- សេដ្ឋកិច្ចសេដ្ឋកិច្ច January 22, 2021 Khmernote
ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន៩០ភាគរយហើយ ដោយគ្រោងឱ្យហើយនៅពេលពេលឆាប់ៗនេះ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៃគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡា និងជាលេខាធិការដ្ឋានបច្ចេកទេសសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ចំពោះដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកំពុងដំណើរការ សាងសង់យ៉ាងសកម្ម មិនផ្អាកនោះឡើយ ពោលគឺនៅដំណាច់ចុងខែឧសភា ឆ្នាំ២០២១នេះ នឹងសម្រេចរួចរាល់ ជាស្ថាពរ ដើម្បីធ្វើការសម្ពោធ សម្រាប់ទទួលកីឡាជាតិលើកទី៣នៅឆ្នាំ២០២២ និងដើម្បីត្រៀមទទួលកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ លោកបានបន្តថា កម្ពុជាបានត្រៀមរួចជាបណ្តើរៗហើយ នូវហេដ្ឋារចនាសម្ព័ន្ធ ការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិ ដើម្បីត្រៀមកីឡាស៊ីហ្គេម ក្នុងចន្លោះប្រភេទកីឡាពី៣០ទៅ៣៥ប្រភេទកីឡា ដើម្បីឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ
- អាជីវកម្មអាជីវកម្ម January 22, 2021 Chan Sreyny
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចខ្នាតតូចមួយកន្លែងក្នុងខេត្តសៀមរាប អាចរកចំណូលបានពី ៤០០ដុល្លារ ទៅ ៦០០ដុល្លារ ក្នុងមួយខែ ខណៈពេលដែលមានការគាំទ្រច្រើនពីអ្នកបរិភោគ។ លោក ប៉ែន រតនា ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចខ្នាតតូចមួយកន្លែងស្ថិតនៅក្នុងភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមក្រួចជាង ១,០០០ក្បាល ដើម្បីផ្គត់ផ្គង់សាច់ មេពូជ និងពងក្រួចនៅក្នុងខេត្ត និងការនាំចេញទៅរាជធានីនិងខេត្តផ្សេងៗទៀតផងដែរ។ លោកបញ្ជាក់ថា មុខរបរចិញ្ចឹមក្រួចនេះគឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុនពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ពិសេសគឺត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាលដើម្បីឱ្យក្រួចឆាប់ធំធាត់ល្អ និងបំពេញតម្រូវការទីផ្សារ។ លោកបន្ថែមថា ក្នុងមួយខែលោកអាចរកចំណូលបានចន្លោះពី ៤០០ ទៅ ៦០០ដុល្លារ ក្នុងការលក់ទាំងសាច់ ពង
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 22, 2021 Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិចបានឲ្យដឹងថា ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែដាក់អោយដំណើរការហើយនៅថ្ងៃនេះ។ ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់អោយដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន: ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។ ២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 21, 2021 Khmernote
កសិករក្នុងស្រុក និងពលករដែលទើបត្រឡប់មកពីប្រទេសថៃភាគច្រើន បាននិងកំពុងងាកមករកប្រកបការងារកសិកម្មក្នុងស្រុក ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ ប្រសើរជាងត្រឡប់ទៅធ្វើការនៅប្រទេសថៃដែលកំពុងមានបញ្ហាជំងឺកូវីដ-១៩ ។ ពលករខ្មែរម្នាក់មកពីស្រុកថ្មគោលខេត្តបាត់ដំបងក្នុងចំណោមពលករមួយក្រុមជាង ១០នាក់ទៀតមកពីស្រុកផ្សេងគ្នាដែលកំពុងស៊ីឈ្នួល ចិញ្ច្រាំ និងហាលដំឡូងមី លើទីវាលមួយកន្លែងនៅស្រុករតន មណ្ឌលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមខ្លួនមកស៊ីឈ្នួល នៅទីនេះអាចរកប្រាក់បានមួយថ្ងៃបីទៅបួនម៉ឺនរៀលដែរ បើប្រៀបធៀបធ្វើការនៅប្រទេសថៃ ប្រហាក់ប្រហែលគ្នា។ អតីតកម្មករសំណង់នៅថៃរូប នេះបាននិយាយថា រូបគេនិងអ្នកភូមិផ្សេងទៀតបានត្រឡប់មកពីប្រទេសថៃច្រើនខែមកហើយបាននិយាយថា ពួកគេសុខចិត្តរកការងារកសិកម្មធ្វើក្នុងស្រុកវិញ ប្រសើរជាងត្រឡប់ទៅប្រទេសថៃដែលកំពុងផ្ទុះជំងឺកូវីដ-១៩ ដែលពិបាករកការងារធ្វើ និងត្រូវបានអាជ្ញាធរថៃ គេដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេលចាប់បាន ខណៈចំណាកស្រុកខុសច្បាប់ និងត្រូវបញ្ជូនមកស្រុកវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃម្តងទៀត វាធ្វើឱ្យខាតពេលវេលា ។ ប្អូនឱ្យដឹងថា ពួកខ្លួនស៊ីឈ្នួលជាក្រុមនេះ គឺប្រមូលដំឡូងដែលម្ចាស់ចាក់គរជាពំនូកៗ ទៅដាក់ម៉ាស៊ីនចិញ្ច្រាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 21, 2021 Chan Sreyny
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយនៅរសៀលនេះបានឱ្យដឹងថា រោងចក្រកាត់ដេរដែលចំណាយទឹកប្រាក់ចំនួន ៥.៧ លានដុល្លារអាមេរិកនឹងត្រូវសាងសង់នៅក្រុងតាខ្មៅខេត្តកណ្តាល ដោយបង្កើតការងារចំនួន ៩៥១ កន្លែងសម្រាប់ប្រជាជនក្នុងតំបន់។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងរោងចក្រកាត់ដេរដែលត្រូវបានអនុម័តដោយ CDC កាលពីពេលថ្មីៗនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន New Era (Cambodia) Cashmere Textile Co., Ltd ។ គួរឱ្យដឹងផងដែរថា ចាប់តាំងពីដើមខែមករានេះ CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៥ រួមទាំងគម្រោងដែលបានលើកឡើងខាងលើដោយមានដើមទុនសរុបជិត ២២.២ លានដុល្លារដែលបង្កើតឱកាសការងារចំនួន ៣,០០០ កន្លែង៕ ប្រភព៖ ក្រសួងព័ត៌មាន
- អាជីវកម្មអាជីវកម្ម January 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងអនុម័តវ៉ាក់សាំងកូវីដ-១៩ ជាច្រើនពីក្រុមហ៊ុនផលិតបស្ចិមប្រទេសនិងចិន នៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ។ ការសម្រេចអនុម័តលើវ៉ាក់សាំងទាំងនោះ ក្នុងគោលដៅដើម្បីឲ្យគម្រោងផ្ដល់វ៉ាក់សាំងដល់ប្រទេសក្រីក្រដំណើរការកាន់តែលឿន និងឆាប់ទទួលបាន។ ខណៈសម្ព័ន្ធ COVAX ដែលត្រូវបានដឹកនាំដោយ WHO ចង់ចែកចាយវ៉ាក់សាំងយ៉ាងហោចណាស់ ២ពាន់លានដូស នៅទូទាំងពិភពលោកក្នុងឆ្នាំនេះ ដោយយ៉ាងហោចណាស់ចែកដល់ប្រទេសក្រីក្រចំនួន ១.៣ ពាន់លានដូស។ យោងតាមឯកសារផ្ទៃក្នុងមួយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា អង្គការសុខភាពពិភពលោកកំពុង “អនុម័ត” លើសេចក្ដីអនុម័តវ៉ាក់សាំងជាបន្ទាន់។ ឯកសារនេះបាននិយាយថា វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានបង្កើតឡើងដោយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 21, 2021 Chan Sreyny
យោងតាមមន្រ្តីក្រសួងការបរទេសឥណ្ឌាបានឱ្យដឹងថា ប្រទេសឥណ្ឌាបានចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺ Covid-19 ទៅប្រទេសជិតខាង និងប្រទេសជាដៃគូសំខាន់ៗរួមមាន៖ ប្រទេសប៊ូតាន ម៉ាល់ឌីវ បង់ក្លាដែស នេប៉ាល់ មីយ៉ាន់ម៉ា និងសីស្ហែលកាលពីថ្ងៃពុធ។ ការដឹកជញ្ជូនវ៉ាក់សាំងធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានទទួលសំណើសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងដែលផលិតដោយឥណ្ឌាពីប្រទេសមួយចំនួន។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាបាននិយាយថា ដោយពិនិត្យលើតម្រូវការក្នុងស្រុកនៃការចេញជាជំហានៗ ប្រទេសឥណ្ឌានឹងបន្តផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រទេសជាដៃគូក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ។ គួរឱ្យដឹងផងដែរថា ប្រទេសឥណ្ឌាចាប់ផ្ដើមចាក់វ៉ាក់សាំងដល់ប្រជាជនកាលពីថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃពុធមនុស្សចំនួន ៦៧៤,៨៣៥ នាក់បានទទួលការចាក់វ៉ាក់សាំង៕ អត្ថបទ៖ នីតា ប្រភព៖ xinhuanet
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នាថ្ងៃទី២០ ខែមករា នេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ឱសថអាមេរិក Pfizer ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ប្រហែល ១៤៤លានដូស សម្រាប់មនុស្ស ៧២លាននាក់នៅឆ្នាំនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Tamura Norihisa រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលាតត្រដាងរឿងនេះថា រដ្ឋាភិបាលបានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានជាមួយ Pfizer ដើម្បីទទួលថ្នាំបង្ការចំនួន ១២០ លានដូសនៅដំណាច់ខែមិថុនា ដោយកាលពីខែមុនក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំការអនុម័តវ៉ាក់សាំងនៅក្នុងប្រទេសជប៉ុន។ ជាមួយគ្នានេះលោកបានបន្តថា រដ្ឋាភិបាលបានចុះកិច្ចសន្យាជាផ្លូវការចុងក្រោយលើការសន្និដ្ឋានថាវ៉ាក់សាំងនឹងត្រូវបានអនុម័តនៅក្នុងប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលនឹងស្នើសុំឱ្យក្រុមហ៊ុន Pfizer ផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីចាក់ដល់ប្រជាជនតាមដែលអាចធ្វើទៅបាន ហើយអាចនឹងត្រូវចាក់ថ្នាំនៅក្នុងឆមាសទីមួយនៃឆ្នាំនេះផងដែរ។ ទោះជាយ៉ាងណាក្ដី រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានចង្អុលបង្ហាញថា










