បារ និងភោជនីយដ្ឋានក្នុងខេត្តឈៀងម៉ៃអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បន្ទាប់ពីករណីឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់ចុះ
សេដ្ឋកិច្ច January 20, 2021 Chan Sreyny

ខេត្តឈៀងម៉ៃប្រទេសថៃ បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតលើកន្លែងកម្សាន្ត និងភោជនីយដ្ឋាន ដោយសារតែស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើង។ ផាប់ បារ និងភោជនីយដ្ឋាននឹងត្រូវបានអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញចាប់ពីថ្ងៃពុធនព និងអាចបម្រើភេសជ្ជៈមានជាតិអាល់កុលរហូតដល់ម៉ោង ១០ យប់។ កន្លែងកម្សាន្តទាំងនេះ ត្រូវបានគេបញ្ជាឱ្យបិទអស់រយៈពេលជិតពីរសប្តាហ៍ចាប់តាំងពីរលកនៃការឆ្លងជំងឺ Covid-19 ថ្មីបានវាយប្រហារប្រទេសនេះកាលពីខែមុន។

ផ្សារចុងសប្តាហ៍ និង Walking Streets ដែលត្រូវបានបិទចាប់តាំងពីថ្ងៃទី ៦ ខែមករា ក៏គ្រោងនឹងបើកដំណើរការពីថ្ងៃពុធនេះដែរ។ ដោយឡែកអាជ្ញាធរខេត្តឈុនបុរីបាននិយាយនៅព្រឹកថ្ងៃពុធនេះថា គ្មានករណីឆ្លងជំងឺ Covid-19 ថ្មីត្រូវបានបញ្ជាក់អស់រយៈពេលពីរថ្ងៃជាប់ៗគ្នា។

គួរឱ្យដឹងផងដែរថា មានករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ៥៩ ករណីនៅថ្ងៃពុធដែលជាការធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលមួយបន្ទាប់ពីករណីជាច្រើនរយករណីត្រូវបានគេរាយការណ៍ស្ទើរតែរាល់ថ្ងៃចាប់តាំងពីមានការផ្ទុះឡើងជាលើកទី២ នៅក្នុងប្រទេសថៃ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand