាពអាប់អួរក្នុងឆ្នាំ ២០២១ ដោយសារកត្តាទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 19, 2021 Chan Sreyny

    ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញពីការប៉ាន់ប្រមាណ ៥.៨ លានតោននៅឆ្នាំ ២០២០ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំដោយសារតែការបញ្ជារទិញរបស់ពិភពលោកថយចុះ ដែលបណ្តាលមកពីការរីករាលដាលជំងឺនៃជំងឺ Covid-19 ការកង្វះកុងតឺន័រ និងប្រាក់បាតឡើងថ្លៃ។ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមនាំចេញអង្ករថៃ (TREA) មានប្រសាសន៍ថា « លោកជឿជាក់ថា ការនាំចេញអង្ករនឹងឈានដល់ ៦.៥ លានតោននៅឆ្នាំនេះ ដែលប្រសើរជាងការរំពឹងទុក ៥.៨ លានតោនដែលមានតម្លៃ ១១០ ទៅ ១២០ ពាន់លានបាត (៣.៦៥ ទៅ ៣.៩៨ ពាន់លានដុល្លារ)