- សេដ្ឋកិច្ចសេដ្ឋកិច្ច January 19, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok post នារសៀលនេះបានឲ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយថា គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារនេះបានអនុម័តថវិកាចំនួនប្រហែល ២១០ ពាន់លានបាត (ប្រមាណជិត ៧ ពាន់លានដុល្លារអាមេរិក)។ ការអនុម័តថវិកាដ៏ច្រើននេះ គឺដើម្បីជំរុញការប្រើប្រាស់ និងជួយកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងនូវជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេស។ ប្រភពដដែលបានបន្តឲ្យដឹងថា រដ្ឋាភិបាលនឹងផ្តល់ជូនប្រជាជនចំនួន ៣១.១ លាននាក់ដោយថវិកាចំនួន ៣៥០០បាត (ប្រមាណជាង ១១៦ ដុល្លារ) ក្នុងមួយខែសម្រាប់រយៈពេលពីរខែ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះ ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៧១ករណី ដែលធ្វើឲ្យករណីសរុបនៅប្រទេសបានកើនដល់ ១២,៥៩៤
- ទេសចរណ៍ទេសចរណ៍ January 19, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំនៃវិបត្តិ covid-19 អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់ប្រទេសកម្ពុជា បានដឹកអ្នកដំណើរចំនួន ២.១៣ លាននាក់។ តួលេខនេះបានបង្ហាញនូវការថយចុះ ៧៩% បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ជាមួយគ្នានេះដែរ តួលេខពីលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញថា ក្នុងឆ្នាំ២០២០ នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរតាមអាកាសចំនួន ១.៣០ លាននាក់ធ្លាក់ចុះ ៧៦% ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានដឹកអ្នកដំណើរចំនួន ៦១៨,៦៦៣ នាក់ធ្លាក់ចុះ ៨៣% និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 19, 2021 Chan Sreyny
រដ្ឋាភិបាលខេត្ត Fukushima ប្រទេសជប៉ុនបានបើកសេវាកម្មពិគ្រោះជំងឺឆ្លង Covid-19 ពហុភាសាដោយឥតគិតថ្លៃសម្រាប់ប្រជាជនបរទេស ដោយខេត្តនេះបានក្លាយជាខេត្តដំបូងគេនៅក្នុងប្រទេសជប៉ុនដែលផ្តល់សេវាកម្មបែបនេះតាមរយៈកម្មវិធី Line ។ ការធ្វើបែបនេះ គឺឆ្លើយតបទៅនឹងតម្រូវការរបស់សិក្ខាកាមបរទេសក្រោមកម្មវិធីកម្មសិក្សាបច្ចេកទេសរបស់ជប៉ុន និងនិស្សិតអន្តរជាតិដែលមានស្មាតហ្វូនប៉ុន្តែមិនអាចមានលទ្ធភាពផ្តល់សេវាតាមទូរស័ព្ទបាន។ គួរឱ្យដឹងផងដែរថា កម្មវិធីនេះមាន ១៩ ភាសារួមទាំង៖ ភាសាអង់គ្លេស ចិន និងអេស្ប៉ាញដោយចុះឈ្មោះលេខសម្គាល់របស់ពួកគេ និងប្រើមុខងារហៅដោយឥតគិតថ្លៃនៃកម្មវិធីដើម្បីនិយាយជាមួយគិលានុបដ្ឋាយិកាសុខភាពសាធារណៈ និងអ្នកជំនាញផ្សេងទៀតតាមរយៈអ្នកបកប្រែផ្ទាល់មាត់៕ អត្ថបទ៖ នីតា ប្រភព៖ kyodonews
- អាជីវកម្មអាជីវកម្ម January 19, 2021 Khmernote
ប្រជាពលរដ្ឋកាន់តែច្រើន បានងាកមកចាប់ អារម្មណ៍លើផ្ទះចល័តបែបលក្ខណៈជាផ្ទះលំហែកាយ សម្រាប់ដាក់នៅតាមរមណីយដ្ឋាន រីសត ដីចម្ការជាដើម ព្រោះវាមានតម្លៃសមរម្យ ងាយស្រួលក្នុងការស្នាក់នៅ និងអាចចល័តពីកន្លែងមួយទៅកន្លែងមួយទៀតបាន ។ លោកស្រី ដួង សុផាវី ម្ចាស់សិប្បកម្មសង់ផ្ទះចល័ត ស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ថា សិប្បកម្មរបស់លោកស្រី មានភ្ញៀវមកកុម្ម៉ង់ធ្វើជាផ្ទះសម្រាប់លំហែកាយនៅតាមចម្ការ និងតាមរីសត សម្រាប់ការស្នាក់នៅបែបលំហែកាយ មានជាហូរហែ។ លោកស្រីបន្តថា ដោយសារតែអតិថិជន មានគំនិតចង់ច្នៃប្រឌិត និងការរចនាម៉ូត បន្ទប់ទៅតាមចំណងចំណូលចិត្តនោះ ទើបធ្វើឱ្យផ្ទះលំហែកាយនេះ មានភាពស្រស់ស្អាត
- អាជីវកម្មអាជីវកម្ម January 19, 2021 Khmernote
ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ៧៥% ដោយនឹងរក្សាបុគ្គលិកត្រឹមតែ ១/៤ នៃបុគ្គលិកសរុបប៉ុណ្ណោះ ហើយនិងស្នើឲ្យបុគ្គលិកផ្សេងទៀតទទួលយកការឈប់សម្រាកដោយគ្មានប្រាក់ឈ្នួលសម្រាប់រយៈពេល ៤ ខែ ដោយគិតចាប់ផ្តើមពីខែកុម្ភៈ ព្រោះការផ្ទុះឡើងវីរុស Covid-19 បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍។ លោក Tassapon Bijleveld ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Asia Aviation Plc (AAV) ដែលជាម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុនអាកាសចរណ៍បាននិយាយកាលពីថ្ងៃច័ន្ទថា មានតែកម្លាំងពលកម្ម ២៥% ប៉ុណ្ណោះ ដែលនឹងនៅតែបន្តធ្វើការបន្ទាប់ពីខែនេះ ដោយសារក្រុមហ៊ុនអាកាសចរណ៍នេះកំពុងធ្លាក់ចុះ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ ទោះជាយ៉ាងណាក្ដី ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនរូបនេះ មិនបានបញ្ជាក់ពីទំហំនៃកម្លាំងពលកម្មនោះទេ
- អាជីវកម្មអាជីវកម្ម January 19, 2021 Chan Sreyny
យោងតាមមន្ត្រីជំនាញបានឱ្យដឹងថា ការងារផលិតអំបិលសម្រាប់ឆ្នាំថ្មីដើមឆ្នាំ ២០២១នេះ ប្រជាកសិករខេត្តកំពត-កែប កំពុងចាប់ផ្ដើមប្រមូលផលអំបិលជាបណ្ដើរៗហើយ ដោយមានកន្លែងខ្លះទើបប្រមូលផលបានម្ដង កន្លែងខ្លះបានពីរដង និងមានកន្លែងខ្លះទៀតជិតចាប់ផ្ដើមប្រមូលផល។ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតបានមានប្រសាសន៍ថា « ការផលិតអំបិលកាលពីឆ្នាំ ២០២០ សម្រាប់ខេត្តកំពត-កែបទិន្នផលអំបិលខ្ពស់ ប្រមូលបានជិត ១០ម៉ឺនតោន ដែលអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ ។ បើគិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅមានសល់អំបិលក្នុងឃ្លាំងប្រហែលជាង ១ម៉ឺនតោន ដើម្បីបន្ដផ្គត់ផ្គង់ទៅឆ្នាំថ្មី »។ លោកបន្តថា «
- ទេសចរណ៍ទេសចរណ៍ January 19, 2021 Khmernote
កោះតាឃួន ជាកោះមួយក្នុងចំណោមកោះជាច្រើនទៀតនៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលស្ថិតនៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ បើយោងតាមការបង្ហោះនៅលើផេកក្រសួងទេសចរណ៍ កោះនេះមានចំងាយប្រហែល២២ គីឡូម៉ែតពីក្រុងស្ទឹងត្រែង តាមផ្លូវជាតិលេខ ៧ ឆ្លងកាត់តាមស្ពានសេកុង និងអាចទៅតាមផ្លូវជាតិលេខ ៩ ដោយឆ្លងកាត់តាមស្ពានមេគង្គ ប្រហែល ២៥ គីឡូម៉ែត ដោយប្រើមធ្យោបាយ ឡាន ម៉ូតូ និងកាណូត។ កោះនេះ មានទំហំទទឹងប្រហែល ៧០ម៉ែត និងបណ្តោយប្រហែល ១០០ ម៉ែត ហើយមានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគុន។ ឆ្នេរខ្សាច់នេះមានរាងជាថ្នាក់ៗ និងមានដើមជ្រៃតូចៗដុះជាគុម្ពដែលផ្តល់ជាម្លប់ និងជាជម្រក ហើយអាចបោះតង់
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 19, 2021 Chan Sreyny
សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងយ៉ាងលឿននៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២០ ជាមួយនឹងកំណើនលើសការរំពឹងទុក។ យោងតាមទិន្នន័យផ្លូវការណ៍របស់ចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ២.៣% ក្នុងឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសសេដ្ឋកិច្ចតែមួយគត់នៅលើពិភពលោក ដែលចៀសផុតពីការធ្លាក់ចុះកាលពីឆ្នាំមុនដោយសារប្រទេសជាច្រើនបានព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅឆ្នាំនេះដោយ (GDP) នឹងកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលមួយទសវត្សរ៍ក្នុងអត្រា ៨.៤% នេះបើយោងតាមការស្ទង់មតិរបស់រ៉យទ័រ។ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកមួយនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងល្បឿននៃការជាសះស្បើយពីការឆ្លងរាតត្បាតនៃជំងឺ Covid-19 ។ ទន្ទឹមនឹងនេះ ដោយមានវិធានការណ៍ទប់ស្កាត់ជំងឺ Covid-19 យ៉ាងតឹងរឹង និងការជំរុញគោលនយោបាយបានធ្វើឱ្យសេដ្ឋកិច្ចរបស់ចិនបានងើបឡើងវិញជាបណ្តើរៗ ពីការធ្លាក់ចុះយ៉ាងខ្លាំង ៦.៨%










