រោងចក្រផលិតប្រអប់ក្រដាសកាតុង ដែលចំណាយថវិកាជាង ២ លានដុល្លារនឹងលេចរូបរាងក្នុងខណ្ឌកំបូលនាពេលឆាប់ៗនេះ
សេដ្ឋកិច្ច January 23, 2021 Chan Sreyny

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងរោងចក្រផលិតប្រអប់ក្រដាសកាតុងដែលចំណាយទឹកប្រាក់ ២.៣ លានដុល្លារនឹងត្រូវបានសាងសង់នៅខណ្ឌកំបូលនៃរាជធានីភ្នំពេញ។ CDC បានចែករំលែកបច្ចុប្បន្នភាពនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញដោយបន្ថែមថា គម្រោងនេះនឹងបង្កើតការងារចំនួន ២១៤ សម្រាប់ប្រជាជនក្នុងស្រុក។ គម្រោងសាងសង់រោងចក្រផលិតក្រដាសកាតុងធ្វើកេសនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន City Printing ។ ចាប់តាំងពីដើមខែមករា CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៦ រួមទាំងគម្រោងដែលបានលើកឡើងខាងលើ ដោយមានដើមទុនសរុបជិត ២៤.៥ លានដុល្លារដែលបង្កើតឱកាសការងារប្រហែល ៣,៣០០ កន្លែង។

គួរបញ្ជាក់ផងដែរថា ការវិនិយោគនៅពេលមានការរីករាលដាលនៃជំងឺ Covid-19 បែបនេះបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនយោបាយ និងសង្គមរបស់ប្រទេសកម្ពុជាទោះបីជាមានការគំរាមកំហែងពីការរាតត្បាតរាលដាលក៏ដោយ៕

ប្រភព៖ ក្រសួងព័ត៌មាន