សាកលវិទ្យាល័យដ៏ធំមួយក្នុងប្រទេសជប៉ុន បានចាប់ផ្តើមចែកចាយអាហារដល់និស្សិតដែលកំពុងត្រូវការ ខណៈពេលដែលពួកគេភាគច្រើនមិនសូវមានការងារធ្វើក្នុងអំឡុងពេលមានការរាលដាលនៃជំងឺ Covid-19 ។ សាកលវិទ្យាល័យ Tsukuba បានរកឃើញថា និស្សិតជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងស្នើសុំជំនួយ។ ការស្ទង់មតិដែលធ្វើឡើងដោយសាកលវិទ្យាល័យកាលពីខែធ្នូ បានបង្ហាញថា ប្រហែលជា ៧០% នៃអ្នកឆ្លើយសំណួរនៅក្នុងមន្ទីរមួយចំនួនបាននិយាយថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ។
សាកលវិទ្យាល័យ បានអំពាវនាវឱ្យក្រុមហ៊ុន និងកសិករនៅតំបន់នោះបរិច្ចាគអាហារដល់និស្សិតដែលកំពុងខ្វះខាត។ ទន្ទឹមនឹងនេះ អាហារត្រូវបានផ្តល់ឱ្យនិស្សិតជាង ២,៥០០ នាក់កាលពីថ្ងៃសុក្រ។ និស្សិតម្នាក់មកពីបរទេសបាននិយាយថា គាត់ដឹងគុណចំពោះជំនួយព្រោះគាត់មិនទទួលបានការគាំទ្រពីក្រុមគ្រួសារគាត់នៅឯផ្ទះ ហើយគាត់បានបាត់បង់ការងារក្រៅម៉ោងដោយសារតែជំងឺរាតត្បាត។
ជាមួយគ្នានេះ សាកលវិទ្យាល័យនិយាយថានិស្សិតត្រូវការការគាំទ្រច្រើន ហើយសង្ឃឹមថានឹងអំពាវនាវរកការបរិច្ចាគបន្ថែមទៀត៕

អត្ថបទ៖ នីតា
ប្រភព៖ nhk


