- សេដ្ឋកិច្ចសេដ្ឋកិច្ច January 15, 2021 Chan Sreyny
ក្រុមហ៊ុនផ្កាត្រកួន ជាក្រុមហ៊ុនមួយមានបទពិសោធន៍វិនិយោគវិស័យសេវាកម្មទេសចរណ៍ធម្មជាតិ មានគំរោងជួយកែលំអសួនច្បារមាត់ទន្លេបាសាក់ឱ្យកាន់តែមានសោភណ័ភាពថែមទៀត សក្តិសមជាទីក្រុងស្អាតទេសចរណ៍អាស៊ាន។ ក្នុងឱកាសបើកកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងវាយតម្លៃលើគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅជាមួយលោកឧកញ៉ា ឌិន សុមេធា ស្ថានិកក្រុមហ៊ុនផ្កាត្រកួននៅសាលាខេត្តកណ្តាល កាលពីថ្ងៃទី ១៤ ខែមករានេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមួយនេះអនុវត្តគម្រោងរបស់ខ្លួនឲ្យបានឆាប់រហ័យ ដោយត្រូវសិក្សាលម្អិតទៅលើវឌ្ឍនភាពគម្រោងផ្អែកតាមស្ថានភាពជាក់ស្តែងឲ្យបាន ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលបានបញ្ជាក់ថា ការកសាងគម្រោងកែលម្អសួនច្បារនេះ ធ្វើឡើង ដើម្បីរួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពទីក្រុង ឲ្យមានភាពស្រស់បំព្រងមានភាពបៃតង និងបរិស្ថានល្អទុកជាទីកន្លែងសាធារណៈ។ ឯកឧត្តមអភិបាលខេត្ត បានតម្រូវឲ្យម្ចាស់គំរោងត្រូវរៀបចំជាសួនច្បារតាមមាត់ទន្លេឲ្យមានសោភ័ណ្ឌភាព ត្រូវដាំផ្កាចំរុះពណ៌ ដាំស្មៅ ដើមឈើតូចធំ និងបំពាក់នូវភ្លើងលំអរផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្តនៅក្រុងតាខ្មៅបានកាន់តែច្រើនឡើង។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 14, 2021 Khmernote
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយមានការអញ្ញើញចូលរួម ពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ នេះ នឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។ ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា គោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ត្រូវបានណែនាំឱ្យបង្កើតឡើងនៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជាដំណាក់កាលទីពីរ ផ្នែកដំឡូងមី (CEDEP II) និងមានចែងនៅក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៤-២០១៨
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 14, 2021 Chan Sreyny
អាជីវកម្មលេចធ្លោមួយចំនួននៅខេត្តឈុនបូរីបានប្រកាសថា ពួកគេនឹងបិទទ្វារជាបណ្តោះអាសន្នដោយសារវិបត្តិនៃជំងឺ Covid-19 នៅក្នុងខេត្តមួយនេះ។ អាជីវកម្មទាំងនោះរួមមានសណ្ឋាគារកំពូលៗដូចជា៖ រមណីយដ្ឋានឆ្នេរ Centara Grand Mirage Beach Resort Pattaya, សណ្ឋាគារ Hard Rock Pattaya និងឆ្នេរ D Varee Jomtien ។ រមណីយដ្ឋានឆ្នេរ Centara Grand នឹងត្រូវបិទរហូតដល់ថ្ងៃទី ៣១ ខែមីនា ខណៈសណ្ឋាគារ Hard Rock ត្រូវបានបិទរហូតដល់ថ្ងៃទី ៣១ ខែមករា។ កន្លែងផ្សេងទៀតដែលបានបិទជាបណ្តោះអាសន្នរួមមាន៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 14, 2021 Khmernote
យោងតាមស្ថិតិគយវៀតណាមបានឲ្យដឹងថា ក្រុមហ៊ុនក្នុងស្រុកបាននាំចេញម៉ាសវេជ្ជសាស្រ្តចំនួន ១.៣៧ ពាន់លានម៉ាសទៅបរទេសនៅក្នុង២០២០ ដែលជាឆ្នាំផ្ទុះវីរុសកូវីដ-១៩ និងរាតត្បាតខ្លាំងបំផុត។ ប្រភពដដែលបានបន្តឲ្យដឹងថា គ្រាន់តែខែធ្នូមួយប៉ុណ្ណោះ ក្រុមហ៊ុនធំៗក្នុងស្រុកជាង ៣០ បាននាំចេញម៉ាសវេជ្ជសាស្រ្តទៅក្រៅប្រទេស ដោយបរិមាណនាំចេញសរុបឈានដល់ប្រមាណ ៧១លានម៉ាស។ ទោះជាយ៉ាងណាក្ដី តួលេខនៃការនាំចេញនេះ បង្ហាញនូវការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងតួលេខកាលពីខែវិច្ឆិកា ពោលគឺធ្លាក់ចុះដល់ទៅ ៥៩%។ គួរម្លឺកផងដែរថា នៅពេលការផ្ទុះឡើងនៃវីរុស Covid-19 នៅក្នុងប្រទេស រដ្ឋាភិបាលវៀតណាមបានធ្វើការរឹតត្បិតការនាំចេញម៉ាសក្នុងកម្រិតធំៗ ប៉ុន្តែបរិមាណនៃសកម្មភាពនាំចេញបានវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីខែឧសភាឆ្នាំ២០២០ ក្រោយមានដំណោះស្រាយដែលរដ្ឋាភិបាលបានអនុវត្តទាក់ទងនឹងការផ្តល់អាជ្ញាប័ណ្ណនាំចេញម៉ាសវេជ្ជសាស្រ្ត ដោយមានធាតុត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយមិនចាំបាច់ប្រឈមនឹងបរិមាណនាំចេញឡើយ។ ហើយជាក់ស្ដែង បន្ទាប់ពីការផ្លាស់ប្តូរទាំងនេះចូលជាធរមានប្រទេសនេះ បាននាំចេញម៉ាសវេជ្ជសាស្ត្រជាង ១៨១ លាននៅក្នុងខែឧសភា
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 14, 2021 Chan Sreyny
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករសរីរាង្គចំនួន ១១,២០០ តោនទៅបរទេសនៅឆ្នាំ ២០២០ ពោលគឺកើនឡើង ១.២% បើធៀបនឹងឆ្នាំ ២០១៩ ។ CRF បាននិយាយថា អង្ករជាង ៩០% ដែលបាននាំចេញត្រូវបានដឹកជញ្ជូនទៅទីផ្សារអឺរ៉ុប ខណៈដែលចំនួនតិចតួចបាននាំចេញទៅអាមេរិក។ ជាមួយនឹងការនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងឆ្នាំ ២០២០ មានចំនួន ៦៩០,៨២៩ តោន ដោយអង្ករសរីរាង្គមានចំនួនត្រឹមតែ ១.៦% ប៉ុណ្ណោះ។ លោក សុង សារ៉ន ប្រធាន CRF និងជានាយកប្រតិបត្តិក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ និងនាំចេញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 14, 2021 Khmernote
យោងតាមការចេញផ្សាយរបស់ ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៣ ខែមករានេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៨២,០៣៥ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ) ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ប្រភពដដែល បានបន្តថាការផ្តល់ជូននៅថវិកាខាងលើ បានធ្វើឡើង ដើម្បីអនុវត្ត “ គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី ២)”។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងលោកស្រី កាណាកុ អ៊ីហ្ស៊ីយ៉ាម៉ា នាយិកាប្រចាំប្រទេសនៃអង្គការ PHJ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ ដោយយើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 14, 2021 Chan Sreyny
កម្ពុជារំពឹងថា នឹងទទួលបានប្រេងពីតំបន់អប្សរាប្លុក A ចំនួន ៣០ លានបារ៉ែលក្នុងរយៈពេល ៨ឆ្នាំ ទៅ ៩ឆ្នាំ។ យោងតាមលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានឱ្យដឹងថា បើតាមការប៉ានស្មានរបស់ក្រុមហ៊ុន និងតំបន់អប្សរាប្លុក A កម្ពុជាអាចទទួលបានប្រេងប្រមាណជាង ៣០ លានបារ៉ែលនៅក្នុងកម្រិតបរិមាណផលិតជាមធ្យមចំនួន ៧,៥០០ បារ៉ែលក្នុងមួយថ្ងៃ ហើយប្រសិនបើជាបម្រើការគម្រោងការណ៍ទីមួយនេះល្អ នឹងបន្តទៅទីតាំងគម្រោងបន្តៗទៀត។ លោកបានឱ្យដឹងផងដែរថា គម្រោងផលិតប្រេងកាតនៅប្លុក A គឺស្ថិតនៅដែនសមុទ្យកម្ពុជាដែលមានចម្ងាយប្រមាណ ១៦០ គីឡូម៉ែតពីក្រុងព្រះសីហនុ។ លោកបន្តថា តំបន់អប្សរាទាំងមូល អាចឈានដល់ការបូមប្រេងពីរយៈពេល ៨ឆ្នាំ ទៅ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 14, 2021 Chan Sreyny
អង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF និងអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការគ្នាដើម្បីជួយលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិរបស់កសិករដែលដាំជាលក្ខណៈគ្រួសារ។ កសាងភាពជាដៃគូពហុភាគី បន្ទាប់ពីទទួលបានជំនួយពីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់លើគម្រាងលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព និងតម្លាភាពក្នុងប្រទេសកម្ពុជា។ លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជាបានឱ្យដឹងថា កិច្ចសហប្រតិបិត្តការនេះ មានរយៈពេល ៣ឆ្នាំ ក្នុងគោលដៅជំរុញការចូលរួម និងសហការពីភាគីពាក់ព័ន្ធសំខាន់ៗរបស់រាជរដ្ឋាភិបាលវិស័យឯកជន អង្គការសង្គមស៊ីវិល និងកសិករកៅស៊ូគ្រួសារ ក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយចីរភាព ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់ជីវភាពកសិករកៅស៊ូគ្រួសារ ជនជាតិដើមភាគតិច និងកម្មករកៅស៊ូផងដែរ។ លោកមានប្រសាសន៍ថា ការអនុវត្តការគ្រប់គ្រងបច្ចេកទេសបានយ៉ាងល្អត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា គឺមិនត្រឹមតែជួយបង្កើតការងារ និងចំណូលដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយសម្ពាធលើធនធានធម្មជាតិផងដែរ តាមរយៈការប្រើប្រាស់ដីដាំកៅស៊ូដែលមានស្រាប់ឱ្យអស់សុពលភាព និងទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់។










