វិស័យទេសចរណ៍អាចរីកចម្រើនទៅមុខបាន គឺអាស្រ័យទៅលើភ្ញៀវទេសចរ ប៉ុន្តែដោយសារវីរុស Covid-19 បានធ្វើឲ្យវិស័យទេសចរណ៍ត្រូវរងការខាតបង់ធ្ងន់ធ្ងរព្រោះមិនមានភ្ញៀវទេសចរមិនថាទាំងក្នុង និងក្រៅស្រុកត្រូវ។ យ៉ាងណាមិញ នៅពេលដែលវីរុសរលាយបាត់ ហើយភ្ញៀវទេសចរចាប់ផ្តើមត្រឡប់ធ្វើដំណើរកម្សាន្តឡើងវិញ ពួកគេនឹងទទួលបានបទពិសោធន៍នៃការឈប់សម្រាកថ្មីនៅក្នុងប្រទេសថៃ អាចនិយាយបានថា ខុសគ្នាខ្លាំង និងមិនវិលត្រលប់ទៅដូចមុនពេល Covid-19 ផ្ទុះឡើងទេ ខណៈអាជីវកម្មជាច្រើនត្រូវបិទទ្វាររហូតទៅ។
យោងតាមការស្ទង់មតិរបស់អាជ្ញាធរទេសចរណ៍ថៃ ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី១០-១២ ខែមករា បានបង្ហាញថា ជាងមួយភាគបីនៃអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍របស់ប្រទេសបានបិទទ្វារហាង ហើយអស់ជំនឿនឹងបើកឡើងវិញហើយ។ ប៉ុន្តែបើតាមអ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍បានប៉ាន់ស្មានថា ចំនួនអាជីវកម្មដែលបានបិទទ្វារ គឺខ្ពស់ជាង ដោយនៅតាមតំបន់ស្ទើរតែពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍សម្រាប់ប្រាក់ចំណូលដូចជា Phuket, Pattaya, Koh Samui, ឈូងសមុទ្រ និងកោះ Andaman និងតំបន់ទេសចរណ៍នៅជុំវិញទីក្រុងបាងកករហូតដល់ ៩០% នៃអាជីវកម្មទេសចរណ៍ជួរមុខបានបិទទ្វារ។

គួរឲ្យដឹងថា អាជីវកម្មទេសចរណ៍ចំនួន ១,៨៨៤ នៅក្នុងប្រទេសថៃ ត្រូវបានស្ទង់មតិដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) អំពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេ និងរបៀបដែលពួកគេកំពុងស៊ូទ្រាំនឹងការបិទព្រំដែនថៃរយៈពេលវែង និងការរឹតត្បិតក្នុងស្រុកក្នុងការធ្វើដំណើរ។ អាជីវកម្មគ្របដណ្តប់តំបន់ដូចជា កន្លែងស្នាក់នៅ ភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន រថយន្តជួលនិងកង់ និងអាជីវកម្មដឹកជញ្ជូនសាធារណៈ។ ជាលទ្ធផលក្នុងចំណោមនោះ ៣៤.៧% បាននិយាយថា ពួកគេបានបិទ ឬ បោះបង់អាជីវកម្មរួចហើយ៕



អត្ថបទ៖ លីនី
ប្រភព៖ thethaiger


