- សេដ្ឋកិច្ចវិបត្តិកូវីដ-១៩ ជំរុញឲ្យបំណុលគ្រួសារនៅប្រទេសថៃកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១២ ឆ្នាំមកនេះសេដ្ឋកិច្ច January 14, 2021 Khmernote
សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានឲ្យដឹងថា វីរុសកូវីដ-១៩ បានធ្វើឲ្យបំណុលគ្រួសារនៅប្រទេសថៃកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១២ឆ្នាំមកនេះ។ យោងតាមការស្ទង់មតិចុងក្រោយរបស់សាកលវិទ្យាល័យលើអ្នកឆ្លើយសំណួរចំនួន ១,២២៩ នាក់ក្នុងកំឡុងថ្ងៃទី ១៨-២៧ ខែវិច្ឆិកាបានរកឃើញថា ក្នុងឆ្នាំ២០២០ បំណុលគ្រួសារជាមធ្យមមានចំនួន ៤៨៣,៩៥០ បាតក្នុងមួយគ្រួសារ កើនឡើង ៤២.៣% ពី ៣៤០,០៥៣បាត ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ។ ខណៈតួលេខក្នុងខែវិច្ឆិកាឆ្នាំ២០១៩ កើនឡើង ៧.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨ ហើយក្នុងឆ្នាំ២០០៩ បំណុលគ្រួសារជាមធ្យមមានតែ ១៤៧,៥៤២ បាតក្នុងមួយគ្រួសារប៉ុណ្ណោះ។ ប្រភពដដែលបានឲ្យដឹងថា បំណុលបានកើនឡើងដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងស្រុក ដែលបណ្តាលមកពីជំងឺរាតត្បាត ការចំណាយខ្ពស់ក្នុងការរស់នៅ
- អាជីវកម្មអាជីវកម្ម January 14, 2021 Chan Sreyny
ក្រុមអ្នកចិញ្ចឹមត្រីក្នុងខេត្តបាត់ដំបងរំពឹងថា ទីផ្សារត្រីចិញ្ចឹមក្នុងស្រុកនឹងងើបឡើង បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសផ្អាកបណ្តោះអាសន្នចំពោះការនាំចូលត្រីពីប្រទេសជិតខាងនូវប្រភេទត្រីមួយចំនួន។ លោក អ៊ឹង គឹមលី ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងដែលមានទំហំ ១៥ហិកតា ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបងបានឱ្យដឹងថា លោករីករាយចំពោះការប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចំពោះការផ្អាកការនាំចូលបណ្តោះអាសន្ននូវត្រីមួយចំនួនពីប្រទេសជិតខាងដែលយើងផលិតក្នុងស្រុកបាន។ លោកបញ្ជាក់ថា កន្លងមកទីផ្សារត្រីចិញ្ចឹមក្នុងស្រុកមានការលំបាក ពេលចិញ្ចឹមត្រីបានដល់ពេលប្រមូលផលគឺមិនមានទីផ្សារគ្រប់គ្រាន់ធ្វើឱ្យអូសបន្លាយពេលវេលានៃការចាប់លក់ នាំឱ្យចំណាយថវិកាច្រើនលើចំណី និងធ្វើឱ្យត្រីស្គមជាដើម។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមត្រីរបស់គាត់មានប្រភេទត្រីប្រា ត្រីការហែ ត្រីអណ្តែង ត្រីទីឡាបយ៉ា និងត្រីជាច្រើនប្រភេទទៀតដែលមានរាប់សែនក្បាលក្នុងផ្ទៃដីចំនួន ១៥ហិកតា។ លោកសង្ឃឹមថា នៅពេលលោកប្រមូលផលត្រីរាប់រយតោននាពេលអស់ត្រីស្រែខាងមុខនេះ នឹងមានទីផ្សារល្អសម្រាប់អ្នកចិញ្ចឹមក្នុងខេត្ត ក្រោយពីក្រសួងបានប្រកាសបិទការនាំចូលត្រីមួយចំនួននោះ។ កាលពីថ្ងៃទី ០៨ ខែមករា
- ទេសចរណ៍ទេសចរណ៍ January 14, 2021 Khmernote
ក្រសួងទេសចរណ៍ចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជាប្រទេសមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍ ស្តីពីការផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោកក្នុងនោះ ប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី Saint Kits និង Nevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៉ឹប និងស៊ីសែ្សល ។ ជាងនេះទៅទៀត កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់ដដែលបានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានពិន្ទុ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 14, 2021 Chan Sreyny
រដ្ឋាភិបាលជប៉ុន នឹងផ្អាកការចូលរបស់ជនបរទេសទាំងអស់ ដែលជាគោលការណ៍ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលជំងឺកូវីដ-១៩ ឆ្លងរាលដាលពាសពេញពិភពលោក។ រដ្ឋាភិបាល ធ្លាប់បានបន្តអនុញ្ញាតឱ្យអ្នកជំនួញចូលក្នុងប្រទេសជប៉ុនពី ១០ ប្រទេសនៅអាស៊ីរួមទាំង ចិន និងកូរ៉េខាងត្បូង និងតៃវ៉ាន់ បន្ទាប់ពីជំងឺកូវីដ-១៩ ទម្រង់ថ្មីត្រូវបានគេបានរកឃើញនៅក្នុងប្រទេសមួយចំនួន។។ ប៉ុន្តែរដ្ឋាភិបាល បានសំរេចលើការផ្អាកទាំងស្រុងដោយសារតែជំងឺនេះកំពុងតែរីករាលដាលនៅក្នុងប្រទេសជប៉ុន។ វិធានការណ៍នេះ នឹងបន្តដរាបណាការប្រកាសអំពីភាពអាសន្នមានប្រសិទ្ធិភាព។ សេចក្តីប្រកាស ដែលគ្របដណ្តប់លើខេត្តមួយចំនួន គឺត្រូវបន្តអនុវត្តរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ។ ទន្ទឹមនឹងនេះ ពលរដ្ឋជប៉ុនអាចត្រឡប់មកប្រទេសជប៉ុនវិញបាន។ ជនបរទេស ដែលមានសិទ្ធរស់នៅក្នុងជប៉ុនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវិញ ហើយជនបរទេសដែលមានហេតុផលពិសេសដូចជា មកពិធីបុណ្យសពរបស់សាច់ញាតិ ឬការសម្រាលកូនក៏ត្រូវបានអនុញ្ញាតផងដែរ។ អ្នកទាំងនោះត្រូវសន្យាថា នឹងស្នាក់នៅផ្ទះ ឬកន្លែងស្នាក់នៅរយៈពេល ១៤
- អាជីវកម្មអាជីវកម្ម January 14, 2021 Khmernote
សហគមន៍កសិកម្មសំរោងឫស្សី នៅស្រុកថ្មគោលខេត្តបាត់ដំបង ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុនផលិតបន្លែសរីរាង្គ ដើម្បីលក់ទៅកាន់ផ្សារទំនើបអ៊ីអនភ្នំពេញ ដែលនេះជាការលើកទឹកចិត្តឱ្យកសិករផលិតបានកាន់តែច្រើន។ លោក ប៉ុញ ឧត្តម អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា តាមរយៈការធ្វើកិច្ចសន្យាកសិកម្មរវាងសហគមន៍ដាំបន្លែ និងក្រុមហ៊ុនជប៉ុននេះ គឺបានធ្វើឱ្យសហគមន៍ទទួលបានផលប្រយោជន៍ច្រើន ក្នុងការផលិតបន្លែសរីរាង្គ មានដូចជា បន្លែស្លឹក និងបន្លែយកមើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់ក្រុមហ៊ុន ហើយរក្សាតម្លៃថែមទៀតផង ។ លោកបានបន្តថា ការចុះកិច្ចសន្យារវាងសហគមន៍ និងក្រុមហ៊ុននេះ គឺជាជំហានមួយក្នុងការផលិតបន្លែសរីរាង្គ ដោយមិនប្រើប្រាស់គីមី ហើយប្រជាកសិករ ទទួលបានតម្លៃទីផ្សារខ្ពស់ ដោយមិនបារម្ភថា ខ្លាចផលិតបានហើយគ្មានទីផ្សារនោះទេ ហើយពួកគាត់នឹងទទួលបានប្រាក់ចំណូលច្រើន ។ លោកបានបន្ថែមថា ខាងមន្ទីរក៏បានជំរុញតំណាងសហគម
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 13, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The thaiger បានឲ្យដឹងថា ប្រទេសថៃ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលខាតបង់ចំណូលទេសចរណ៍ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានការខាតបង់ដល់ទៅ ៣៧.៥០៤ លានដុល្លារអាមេរិក។ ប្រទេសនេះឈរនៅលំដាប់ទី៤ ក្នុងបញ្ជីមួយដែលត្រូវបានបង្កើតដោយក្រុមហ៊ុនផ្លូវការ ESTA ដែលមានបំណងបង្ហាញពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃជំងឺរាតត្បាត Covid-19 មាននៅលើឧស្សាហកម្មទេសចរណ៍ពិភពលោក។ ក្រៅពីប្រទេសថៃ ប្រទេសអាមេរិកក៏ធ្ងន់ធ្ងរដែរ ដោយក្នុងនាមជាប្រទេសដែលមានករណី Covid-19 ច្រើនជាងគេ សហរដ្ឋអាមេរិកបានទទួលរងនូវការធ្លាក់ចុះដ៏ធំបំផុតនៃប្រាក់ចំណូលពីវិស័យទេសចរណ៍ ជាមួយនឹងការខាតបង់សរុបចំនួន ១៤៧.២៤៥ លានដុល្លារ ឈរនៅលំដាប់ទី១។ ជាមួយគ្នានេះ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានភ្ញៀវទេសចរបរទេសតិចជាង ២០ លាននាក់នៅឆ្នាំ ២០២០ ប្រទេសអេស្បាញបានបាត់បង់ប្រាក់ចំណូលធំជាងគេទី២ គឺក្នុងចំនួន ៤៦.៧០៧
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 13, 2021 Chan Sreyny
ផ្លូវរូងក្រោមដី Hai Van ទី២ ដែលនៅកណ្តាលប្រទេសវៀតណាមដែលជាផ្លូវរូងក្រោមដីវែងជាងគេនៅអាស៊ីអាគ្នេយ៍បានបើកធ្វើចរាចរណ៍ហើយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីសាងសង់អស់រយៈពេល ៤ ឆ្នាំ។ ផ្លូវនេះបានតភ្ជាប់ពីខេត្ត Thua Thien-Hue ជាមួយមជ្ឈមណ្ឌលកណ្តាលដាណាងដែលជាផ្លូវរូងក្រោមដីប្រវែង ៦.២ គីឡូម៉ែត្រ គឺជាផ្លូវរូងក្រោមដីដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវក្រោមដី Hai Van ទី១ ។ ផ្លូវរូងក្រោមដីនេះ មានទទឹង ៧ ម៉ែត្ររត់ស្របនឹងផ្លូវរូងក្រោមដី១ ។ គួរឱ្យដឹងផងដែរថា ការសាងសង់ផ្លូវនេះវិនិយោគដោយក្រុមហ៊ុន Deo Ca Group JSC គម្រោងនេះត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ដោយចំណាយអស់
- អាជីវកម្មអាជីវកម្ម January 13, 2021 Khmernote
ជ្រូកខេត្តកំពង់ស្ពឺអាចផ្គត់ផ្គង់តម្រូវការក្នុងខេត្ដ និងអាចនាំចេញទៅរាជធានី-ខេត្ដ ផ្សេងទៀត ខណៈដែលខេត្ដនេះជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការចិញ្ចឹមជ្រូកយកសាច់ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះ។ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺ បានប្រាប់ វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងមួយឆ្នាំៗខេត្ដកំពង់ស្ពឺបានផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារក្នុងខេត្ដ ចំនួនប្រមាណ ៤៨,០០០ក្បាល (បួនម៉ឺនប្រាំបីពាន់) និងទៅបណ្ដារាជធានី-ខេត្ដផ្សេងទៀត ចំនួនប្រមាណ ២១,៧៤០ក្បាល ដែលគិតជាទឹកប្រាក់ ចំនួន ១៣៥,៩០០,០០០ដុល្លារអាមេរិក។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ការនាំចេញសាច់ជ្រូកនេះ មានដូចជាទៅរាជធានី ភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្ដផ្សេងៗទៀតដែលមានការចិញ្ចឹមតិចតួច










