ជប៉ុន ចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងមួយនេះនៅកម្ពុជា
សេដ្ឋកិច្ច January 18, 2021 Chan Sreyny

នាព្រឹកថ្ងៃចន្ទ ០៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងរវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភំ្នពេញ។ តាមប្រភពពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជំនួយខាងលើត្រូវបានប្រគល់ជូនសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យដែលធ្លាប់ប្រើប្រាស់រួចក្នុងរាជធានីភំ្នពេញ។

គួរបញ្ជាក់ផងដែរថា ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម មិកាមិ ម៉ាសាស៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន