ព័ត៌មានចុងក្រោយ
  • ជប៉ុន ចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងមួយនេះនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 18, 2021 Chan Sreyny

    នាព្រឹកថ្ងៃចន្ទ ០៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងរវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភំ្នពេញ។ តាមប្រភពពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជំនួយខាងលើត្រូវបានប្រគល់ជូនសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យដែលធ្លាប់ប្រើប្រាស់រួចក្នុងរាជធានីភំ្នពេញ។ គួរបញ្ជាក់ផងដែរថា ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម មិកាមិ ម៉ាសាស៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ភ្ញៀវទេសចរក្នុងស្រុក មានសន្ទុះងើបឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 18, 2021 Khmernote

    ភ្ញៀវទេសចរក្នុងស្រុកមានសន្ទុះងើបឡើងវិញបន្តិច បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាលបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ។ លោក ហូរ វណ្ឌី ទីប្រឹក្សាសហគមន៍ទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ដោយមានការគ្រប់គ្រងយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងរយៈកាលកន្លងមក ឃើញថាកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ដំណើរទស្សនាកម្សាន្ត នៅតំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា ទោះបីនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ ។ លោកបានឲ្យដឹងថា កត្តាទាំងនេះហើយ បានធ្វើឱ្យសន្ទុះភ្ញៀវទេសចរក្នុងស្រុកកើនឡើងបន្តិច ដែលភាពច្រើនភ្ញៀវទេសចរ បានធ្វើដំណើរកម្សាន្តនៅតំបន់ភូមិភាគឦសាន្ត ដោយសារមានទេសភាពអំណោយផលបែបធម្មជាតិ ខ្យល់អាកាសល្អបរិសុទ្ធ មានទីតាំងកម្សាន្តបែបធម្មជាតិច្រើន ជាពិសេសហេដ្ឋារចនាសម្ពន្ធ័តភ្ជាប់ខ្វាត់ខ្វែង ។ លោកបន្តទៀតថា ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅតាមទីតាំងរមណីយដ្ឋានទាំងអស់ បានផ្លាស់ប្តូរឥរិយាបថជាច្រើន ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ជាប្រចាំ

  • ទោះបីជាប្រជាជនជាច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយក៏ដោយ ក៏អូស្ត្រាលីទំនងជាមិនអាចបើកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនពេញលេញឡើងវិញនោះទេក្នុងឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 18, 2021 Chan Sreyny

    យោងតាមប្រធានមន្ទីរសុខាភិបាលអូស្ត្រាលីលោក Brendan Murphy បានឱ្យដឹងថា ប្រទេសអូស្រ្តាលីប្រហែលជាមិនអាចបើកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនបានពេញលេញនៅឆ្នាំនេះទេ បើទោះបីជាចំនួនប្រជាជនភាគច្រើនត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ហើយក៏ដោយ។ អាជ្ញាធរអូស្រ្តាលី ក៏កំពុងពិនិត្យមើលផលប៉ះពាល់អវិជ្ជមាននៃវ៉ាក់សាំង Pfizer បន្ទាប់ពីប្រទេសន័រវេសបានរាយការណ៍ពីចំនួនអ្នកស្លាប់តិចតួចចំពោះមនុស្សចាស់ដែលបានទទួលការចាក់វ៉ាក់សាំងនេះ។ លោក Brendan Murphy បាននិយាយថា « ទោះបីជាយើង មានចំនួនប្រជាជនបានចាក់វ៉ាក់សាំងច្រើនក៏ដោយ ក៏យើងមិនដឹងថាតើវានឹងការពារការឆ្លងពីជំងឺនេះបាន ឬយ៉ាងណា »។ ទន្ទឹមនឹងនេះ រដ្ឋ Victoria ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Australian Open បានរាយការណ៍ថាមានករណីវិជ្ជមានចំនួន ៤ នៅក្នុងអ្នកដំណើរបរទេសដែលពាក់ព័ន្ធនឹងការប្រកួតកីឡាវាយកូនបាល់នេះ។ ករណីទាំងនេះ បានជំរុញ​ឱ្យអាជ្ញាធរបញ្ជូនជើងហោះហើរពិសេសរបស់អូស្រ្តាលីចំនួន ៣

  • សណ្ឋាគារទាំងអស់ក្នុងខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងប្រទេសថៃ ត្រូវបញ្ជាឲ្យបិទជាបន្ទាន់ដោយសាររឿងមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 18, 2021 Khmernote

    ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 អភិបាលខេត្ត Kanchanaburi កាលពីពេលថ្មីៗនេះបានចេញបទបញ្ជាមួយ ដើម្បីបិទសណ្ឋាគារ រមណីយដ្ឋាន និងកន្លែងស្នាក់នៅផ្សេងៗទៀតជាបន្ទាន់ ដោយមិនរាប់បញ្ចូលកន្លែងប្រតិបត្តិការដែលជាកន្លែងដាក់ដាច់ដោយឡែកនៅក្នុងតំបន់។ បើយោងតាមការចុះផ្សាយរបស់សា​រព័ត៌មាន The Thaiger បានឲ្យដឹងថា សណ្ឋាគារដែលបច្ចុប្បន្នមានភ្ញៀវកំពុងស្នាក់នៅ អាចបន្តប្រតិបត្តិការរហូតដល់ភ្ញៀវចេញ​វិញ ប៉ុន្តែមិនអនុញ្ញាតបើកទទួលភ្ញៀវថ្មីនោះទេ។ ជាក់ស្ដែង សណ្ឋាគារដែលនៅមានភ្ញៀវ ត្រូវតែផ្តល់បញ្ជីឈ្មោះរបស់ពួកគេទៅរដ្ឋបាលមូលដ្ឋាន ហើយសណ្ឋាគារត្រូវប្រាកដថា វិធានការណ៍ឃ្លាតឆ្ងាយសង្គម និងការគ្រប់គ្រងជំងឺត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនៅក្នុងតំបន់របស់ខ្លួន។ គួរឲ្យដឹងផងដែរថា ខេត្ត Kanchanaburi គឺជាគោលដៅទេសចរណ៍មួយដែលទាក់ទាញក្រុមអ្នកទេសចរជាច្រើន ហើយអភិបាលខេត្ត Kanchanaburi លោក Jirakiat Poomsawat មានប្រសាសន៍ថា បទបញ្ជានេះត្រូវបានដាក់កម្រិតដើម្បីកំណត់ការរីករាលដាលនៃមេរោគពីផ្នែកផ្សេងៗនៃប្រទេស។ យ៉ាងណាមិញ

  • កំពង់សោមប្រែហើយ! គម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ ដែលជាសមិទ្ធផលថ្មីសម្រេចបានជាង ២០% ហើយ ដោយគ្រោងសាងសង់ឱ្យរួចរាល់នៅពេលឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 18, 2021 Khmernote

    យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ នៅក្រុងព្រះសីហនុសម្រេចបានជាង២០ភាគរយ ដែលគ្រោងសាងសង់ឱ្យរួចរាល់នៅពេលឆាប់ៗនេះ ដើម្បីប្រែក្លាយទៅជាទីក្រុងទំនើបមានសោភ័ណភាព បរិស្ថាន ល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលក្រុងព្រះសីហនុនាទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៉ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាតាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ។ លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងផែនការនេះ រាជរដ្ឋាភិបាល ក្រៅពីការសាងសង់ផ្លូវ៣៤ខ្សែជិតរួចរាល់នោះ ក៏បានបន្ថែមគម្រោងសាងសង់ផ្លូវប្រកបដោយប្រណិតភាពចំនួន១១ខ្សែនេះទៀត ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា ដោយយោងតាមលោក អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ

  • រដ្ឋាភិបាលអាមេរិកផ្តល់ថវិកាចំនួន ៤២ ម៉ឺនដុល្លារសម្រាប់អភិរក្សជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ និងសម្រាប់គម្រោងនៅប្រាសាទភ្នំបាខែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 18, 2021 Chan Sreyny

    ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ បានចុះហត្ថលេខាផ្តល់នូវជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិរក្សប្រាសាទដ៏មានតម្លៃរបស់កម្ពុជា គឺប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះ ទទួលបានមកពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានអនុម័តលើជំនួយជាថវិកាចំនួន ១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារដើម្បីអភិរក្សជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ ដែលត្រូវបានសាងសង់នៅសតវត្សទី១១ ។ ហើយជំនួយនេះ នឹងត្រូវប្រើប្រាស់ផងដែរសម្រាប់ជួសជុលឡើងវិញនូវប្រព័ន្ធបង្ហូរទឹកសម័យបុរាណនៅសងខាងនៃជណ្តើរនោះ។ ជាមួយគ្នានេះ ទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ទៀតត្រូវផ្តល់ជូនមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់បន្តការងារអភិរក្សក្នុងដំណាក់កាលទី៥ នៃគម្រោងនៅប្រាសាទភ្នំបាខែងក្នុងក្រុងសៀមរាប សម្រាប់រយៈពេល

  • វិស័យកសិកម្មក្នុងខេត្តសៀមរាប មានសន្ទុះកើនឡើងដោយសារកត្តាទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 16, 2021 Chan Sreyny

    ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា វិស័យកសិកម្មខេត្តសៀមរាបកំពុងតែងើបឡើងគួរឱ្យកត់សម្គាល់ ដោយកសិករនាំគ្នាដាំដំណាំកសិកម្មដើម្បីលក់ទៅកាន់ទីផ្សារកាន់តែច្រើន និងអាចលើកកម្ពស់ជីវភាពបងប្អូនកាន់តែល្អប្រសើរ។ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធអគារសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះឯកឧត្តម ទៀ សីហា បានថ្លែងថា បច្ចុប្បន្ននេះបណ្តាស្រុកមួយចំនួនរបស់ខេត្តសៀមរាបកំពុងអភិវឌ្ឍខ្លួនឱ្យប្រែក្លាយជាតំបន់ដែលមានសក្តានុពលលើវិស័យកសិកម្ម និងកសិទេសចរណ៍យ៉ាងខ្លាំង។ ឯកឧត្តមរំពឹងថា ក្រោយពេលផ្លូវថ្នល់ទាំង ៣៨ខ្សែ រួចរាល់ជាស្ថាពរនឹងធ្វើឱ្យបណ្តាស្រុកដែលនៅជាប់ក្រុងសៀមរាបទាំងនោះកាន់តែមានភាពងាយស្រួលក្នុងការវិនិយោគលើវិស័យកសិកម្ម។ ឯកឧត្តមបន្ថែមថា ទេសចរណ៍យើងធ្លាក់ចុះខ្លាំង ប៉ុន្តែវិស័យកសិកម្មយើងកំពុងបន្តព្យាយាមថាតស៊ូដើម្បីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុក តែក្នុងនោះខ្ញុំឃើញថាស្រុកនៅក្នុងខេត្តសៀមរាបដែលកំពុងលេចធ្លោក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឬកសិកម្មទេសចរណ៍គឺកំពុងលេចមុខលេចមាត់ដូចជា៖ ស្រុកប្រាសាទបាគង បន្ទាយស្រី ជីក្រែងចាប់ផ្តើមតិចៗ ស្រុកវ៉ារិន្ទ ពួក និងក្រឡាញ់នេះជាស្រុកដែលនៅជុំវិញក្រុងដែលកំពុងចាប់យកអ្វីដែលក្រុងអភិវឌ្ឍន៍ផ្លូវ

  • ធនាគារជាតិនៃកម្ពុជា ជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 16, 2021 Khmernote

    ធនាគារជាតិនៃកម្ពុជា បានជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ដែលបានរួមចំណែកជំរុញកំណើន និងរក្សា ស្ថិរភាពសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងស្ថានភាពដែលកម្ពុជាទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាល​ដាលនៃ​ជំងឺកូវីដ-១៩។ ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបានក្នុងរយៈពេលកន្លងមក នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។ បើតាមធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា The Banker បានវាយតម្លៃខ្ពស់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ធនាគារជាតិនៃកម្ពុជាទទួលបាន​ជោគជ័យ​ក្នុង​ការ គ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភព​លោក កំពុងជួបនឹងវិបត្តិ