ព័ត៌មានចុងក្រោយ
  • លែងពិបាកទៀតហើយ ខណៈបង្គន់អនាម័យសាធារណៈ កំពុងសាងសង់នៅតាមបណ្តោយឆ្នេរសមុទ្រខេត្តព្រះសីហនុ និងសម្រេចបានប្រមាណ ៣០% ហើយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 16, 2021 Khmernote

    បង្គន់អនាម័យសាធារណៈ កំពុងត្រូវបានសាងសង់ឡើងនៅតាមបណ្តោយឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយផ្តោតលើអនាម័យ និងបរិស្ថាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅកម្សាន្តខេត្តគោលដៅទេសចរណ៍មួយនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលក្រុងព្រះសីហនុនាទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ការរៀបចំឱ្យមាន បង្គន់ស្អាតនៅតាមតំបន់ឆ្នេរនេះ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង រក្សាប្រភពទឹកឱ្យស្អាតនិងធានាសុខុមាលភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ លោកបន្តថា នៅពេលសម្រេចចិត្តរកកន្លែងសាងសង់បង្គន់អនាម័យ ត្រូវប្រាកដថា វានឹងមិនបំពុលប្រភពទឹកណាមួយឡើយ និងមិនហូរទៅសមុទ្របាននោះទេ។ ម្យ៉ាងទៀត ត្រូវប្រាកដថាបង្គន់នឹងមិនបំពុលទឹកក្រោមដីនោះដែរ។ លោកបានលើកឡើងដូច្នេះថា « កន្លងមកយើងទៅកម្សាន្ត ទៅតាមបណ្តោយឆ្នេរយើងពិបាកបង្គន់អនាម័យគម្រោងនេះ គណៈកម្មាធិកាឆ្នេរ យើងបានស្ថាបនាបង្គន់អនាម័យដែលមានស្តង់ដារចំនួន៩ទីតាំង ហើយបន្ទប់ទឹកទាំងអស់នេះ ប្រជាពលរដ្ឋកុំបារម្ភថា បង្គន់អនាម័យនៅទីនេះ

  • តំបន់ទេសចរណ៍មួយកន្លែង កំពុងទាក់ទាញភ្ញៀវទេសចរទៅគយគន់សម្រស់វាលស្រែ​ខៀវស្រងាត់​ដាច់​កន្ទុយភ្នែក​អម​ជាមួយនឹង​ខ្យល់អាកាស​បរិសុទ្ធ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 16, 2021 Chan Sreyny

    ​រមណីយដ្ឋានតំបន់​ទេសចរណ៍​ភ្នំ​ដា នា​រដូវ​នេះ​ទេសភាពពិតជា​អស្ចារ្យ​ណាស់ និង​បានឃើញ​សម្រស់​វាលស្រែ​ខៀវស្រងាត់​ដាច់​កន្ទុយភ្នែក​អម​ជាមួយនឹង​ខ្យល់អាកាស​បរិសុទ្ធ ដែល​អាច​រំសាយ​អស់​ទុក្ខ​កង្វល់​បន្ទាប់ពី​បំពេញការងារ​។ លោក ឈូក ប៊ុនថន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តតាកែវបានមានប្រសាសន៍​​ថា « ក្នុង​រយៈពេល ​១​ ឆ្នាំ​ ២០២០​ កន្លងមកមាន​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​នៅក្នុង​រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រប្រាសាទភ្នំដាប្រមាណ​ជាង ១​ម៉ឺន ​៥​ពាន់​នាក់​។ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ជាង ១៥,០០០​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៤៣៣​នាក់​។ លោក​បាន​បន្តថា រហូតមកដល់​ពេលនេះក៏​នៅតែមាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ជា​ហូរហែ​ផងដែរ ដោយសារតែ​ទីនេះ​មាន​ទេសភាព​ស្រស់ស្អាត ជាមួយ​វាលស្រែ​ដាច់​កន្ទុយភ្នែក​ដែលមាន​ទេសភាព​ពណ៌​មាស​នៃ​ស្រូវ​ទុំលាយឡំ​ជាមួយនឹង​ទេសភាព​វាលស្រែ​ពណ៌​បៃតង។ លោក​បាន​បន្ដថា ភ្ញៀវទេសចរដែល​ពួកគាត់​ចូលចិត្ត​មក​កម្សាន្ត​នៅទីនេះ ដោយសារតែ​ពួកគាត់​មាន​គោលបំណង​ឈ្វេងយល់ចង់​ចេះ​ចង់ដឹង ព្រមទាំង​បាន​ពុះពារ​មិន​ខ្លាច​នឿយហត់ចូលទៅ​ទស្សនា​យ៉ាង​ហូរហែអំពី​សក្តានុពលវប្បធម៌​នា​សម័យ​កោះ​គោកធ្លក ​ដើម្បី​ធ្វើការ​ស្រាវជ្រាវអំពី​ស្នាដៃ​ដែលជា​កេរដំណែល​ដ៏​ល្បីល្បាញនៃ​បុព្វបុរស​ខ្មែរ​យើង​ពី​ជំនាន់​ដើម ព្រមទាំង​អាច​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ផងដែរ​។​ ប្រាសាទភ្នំដា​ បើ​និយាយ​បុរាណ​ដ្ឋា​ន​ស្រុក​ខ្មែរ​គេ​ចាត់ទុកថា ប្រាសាទភ្នំដាគឺជា​ប្រាសាទ​ដែល​កសាង​មុនគេ​បង្អស់ ដើម្បី​គេ​ស្រាវជ្រាវ​ប្រាសាទបុរាណ​នៅ​ស្រុក​ខ្មែរគឺ​ចាប់ផ្ដើម​ពី​ប្រាសាទភ្នំដា​ទៅមុន​។

  • នាយករដ្ឋមន្រ្តីថៃ៖ រដ្ឋាភិបាលនឹងផ្ដល់វ៉ាក់សាំង Covid-19​ ដែលមានសុវត្ថិភាព និងច្រើនបំផុតតាមដែលអាចធ្វើបានដល់ប្រជាជន ដើម្បីសុខភាពសាធារណៈ និងសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 16, 2021 Khmernote

    នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានផ្ដល់ការធានាថា រដ្ឋាភិបាលនឹងផ្ដល់វ៉ាក់សាំង Covid-19​ ដែលមានសុវត្ថិភាពបំផុតសម្រាប់ប្រជាជន និងផ្ដល់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ លោកនាយករដ្ឋមន្រ្តី បានធ្វើការប្រកាស​នៅលើ គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីម្សិលមិញថា វិធីល្អបំផុតក្នុងការដោះស្រាយជំងឺរាតត្បាត គឺត្រូវធានាថាចំនួនមនុស្សអតិបរមាដែលអាចទទួលបានវ៉ាក់សាំង។ លោកបានសរសេរថា នេះនឹងជាវិធីសាស្ត្រគ្រប់គ្រងជំងឺដែលមានតម្លៃថោកជាងការធ្វើតេស្តទ្រង់ទ្រាយធំ ហើយនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពសាធារណៈក៏ដូចជាសេដ្ឋកិច្ចផងដែរ។ ជាមួយគ្នានេះដែរលោក ប្រាយុធ បានមានប្រសាសន៍ថា​ ប្រទេសថៃបានគ្រប់គ្រងលើវីរុស Covid-19 បានយ៉ាងត្រឹមត្រូវ ហើយប្រទេសនេះមិនត្រូវបានគេកំណត់ថាមានការផ្ទុះឡើងធ្ងន់ធ្ងរនោះទេ។ ដូច្នេះ ប្រទេសថៃមិនត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងនោះឡើយ ព្រោះមិនមានក្រុមគំរូគ្រប់គ្រាន់ដូចជាមាននៅក្នុងប្រទេសជាច្រើនទៀត។ បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងបន្ថែមថា ទោះជាយ៉ាងណាទីភ្នាក់ងារពាក់ព័ន្ធនានាបានជូនដំណឹងអំពីការស្រាវជ្រាវ និងការវិវត្តថ្មីៗលើវ៉ាក់សាំង ហើយគ្រោងនឹងទិញវ៉ាក់សាំងរួចហើយ។ ជាងនេះទៅទៀតនោះ ក្រុមហ៊ុនផលិតឱសថក្នុងស្រុក

  • ហ្វីលីពីន ហាមឃាត់ការចូលរបស់ជនបរទេសដែលមកពីប្រទេសទាំងនេះ ដើម្បីទប់ស្កាត់ការជំងឺកូវីដ-១៩ ទម្រង់ថ្មី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 16, 2021 Chan Sreyny

    យោងតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានឱ្យដឹងថា ជនជាតិបរទេសដែលធ្វើដំណើរមកពី ឬធ្វើដំណើរឆ្លងកាត់ប្រទេសអារ៉ាប់រួម (UAE) និងហុងគ្រីនឹងត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី ១៧ ខែមករាតទៅ។ ការរឹតត្បិតដែលបានប្រកាសថ្មីៗនេះ គឺនៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតរបស់ហ្វីលីពីន​ ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺ Covid-19 ទម្រង់ថ្មី និងទប់ស្កាត់រីករាលដាលបន្ថែមទៀត។ លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីបាននិយាយថា « អ្នកដំណើរបរទេសមកពី UAE និងហុងគ្រីនឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ។ លោកបន្តថា « ការមកដល់មុនថ្ងៃទី ១៧ ខែមករា នឹងត្រូវតម្រូវឱ្យស្ថិតនៅដាច់ដោយឡែករយៈពេល

  • អរគុណមិត្តជប៉ុន! ក្នុងការផ្ដល់ថវិកា គាំទ្រដល់គម្រោងចំនួនពីរក្នុងវិស័យទឹកស្អាត និងការអប់រំ ក្នុងខេត្តពីរនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 16, 2021 Khmernote

    រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្ដល់ថវិកាចំនួន ១៨៧.៦៨២ ដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់គម្រោងចំនួនពីរក្នុងវិស័យទឹកស្អាត និងការអប់រំ ក្រោមក្របខ័ណ្ឌជំនួយឥតជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមូលដ្ឋាននិងសម្រាប់ជំនួយមនុស្សធម៌ (“ KUSANONE” Grant) ។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គការទទួលជំនួយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានចេញផ្សាយកាលពីល្ងាចមិញនេះ ទឹកប្រាក់ចំនួន ៩៦.៧៧៥ ដុល្លារនៃចំនួនទឹកប្រាក់សរុប នឹងត្រូវផ្តល់ជូនសមាគមទឹកកម្ពុជា (CAWA) ដើម្បីអនុវត្តគម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកបំពង់តូចនៅកោះពាមរាំងក្នុង ខេត្តព្រៃវែង។ ក្រោមគម្រោងនេះប្រព័ន្ធផ្គត់ផ្គង់ទឹកនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកប្រហែល ៩.៦ គីឡូម៉ែត្រ នឹងត្រូវតំឡើងនៅកោះពាមរាំង ដែលប្រជាជនជាង

  • ប្រទេសថៃ គ្រោងប្រមូលថ្លៃសេវាទេសចរណ៍ ៣០០បាត ពី​ភ្ញៀវទេសចរម្នាក់ៗ​ ដែលមកកម្សាន្តនៅក្នុងប្រទេស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 16, 2021 Khmernote

    គណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិថៃ បានអនុម័តលើគោលការណ៍ណែនាំ ដែលបានស្នើសម្រាប់ការប្រមូលថ្លៃសេវាទេសចរណ៍ ៣០០បាត (១០ ដុល្លារ) ពីភ្ញៀវទេសចរអន្តរជាតិម្នាក់ៗ សម្រាប់ការគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងស្រុក។ ថវិកានេះក៏នឹងត្រូវប្រើដើម្បីផ្តល់អត្ថប្រយោជន៍ ធានារ៉ាប់រងដល់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសនេះផងដែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បាននិយាយថាភ្ញៀវទេសចរបរទេសម្នាក់ៗនឹងត្រូវបង់លុយចំនួន ៣០០ បាត (១០ ដុល្លារ) ក្នុងមួយលើក។ យោងតាម Phiphat Ratchakitprakarn ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ១០ លាននាក់នៅឆ្នាំនេះ។ លោកបានបញ្ជាក់ថា គុណប្រយោជន៍នៃថ្លៃទេសចរណ៍ ៣០០បាតនេះ គឺភ្ញៀវទេសចរបរទេសដែលធ្លាក់ខ្លួនឈឺ ឬ រងរបួសនឹងត្រូវមើលថែ និងផ្តល់ការព្យាបាលឱ្យបានគ្រប់គ្រាន់ដោយចំនួន ៣៤បាត

  • អភិបាលខេត្តសៀមរាបរំពឹងថា នឹងអាចបើកដំណើរការជើងហោះហើរឡើងវិញក្រោយពេលមជ្ឈមណ្ឌលពិសោធន៍កូវីដ-១៩ ថ្មីរួចរាល់ជាស្ថាពរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 16, 2021 Chan Sreyny

    ខេត្តសៀមរាប គ្រោងបើកដំណើរការជើងហោះហើរឡើងវិញនៅពេលអគារមជ្ឈមណ្ឌលពិសោធន៍មេរោគកូវីដ-១៩ ថ្មីសាងសង់រួចរាល់នាពេលខាងមុខ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ភោធអគារការិយាល័យសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបលើកឡើងថា ក្រោយពេលមជ្ឈមណ្ឌលពិសោធន៍រកកូវីដ-១៩ ថ្មីដំណើរការរួចរាល់ជាស្ថាពរ រដ្ឋបាលខេត្តនឹងស្នើសុំខាងអាកាសចរណ៍ស៊ីវិលដើម្បីបើកដំណើរការជើងហោះហើរក្នុងខេត្តឡើងវិញ បន្ទាប់ពីបិទមួយរយៈកន្លងមក ដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ ដោយរំពឹងថាអាចចាប់ផ្តើមដំណើរការនាចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ខាងមុខ។ ឯកឧត្តមបានមានប្រសាសន៍ថា « មជ្ឈមណ្ឌលពិសោធន៍រកមេរោគកូវីដ-១៩ ថ្មីនេះមានទំហំធំជាងមុន មានលទ្ធភាពក្នុងការធ្វើតេស្តភា្លមៗបានចំនួនប្រមាណ ១០០ករណី ក្នុងមួយថ្ងៃ និងដឹងលទ្ធផលត្រឹម ២ ឬ ៣ ម៉ោងប៉ុណ្ណោះ »។ ឯកឧត្តមបន្តថា « ឥឡូវនេះរដ្ឋបាលខេត្តសៀមរាបជាពិសេសមន្ទីរសុខាភិបាលខេត្តកំពុងជំរុញ

  • ប៉ូលទេសចរណ៍ធំៗចំនួន ៤ និងគម្រោងអភិវឌ្ឍន៍ជាង ២០០ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 15, 2021 Chan Sreyny

    គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តកែប បានបញ្ចប់ការសិក្សាស្រាវជ្រាវរបស់ខ្លួននៅក្នុងខេត្តភាគនិរតីមួយនេះ ដោយបានចងក្រងជា «សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប» មួយឡើង ក្នុងនោះគម្រោងបង្កើតប៉ូលទេសចរណ៍ធំៗចំនួន៤ និងគម្រោងអភិវឌ្ឍន៍ចំនួន២៥១គម្រោង ត្រូវបាន ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេនេះ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា បន្ទាប់ពីចងក្រងបានឯកសារព្រាងនេះរួចមក គណៈកម្មការអន្តរក្រសួងក៏បានបើកកិច្ចប្រជុំមួយឡើង ដើម្បីត្រួតពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមទៅក្នុងសេចក្តីព្រាងផែនការមេក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា គោលបំណងនៃការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីអភិវឌ្ឍន៍ឱ្យខេត្តកែបក្លាយជា